**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»

សម្តេច ឃួន សុដារី ជំរុញទំនាក់ទំនងសភាកម្ពុជានិងកូរ៉េ បង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការបម្រើផលប្រយោជន៍ពលរដ្ឋទាំងសងខាង

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យមាននូវអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាកម្ពុជានិងរដ្ឋសភាសាធារណកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរកាន់តែសកម្ម ស៊ីជម្រៅ ទំាងកម្រិតទ្វេភាគី និងពហុភាគី ដោយយកផលប្រយោជន៍ពលរដ្ឋជាស្នូល។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅក្នុងឱកាសអនុញ្ញាតជូន ឯកឧត្តម ផាក ជុងវូក (PARK Jung-Wook) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។

សម្តេចបានគូសបញ្ជាក់ថាទំនាក់ទំនងរដ្ឋសភា ដែលជាស្ថាប័នតំណាងឱ្យពលរដ្ឋមានសារៈសំខាន់ណាស់ នៅក្នុងបរិបទដែលសកលលោកកំពុងស្ថិតក្នុងស្ថានភាពមានហានិភ័យខ្ពស់ មានការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច និងបច្ចេកវិទ្យានោះ។ ការងារការទូតសភា លើកកម្ពស់ការកិច្ចសន្ទនា គោលការណ៍ពហុនិយម នឹងចូលរួមចំណែកដល់ការកាត់បន្ថយការប្រឈមរបស់ប្រជាពលរដ្ឋ។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលឯកឧត្តមឯកអគ្គរដ្ឋទូតសម្រេចបាន មានសមិទ្ធផលសំខាន់ៗជាច្រើន ដែលកើតចេញពី កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ ឯកឧត្តមនិងសហការី ពិសេស ការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី “ភាពជាដៃគូយុទ្ធសាស្ត្រ” កាល ពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។
ការដំឡើងកម្រិតទំនាក់ទំនងនេះពិតជាមិនមែនជារឿងចៃដន្យ ឬងាយៗនោះទេ។ ការណ៍នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា ការយោគយល់គ្នា ផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ឯកឧត្តម ផាក ជុងវូក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យឯកឧត្តម បានចូលជួបពិភាក្សាការងារនិងជម្រាបលានៅក្នុងឱកាសនេះ។

ឯកឧត្តមបានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ជូនពលរដ្ឋកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានរួមសហការយ៉ាងល្អនិងជិតស្និទ្ធ ធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានយល់ស្របចំពោះប្រសាសន៍លើកឡើងរបស់ សម្តេចប្រធានរដ្ឋសភា នៅក្នុងការជំរុញឱ្យមាននូវអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរ។

ឯកឧត្តមបានគូសបញ្ជាក់ថាកម្ពុជានិងសាធារណរដ្ឋកូរ៉េ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់កម្រិត។ សម្តេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចនៅសាធរាណរដ្ឋកូរ៉េ ហើយឯកឧត្តម គឹម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមសង្ឃឹមថា សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋកូរ៉េ ក្នុងពេលសមស្របខាងមុខជាមិនខានឡើយ។

សម្តេចមហារដ្ឋសភាធិការធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមស្វែងរកសន្តិភាពនិងបានគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។

សម្តេចសង្ឃឹមថា សាធារណរដ្ឋកូរ៉េ នឹងបន្តគំាទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កសិកម្មទំនើប បច្ចេកវិទ្យា និងនវានុវត្តន៍ ដល់កម្ពុជាបន្ថែមទៀត។ ស្ពានឆ្លងទន្លេសាប មិត្តភាពកម្ពុជា-កូរ៉េ ជាជំនួយរបស់សាធារណរដ្ឋកូរ៉េ ដែលនឹងបើកការដ្ឋានសាងសង់ឆាប់ៗនេះ នឹងផ្តល់នូវប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសលើកកម្ពស់ជីវភាពនិងសេដ្ឋកិច្ចសង្គមជាតិ ។

សម្តេចប្រធានរដ្ឋសភា បានស្នើដល់សាធារណកូរ៉េ បង្កើននូវចំនួនកូតាពលរដ្ឋខ្មែរទៅធ្វើការនៅសាធារណររដ្ឋកូរ៉េ។ ការទៅបម្រើការងារនៅសាធារណកូរ៉េ មិនត្រឹមទទួលបាននូវប្រាក់ចំណូលខ្ពស់ប៉ុណ្ណោះទេ តែបានផ្តល់នូវបទពិសោធន៍ ជំនាញបច្ចេកទេសខ្ពស់ ដល់ពលករយកមកអនុវត្តនៅកម្ពុជាផងដែរ។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ក៏បានលើកឡើងពីស្ថានភាពជម្លោះព្រំដែនកម្ពុជានិងថៃផងដែរ។ សម្តេចបានគូសបញ្ជាក់ថា ដូចឯកឧត្តមឯកអគ្គរដ្ឋទូត បានដឹងខ្លះៗអំពីទំនាស់បញ្ហាព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ។ តាមពិតទៅបញ្ហានេះបានកើតមានឡើងជាយូរមកហើយ និងបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន។ ភាគីកម្ពុជាមិនចង់សើរើបញ្ហានេះឡើយ។ កម្ពុជាតែងតែចង់រួមរស់ជាមួយប្រទេសជិតខាងដោយសន្តិភាព និងភាពជាអ្នកជិតខាងល្អ ហើយបានតាំងចិត្តខ្ពស់ក្នុងការកសាងខ្សែបន្ទាត់ព្រំដែនឱ្យទៅជា ព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ប៉ុន្តែភាគីថៃមានមហិច្ឆតា តែងតែចិញ្ជឹមចិត្តចង់បាន ឈ្លានពាន ដោយបានបង្កទំនាស់ ជម្លោះជាហូរហែរហូតដល់បច្ចុប្បន្ន។ ថៃបានបដិសេធមិនប្រើប្រាស់ផែនទី ដែលទទួលស្គាល់ដោយអន្តរជាតិ គូសដោយបារំាង-សៀម។ លើសពីនេះថៃបានពង្រីកបញ្ហាព្រំដែនទៅជាបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម បិទច្រកព្រំដែនជាឯកតោភាគី ប៉ះពាល់ដល់ទំនាក់ទំនងនិងជីវភាពប្រជាពលរដ្ឋទំាងសងខាង។ កម្ពុជាសង្ឃឹមថា ភាគីថៃនឹងដោះស្រាយបញ្ហាដោយសន្តិវិធី បើកច្រកព្រំដែន ដែលខ្លួនបានបិទឡើងវិញដើម្បីឱ្យស្ថានភាពវិលទៅដូចដើមវិញ។

បន្ទាប់ពីស្តាប់ដោយការយកចិត្តទុកដាក់ ឯកឧត្តម ផាក ជុងវូក បានលើកឡើងថា ឯកឧត្តមមានសុទិដ្ឋនិយមថា ជម្លោះព្រំដែនកម្ពុជានិងថៃ នឹងត្រូវដោះស្រាយបានតាមសន្តិវិធី។

ឯកឧត្តមបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកម្ពុជា ដែលបានរៀបចំ មហាសន្និបាតគណបក្សនយោបាយអាស៊ី ហៅកាត់ថា ICAPPនិង សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព ហៅកាត់ថា IPTP11 ប្រកបដោយអត្ថន័យ បង្ហាញពីការចូលរួមចំណែកដ៏សំខាន់របស់កម្ពុជានៅក្នុងការលើកកម្ពស់សន្តិភាព ជូនមនុស្សជាតិនិងភពផែនដី៕

អត្ថបទដែលជាប់ទាក់ទង