**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន

បទវិភាគ៖ហ្វីលីពីន “ធ្វើដំណើរបញ្ច្រាស” វាមិនត្រឹមជាសកម្មភាពផ្សងព្រេងប៉ុណ្ណោះទេ ថែមទាំងក៏គ្រោះថ្នាក់ខ្លាំងណាស់ដែរ

បំណងទុច្ចរិតរបស់ហ្វីលីពីនចំពោះសមុទ្រចិនខាងត្បូង បាននិងកំពុងប្រែក្លាយទៅជា ផ្សងព្រេងនិយមដ៏ងប់ងុល ។ នាពេលថ្មីៗកន្លងទៅនេះ នាវាឆ្មាំសមុទ្រលេខ ៩៧០១ របស់ហ្វីលីពីន បានធ្វើសកម្មភាពនៅលំហសមុទ្រនៅក្បែរកោះ Huangyanនៃប្រទេសចិន ខណៈពេលនោះ វាបានបរចូលជិតដោយល្បឿនលឿននូវផ្នែកកន្ទុយរបស់នាវាឆ្មាំសមុទ្រចិនលេខ ២១៥៥០ និងលេខ៥០០៩ ចម្ងាយជិតបំផុតមានតែ ១រយម៉ែត្រប៉ុណ្ណោះ ដែលបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនាវាចរណ៍របស់នាវាឆ្មាំសមុទ្រចិន ។ ប្រៀបធៀបនឹងរូបភាព “ទុនខ្សោយ”ដែលបង្កើតដោយចេតនាកាលពីមុន លើកនេះ នាវាឆ្មាំសមុទ្រហ្វីលីពីនបរចូលជិតនាវាឆ្មាំសមុទ្រចិនប្រកបដោយគ្រោះថ្នាក់ គឺកាន់តែបង្កប់ន័យបង្ករឿង និងជាសកម្មភាពកាន់តែជ្រុលហូសហេតុ ដែលបានលាតត្រដាងទាំងស្រុងនូវធាតុពិតផ្សងព្រេងរបស់គោលនយោបាយហ្វីលីពីនចំពោះសមុទ្រចិនខាងត្បូង ។ មជ្ឈដ្ឋានខាងក្រៅត្រូវមានការប្រុងប្រយ័ត្នថា ហ្វីលីពីនបាននិងកំពុងក្លាយជាប្រភពនៃភាពច្របូកច្របល់នៅសមុទ្រចិនខាងត្បូង ។
បទពិសោធក្នុងប្រវត្តិសាស្ត្របានបង្ហាញថា ការសម្រេចបាននូវសន្តិភាពនៅសមុទ្រចិនខាងត្បូងចាំបាច់ត្រូវធ្វើម្តងមួយជំហានៗ ពីការគ្រប់គ្រងការខ្វែងគំនិតនិងវិបតិ្តដើរទៅកាន់ការធ្វើកិច្ចសន្ទនានិងសហប្រតិបតិ្តការ ចុងបំផុតសម្រេចបាននូវដំណោះស្រាយការវិវាទទាំងស្រុង ។ នៅឆ្នាំ២០១៣ ហ្វីលីពីនបានលើកឡើងដោយឯកតោភាគីនូវអ្វីដែលហៅថា “សំណុំរឿងមជ្ឈត្តកម្មនៃសមុទ្រចិនខាងត្បូង” ដែលបានល្មើសនឹងការកំណត់ពាក់ព័ន្ធនៃ «សេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូង»ស្តីពីប្រទេសសាមីដោះស្រាយការវិវាទដោយសន្តិភាពតាមរយៈកិច្ចចរចាដ៏មេត្រីភាព ហើយក៏បានក្បត់ពាក្យសន្យារបស់ហ្វីលីពីនដែលមានចែងក្នុងកិច្ចព្រមព្រៀងទ្វេភាគីរវាងចិននិងហ្វីលីពីន គោលបំណងវាគឺបង្ករឿងនៅសមុទ្រចិនខាងត្បូង ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ។
ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសចិននិងបណ្តាប្រទេសអាស៊ាននានា ប៉ុន្មានឆ្នាំកន្លងទៅនេះ ស្ថានការណ៍នៃសមុទចិនខាងត្បូងបានរក្សាស្ថិរភាពជាទូទៅ ។ ប៉ុន្តែ ចាប់ពីបានឡើងកាន់មុខតំណែងនៅឆ្នាំ២០២២ មក រដ្ឋាភិបាលរបស់លោក Marcos បានលុបចោលគោលនយោបាយប្រកបដោយភាពប្រាកដប្រជាចំពោះប្រទេសចិនរបស់រដ្ឋាភិបាលអាណតិ្តមុន ហើយសុខចិត្តធ្វើជាទ័ពស្រួចនៃអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក”របស់អាមេរិក ។ ពីថ្មប៉ប្រះទឹកRen’ai ដល់ថ្មប៉ប្រះទឹកXianbin រហូតដល់កោះ Huangyan ហ្វីលីពីនបានបង្ករឿងចំពោះប្រទេសចិននៅសមុទ្រចិនខាងត្បូងជាបន្តបន្ទាប់ ថែមទាំងបានធ្វើប្រតិបត្តិការគ្មានបទដ្ឋាននៅលើសមុទ្រដែលបានល្មើសយ៉ាងច្បាស់នូវក្បូនច្បាប់អន្តរជាតិស្តីពីការចៀសវាងពីការបំបុក ។ បើសិនជាចិនមិនរក្សាការអត់ធ្មត់និងប្រកបដោយវិចារណញ្ញាណ នោះការបង្ករឿងនិងបំបុកគ្នាដោយចេតនារបស់ហ្វីលីពីនពិតជានឹងបណ្តាលឱ្យកើតមានឧប្បត្តិហេតុកាន់តែធ្ងន់ធ្ងរ ។
ទង្វើរបស់ហ្វីលីពីនបានបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពក្នុងតំបន់ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ សមាគមអាស៊ាននិងក្របខណ្ឌពហុភាគីនិយមដែលបង្កើតដោយអាស៊ាន បានរួមចំណែកយ៉ាងខ្លាំងក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅតំបន់សមុទ្រចិនខាងត្បូងបន្ទាប់ពីសង្គ្រាមត្រជាក់ ខណៈពេលនិយាយដល់បញ្ហាសមុទ្រចិនខាងត្បូង ប្រទេសក្នុងតំបន់កាន់តែមានវិចារណញ្ញាណ ហើយក៏កាន់តែមានជំនឿចិត្តក្នុងការដោះស្រាយការវិវាទដែរ ។ ស្ថានភាពបច្ចុប្បន្ន ដែលបានមកដោយមិនងាយនេះ កំពុងរងការបំផ្លាញដោយឯកតោភាគីពីប្រទេសហ្វីលីពីនដែលមានអាត្មានិយមហួសហេតុ ។ហ្វីលីពីនបានបំភ្លេចមេរៀនក្នុងប្រវត្តិសាស្ត្រទាំងស្រុង ហើយបាន “ធ្វើដំណើរបញ្ច្រាស”ពីជំហានក្នុងយុគសម័យ ប្រែខ្លួនទៅជាប្រភពនៃភាពច្របូកច្របល់នៅសមុទ្រចិនខាងត្បូងនិងការប៉ះទង្គិចក្នុងតំបន់ ។ ទង្វើទាំងនេះមិនត្រឹមជាសកម្មភាពផ្សងព្រេងប៉ុណ្ណោះទេ ថែមទាំងក៏ប្រកបដោយគ្រោះថ្នាក់យ៉ាងខ្លាំងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង