**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ

ក្រសួងទេសចរណ៍ សហការជាមួយអង្គការ International La Francophonie (OIF) បើកវគ្គបណ្ដុះបណ្ដាលវិក្រឹតការមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាបារាំង

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមបានបើកវគ្គបណ្ដុះបណ្ដាល វិក្រឹតការមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាបារាំង របស់ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយអង្គការ OIF ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប មន្ទីរទេសចរណ៍ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈជុំវិញខេត្ត អង្គការពាក់ព័ន្ធ មគ្គុទ្ទេសក៍ទេសចរណ៍ និងសិស្ស-និស្សិតសរុបប្រមាណ ៨០រូប។

វគ្គបណ្ដុះបណ្ដាលខាងលើប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគោលបំណងចូលរួមអភិវឌ្ឍធនធាន និងពង្រឹងសមត្ថភាពរបស់មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាបារាំង ក្នុងខេត្តសៀមរាប ជាពិសេសកសាងសមត្ថភាពបន្ថែម ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកំពូល Francophonie Summit 2026 ដែលកម្ពុជានឹងជាធ្វើជាម្ចាស់ផ្ទះ។

វគ្គបណ្ដុះបណ្ដាលវិក្រឹតការនេះ ផ្ដោតសំខាន់សំខាន់ចំណេះដឹង និងជំនាញរួមមាន៖ (១)វឌ្ឍនភាពវិស័យទេសចរណ៍កម្ពុជា និងពិភពលោក (២)ការយល់ដឹងអំពីបដិសណ្ឋារកិច្ច របស់មគ្គុទ្ទេសក៍ទេសចរណ៍ (៣)ជំនាញក្នុងការដឹកនាំ និងអត្ថាធិប្បាយរបស់មគ្គុទ្ទេសក៍ទេសចរណ៍ (៤) ក្រមសីលធម៌វិជ្ជាជីវៈរបស់មគ្គុទ្ទេសក៍ទេសចរណ៍ (៥)ផែនការអភិវឌ្ឍន៍ទេសចរណ៍សម្រាប់តំបន់ឧទ្យានជារិអង្គរ២០២១-២០២៥ (៦)យល់ដឹងពីស្ថាបត្យកម្ម និងការរុករកថ្មីៗក្នុងតំបន់អង្គរ (៧)ការយល់ដឹងអំពីទីផ្សារទេសចរណ៍កម្ពុជា និងការរៀបកញ្ចប់ទស្សកិច្ចសម្រាប់តំបន់សៀមរាប និងតំបន់ជុំវិញ (៨)សមត្ថភាពបរិយាយជាភាសាបារាំង និង(៩)ហ្វឹកហាត់ និងអនុវត្តផ្ទាល់នៅប្រាសាទបាគង។

ក្រៅពីនេះ ក្រសួងទេសចរណ៍ក៏នឹងត្រៀមរៀបចំវគ្គបណ្ដុះបណ្ដាលវិក្រឹតការមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាបារាំងចំនួន ២វគ្គបន្តទៀត រួមមាន៖
ថ្ងៃទី១១-១៣ ខែសីហា ឆ្នាំ២០២៥ នៅខេត្តសៀមរាប និងថ្ងៃទី១៨-២០ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង