**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

អគ្គលេខាធិការអង្គការ NATO ព្រមានថា ប្រទេស ប្រេស៉ីល ចិន និងឥណ្ឌា អាចនឹងទទួលរងទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើពួកគេនៅតែបន្តទំនាក់ទំនងអាជីវកម្មជាមួយប្រទេសរុស្ស៉ី

បរទេស៖ នៅថ្ងៃពុធ ទី១៦ ខែកក្កដា អគ្គលេខាធិការអង្គការ NATO លោក Mark Rutte បានព្រមានថា ប្រទេសដូចជា ប្រេស៉ីល ចិន និងឥណ្ឌា អាចនឹងទទួលរងទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើពួកគេនៅតែបន្តទំនាក់ទំនងអាជីវកម្មជាមួយប្រទេសរុស្ស៉ី។

លោក Rutte បានលើកឡើងដូចខាងលើ អំឡុងជំនួបជាមួយក្រុមសមាជិកព្រឹទ្ធសភាអាមេរិក មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្តល់សព្វាវុធថ្មីៗដល់អ៊ុយក្រែន ហើយគំរាមកំំណត់ពន្ធ១០០ភាគរយ លើបណ្តាប្រទេសទាំងឡាយ ដែលទិញប្រេងពីរុស្ស៉ី ប្រសិនបើទីក្រុងមូស្គូ នៅតែមិនអាចសម្រេចឱ្យបាន កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន ក្នុងរយៈពេល៥០ថ្ងៃ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជួបលោក ត្រាំ កាលពីថ្ងៃចន្ទ ហើយបានឯកភាពគ្នាជុំវិញចំណាត់ការថ្មីខាងលើ លោក Rutte បាននិយាយដូច្នេះថា «ខ្ញុំលើកទឹកចិត្តឱ្យប្រទេសទាំង៣ ពិចារណាល្អិតល្អន់ចំពោះរឿងនេះ ព្រោះពួកគេអាចនឹងត្រូវ​រងទណ្ឌកម្មធ្ងន់ធ្ងរ។

ហេតុនេះហើយចូរហៅទូរសព្ទទៅកាន់លោក វ៉្លាឌីមៀ ពូទីន (ប្រធានាធិបតីរុស្ស៉ី) ហើយប្រាប់លោក ពូទីន ថា ដល់ពេលដែលត្រូវប្រាកដប្រជាអំពីកិច្ចពិភាក្សាសន្តិភាពហើយ ព្រោះបើពុំដូច្នោះទេ ប្រេស៉ីល ឥណ្ឌា និងចិន ក៏នឹងត្រូវរងផលវិបាក​យ៉ាងធ្ងន់ធ្ងរផងដែរ»។

ជាចុងក្រោយ លោក Rutte បាននិយាយថា អឺរ៉ុបនឹងស្វែងរកថវិកាដើម្បីធានាថា អ៊ុយក្រែនអាចស្ថិតនៅជំហរដ៏ល្អប្រសើរបំផុត តាមតែធ្វើទៅបាន នៅក្នុងកិច្ចចរចាសន្តិភាព។ លោកបានឱ្យដឹងថា នៅក្រោមការព្រមព្រៀងគ្នាជាមួយលោក ត្រាំ សហរដ្ឋអាមេរិក ឥឡូវនេះនឹងចាប់ផ្តើមផ្តល់ការគាំទ្រសព្វាវុធ ក្នុងទ្រង់ទ្រាយធំឡើងវិញដល់អ៊ុយក្រែន ពោលគឺមិនមែនត្រឹមតែប្រព័ន្ធការពារដែនអាកាសទេ គឺព្រមទាំងមីស៉ីល គ្រាប់រំសេវ និងអាវុធផ្សេងៗទៀតផងដែរ ដែលរ៉ាប់រងចំណាយដោយក្រុមប្រទេសអឺរ៉ុប៕

អត្ថបទដែលជាប់ទាក់ទង