**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fahd Al Dosari ប្រធានផ្នែកទំនាក់ទំនង និងជាទីប្រឹក្សាពិសេសនៃ Sheikh Mansour bin Jabor Al Thani និង គណៈប្រតិភូនៃក្រុមហ៊ុន AI Mansour Asia ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន គណៈប្រតិភូនៃក្រុមហ៊ុន AI Mansour Asia ក្នុងដំណើរទស្សនកិច្ចស្វែងរកឱកាសវិនិយោគនៅកម្ពុជានាពេលនេះ។

សម្តចតេជោ បានគូសរំលេចអំពី លទ្ធផលជាផ្លែផ្កានៃដំណើរទស្សនកិច្ចសម្តេចនៅមជ្ឈឹមបូព៌ា ជាពិសេសជំនួបពិភាក្សាការងារសម្តេចជាមួយប្រធានសភា នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំកាតាផ្សេងៗទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើវិស័យសក្តានុពលរវាងប្រទេសយើងទាំងពីរកាលពីឆ្នាំកន្លងទៅ។

នាឱកាសនោះ លោក Fahd AI Dosari បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានផ្តល់កិត្តិយស និងអនុញ្ញាតឱ្យ គណៈប្រតិភូនៃក្រុមហ៊ុន ចូលជួបសម្តែងការគួរសមនាពេលនេះ។

តាងនាមឱ្យ គ្រួសាររាជវង្សនៃកាតា និងក្រុមហ៊ុន AI Mansour Asia, លោក Fahd AI Dosari បានសម្តែងនូវក្តីសោមនស្សរីករាយ ក្នុងការបន្តពង្រឹងទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរបន្ថែមទៀត ជាពិសេសលើការវិនិយោគក្នុងវិស័យសាធារណៈ និងឯកជន។

លោក បានគូសបញ្ជាក់ថា ក្រុមហ៊ុន AI Mansour Asia បានដាក់ទិសដៅវិនិយោគនៅអាស៊ីអាគ្នេយ៍ ដោយចាប់ផ្តើមការវិនិយោគនៅកម្ពុជា និងមាន លោក Jay Han ជានាយកប្រតិបត្តិប្រចាំនៅកម្ពុជាផងដែរ។

ជាកិច្ចឆ្លើយតប សម្តេចតេជោ បានស្វាគមន៍ចំពោះការលើកឡើងរបស់ លោក Fahd AI Dosari។ សម្តេចតេជោ បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពវិនិយោគលើការកែច្នែស្បៀង និងវត្ថុធាតុដើមកសិកម្មនៅកម្ពុជា។

សម្តេចតេជោ បានបន្តចង្អុលបង្ហាញអំពីកាលានុវត្តភាពសម្រាប់ការកែច្នៃស្រូវ ក្នុងខណៈដែលកម្ពុជា ជាប្រទេសមានអទិរេកស្រូវ ស្របពេលដែលកាតា គឺជាប្រទេសត្រូវការស្បៀង។

សម្តេចតេជោ បានបន្តថា តាមរយៈការរៀបចំប្រមូលទិញ ស្តុក និងបង្កើតម៉ាស៊ិនកិនស្រូវនេះ កម្ពុជា-កាតា អាចពង្រីកការផ្គត់ផ្គង់ស្បៀងទៅកាន់ប្រទេសនានានៅមជ្ឈឹមបូព៌ាដែលត្រូវការស្បៀងផងដែរ។

សម្តេចតេជោ ក៏បានកត់សម្គាល់អំពីសក្តានុពលនៃស្វាយចន្ទីកម្ពុជា ដែលបច្ចុប្បន្ន កម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក និងបាននាំចេញប្រមាណ ៦០ម៉ឺនតោន រួចទៅហើយក្នុងមួយឆមាសដើមឆ្នាំ២០២៥នេះ។ ផ្អែកតាមតួលេខនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ហើយការវិនិយោគរបស់ក្រុមហ៊ុន ក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី គឺជាពេលវេលាដ៏សមស្រប។

សម្តេចតេជោ បានបន្តថា កម្ពុជា ក៏នៅមានដំឡូងមី និងជ័រកៅស៊ូ ដែលយើងមិនទាន់បានកែច្នៃឱ្យអស់សក្តានុពលនៅឡើយ ហើយទីផ្សារនៅកម្ពុជា រួមទាំងតំបន់ ក៏នៅមានលម្ហក្នុងការផ្គត់ផ្គង់ ដែលគួរក្រុមហ៊ុនសិក្សាចាប់យកឱកាសវិនិយោគនេះ។

លោក Fahd AI Dosari បានថ្លែងអរគុណសម្តេចតេជោ ចំពោះអនុសាសន៍ណែនាំ និងបង្ហាញការចាប់អារម្មណ៍លើវិស័យកសិកម្ម កម្មន្តសាល ក៏ដូចជាគម្រោងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍ ដូចជា សណ្ឋាគារ ការអភិវឌ្ឍកោះ ទីកន្លែងកំសាន្ត និងព្រលានយន្តហោះផងដែរ។

លោក បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនរបស់លោក មើលឃើញយ៉ាងច្បាស់អំពីសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពរបស់កម្ពុជា ដូច្នេះហើយទើប ក្រុមហ៊ុនចាប់ផ្តើមការវិនិយោគនៅអាស៊ីអាគ្នេយ៍ដោយផ្តើមចេញពីការវិនិយោគនៅកម្ពុជា។

នៅចុងបញ្ចប់ សម្តេចតេជោ បានថ្លែងអំណរគុណ លោក Fahd AI Dosari ចំពោះការទុកចិត្ត និងមើលឃើញសន្តិភាព និងស្ថិរភាពនៅកម្ពុជា និងគម្រោងវិនិយោគទាំងអស់ រួមទាំងវិស័យទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ និងបានជូនពរ លោកព្រមទាំងគណៈប្រតិភូនៃក្រុមហ៊ុន AI Mansour Asia ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង