**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

ឯកឧត្ដម រិន វីរៈ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវិភាគ និងចងក្រងសូចនាករស្ថិតិអប់រំដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យស្ថានជាតិស្ថិតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវិភាគ និងចងក្រងសូចនាករស្ថិតិអប់រំដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិលើការងារវិភាគ និងចងក្រងស្ថិតិអប់រំ តាមរយៈការផ្តល់នូវចំណេះដឹងអំពីការប្រើប្រាស់កម្មវិធី SPSS និងទិន្នន័យអង្កេតថ្នាក់ជាតិ ជាពិសេសអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមបានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះគឺផ្តោតចម្បងទៅលើការវិភាគស្ថិតិ និងចងក្រងក្រងសូចនាករស្ថិតិអប់រំ ដោយបានបែងចែកទៅតាមផ្នែកសំខាន់ៗមួយចំនួនដូចជា មូលដ្ឋានគ្រឹះនៃការគណនា សូចនាករអក្ខរកម្ម ដែលមានដូចជា អត្រាអក្ខរកម្មប្រជាជនអាយុ៦ឆ្នាំឡើង អត្រាអក្ខរកម្មប្រជាជនពេញវ័យ(១៥ឆ្នាំឡើង) អត្រា អក្ខរ កម្ម បែងចែកតាមតំបន់ និងតាមក្រុមអាយុសូចនាករស្តីពីការសិក្សានៅសាលារៀនដែលមានដូចជាសាលារដ្ឋ និងសាលាឯកជន អត្រារៀនបន្ថែមជាលក្ខណៈឯកជន(រៀនក្រៅម៉ោង) វិធីសាស្រ្តវិភាគសូចនាករស្តីពីការសិក្សានៅសាលារៀន សូចនាករការទទួលបានការសិក្សាអប់រំ សូចនាករនៃការចំណាយលើការសិក្សាអប់រំ តាមរយៈការប្រើប្រាស់កម្មវិធី SPSS សម្រាប់វិភាគទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច ដោយស៊ីជម្រៅទៅលើម៉ូឌុលនៃការសិក្សាអប់រំក្នុងកម្រិតទូទាំងប្រទេស។ វគ្គបណ្ដុះបណ្ដាលនេះ មានចរិកលក្ខណៈផ្សាភ្ជាប់ការងារជាក់ស្តែងដែលនឹងអាចជួយបង្កើននូវការយល់ដឹង និងជួយពង្រឹងសមត្ថភាពបន្ថែមទៀតដល់មន្រ្តីមន្ទីរផែនការខេត្តតាកែវ និងមន្រ្តីរបស់មន្ទីរជំនាញពាក់ព័ន្ធនៅក្នុងខេត្ត អំពីប្រព័ន្ធចងក្រងនិងការវិភាគស្ថិតិអប់រំ ការប្រើប្រាស់ទិន្នន័យអង្កេតជាតិ ដែលមន្រ្តីភាគច្រើននៅថ្នាក់ក្រោមជាតិ មានបទពិសោធន៍តិចតួចនៅឡើយ។

មុននឹងបញ្ចប់ ឯកឧត្តមបានមានប្រសាសន៍ផ្តាំផ្ញើថា តាមកម្មវិធីបណ្តុះបណ្តាលដែលមានរយៈពេល ៤ថ្ងៃនេះ សូមសិក្ខាកាមទាំងអស់មេត្តាយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ត្រងត្រាប់ស្តាប់ និងចូលរួមរៀនសូត្រឲ្យបានគ្រប់ៗគ្នា និងឲ្យបានជាប់លាប់ ទៀងទាត់ទៅតាមកម្មវិធីដែលបានរៀបចំ និងសួរដេញដោលឲ្យបានសកម្មបំផុត តាមបទពិសោធន៍ការងារជាក់ស្តែងដែលបានជួបប្រទះ។

ជាចុងក្រោយ ឯកឧត្តមសង្ឃឹមនិងជឿជាក់ថា វគ្គបណ្ដុះបណ្ដាលដ៏មានសារសំខាន់នាពេលនេះនឹងទទួលបានលទ្ធផលល្អប្រសើរសម្រាប់មន្ត្រីដែលបានទទួលការបង្ហាត់បង្រៀនផ្ទាល់ពីសំណាក់គ្រូឧទ្ទេសនាមដែលមានបទពិសោធន៍មកពីនាយកដ្ឋានស្ថិតិសង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ។

លើសពីនេះទៅទៀត ឯកឧត្តមក៏សង្ឃឹមផងដែរថា ក្រោយពីការចូលរួមវគ្គបណ្តុះបណ្តាលនេះទៅមន្រ្តីទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗថែមមួយកម្រិតទៀត និងចេះប្រែក្លាយចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាលនេះ ឱ្យទៅជាការអនុវត្តជាក់ស្តែងក្នុងការងារជំនាញដែលខ្លួនកំពុងទទួលខុសត្រូវ និងជាពិសេសខិតខំប្រឹងប្រែងពង្រឹង និងអភិវឌ្ឍស្ថិតិអប់រំនៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានសក្តានុពល សម្រាប់បម្រើជូនដល់អ្នកប្រើប្រាស់គ្រប់ប្រភេទ ជាពិសេសអ្នកប្រើប្រាស់ទិន្នន័យស្ថិតិនៅក្នុងខេត្តតាកែវ៕

អត្ថបទដែលជាប់ទាក់ទង