**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ចក្រភពអង់គ្លេស និងក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT បានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រថ្មីមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវសន្តិសុខបញ្ញាសិប្បនិម្មិត (AI)

បរទេស៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋាភិបាលចក្រភពអង់គ្លេសបានប្រកាសនៅថ្ងៃចន្ទដើមសប្តាហ៍ថា ចក្រភពអង់គ្លេស និងក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT បានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រថ្មីមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវសន្តិសុខបញ្ញាសិប្បនិម្មិត (AI) និងស្វែងយល់ពីលទ្ធភាពវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ AI របស់ចក្រភពអង់គ្លេស ដូចជាមជ្ឈមណ្ឌលទិន្នន័យជាដើម។

លោក Peter Kyle រដ្ឋលេខាធិការបច្ចេកវិទ្យាបានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ថា៖ «AI នឹងក្លាយជាមូលដ្ឋានគ្រឹះក្នុងការជំរុញការផ្លាស់ប្តូរដែលយើងចង់ឃើញនៅទូទាំងប្រទេស – មិនថាជាការកែទម្រង់ NHS (សេវាសុខភាពជាតិ) ការបំបែកឧបសគ្គដល់ឱកាស ឬការជំរុញកំណើនសេដ្ឋកិច្ចនោះទេ។» លោកបានបន្ថែមថា៖ «នេះមិនអាចសម្រេចបានទេបើគ្មានក្រុមហ៊ុនដូចជា OpenAI ដែលកំពុងជំរុញបដិវត្តន៍នេះទៅមុខជាអន្តរជាតិ។

ភាពជាដៃគូនេះនឹងឃើញមានការងាររបស់ពួកគេកាន់តែច្រើនឡើងនៅក្នុងចក្រភពអង់គ្លេស។»រដ្ឋាភិបាលបានដាក់ចេញផែនការវិនិយោគ ១ ពាន់លានផោនលើហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រសម្រាប់ការអភិវឌ្ឍ AI ដោយសង្ឃឹមថានឹងបង្កើនសមត្ថភាពកុំព្យូទ័រសាធារណៈ ២០ ដងក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

នៅក្នុងសេចក្តីថ្លែងការណ៍ដូចគ្នានេះដែរ លោក Sam Altman នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន OpenAI បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចក្រភពអង់គ្លេសដែលជាអ្នកដំបូងគេបានទទួលស្គាល់សក្តានុពលនៃបច្ចេកវិទ្យានេះ តាមរយៈ «ផែនការសកម្មភាពឱកាស AI» របស់ខ្លួន។ នេះជាគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្ត្រី Keir Starmer ដើម្បីប្រែក្លាយចក្រភពអង់គ្លេសទៅជាមហាអំណាចបញ្ញាសិប្បនិម្មិត។

គួរជម្រាបថា រដ្ឋាភិបាលការងារ (Labour Government) បានលើកឡើងថា បច្ចេកវិទ្យានេះអាចបង្កើនផលិតភាព ១.៥% ក្នុងមួយឆ្នាំ ដែលនឹងបន្ថែមតម្លៃ ៤៧ ពាន់លានផោន (ស្មើនឹង ៦៣.៣៧ ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំក្នុងរយៈពេលមួយទសវត្សរ៍៕

អត្ថបទដែលជាប់ទាក់ទង