**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា

កន្លះឆ្នាំនេះ ច្រកចេញចូលតែមួយខេត្តប៉ៃលិន បម្រើពលរដ្ឋបានជាង ២ម៉ឺនសេវា បានចំណូលជាង ១ពាន់លានរៀល!

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ អង្គភាពច្រកចេញចូលតែមួយខេត្តប៉ៃលិន បានផ្តល់សេវាជូនប្រជាពលរដ្ឋចំនួន២៣.៤៧៥សេវា ទទួលបានចំណូលសរុបជាង១.១៣៤លានរៀល។ នេះបើតាមរបាយការណ៍ផ្ដល់មកក្រុមព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

ចំនួននេះ ប្រហាក់គ្នានឹងឆ្នាំ២០២៤ ដែលច្រកចេញចូលតែមួយខេត្តប៉ៃលិនបានផ្ដល់សេវាជូនប្រជាពលរដ្ឋបានសរុបចំនួន៤៣.៦២៩សេវា និងទទួលបានចំណូលជាង ២.០៧២លានរៀល។

សម្រាប់កន្លះឆ្នាំមកនេះ សេវាផ្ដល់បានច្រើនជាងគេ គឺវិស័យរដ្ឋបាល មានចំនួន ១២.៨៦០សេវា ទទួលបានចំណូលជាង២៦៧លានរៀល បន្ទាប់មក គឺវិស័យសាធារណការ និងដឹកជញ្ជូន មានចំនួន ៥.១១០សេវា ទទួលបានចំណូលជាង៤៣២លានរៀល វិស័យសុខាភិបាលមាន៤.៨៧០សេវា ទទួលបានចំណូល ជាង៦៧លានរៀល និងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មាន២៨៩សេវា ទទួលបានចំណូលជាង២៣៣លានរៀល ខណៈវិស័យពុំមានអ្នកមកស្នើសុំសោះនោះ គឺវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំធ្វើទំនើបកម្ម ដោយអភិវឌ្ឍន៍យន្តការច្រកចេញចូលតែមួយខេត្ត ឱ្យមានលក្ខណៈស្តង់ដា ស័ក្តិសមសម្រាប់ការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋរបស់មន្ត្រី និងការអញ្ជើញមកស្នើសុំ និងសេវារបស់ប្រជាពលរដ្ឋ ទាំងអគារបំពេញការងារ សម្ភារៈបច្ចេកទេសផ្សារភ្ជាប់នឹងប្រព័ន្ធឌីជីថល ដើម្បីធ្វើយ៉ាងណាឱ្យការផ្ដល់សេវាមានភាពលឿនរហ័សស្របតាមការកំណត់ និងបើធ្វើបានកាន់តែលឿន គឺកាន់តែប្រសើរ។

លោកជំទាវ មានប្រសាសន៍ថា ឈរលើមរតកនយោបាយដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងនីតិកាលទី៧ នេះបន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តប៉ៃលិន ដោយមានការដឹកនាំតម្រង់ទិសជាប្រចាំ ពីសម្ដេចក្រឡាហោម បន្តមកដល់បច្ចុប្បន្ន មានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់ការលើកទឹកចិត្ត និងណែនាំតម្រង់ទិសដល់មន្ត្រីជាប់ជាប្រចាំ ឱ្យអនុវត្តការងារច្រកចេញចូលតែមួយ ប្រកបដោយសីលធម៌ និងវិជ្ជាជីវៈ ទាំងផ្នែកជួរមុខ និងផ្នែកជួរក្រោយ ដោយបង្កើនទំនាក់ទំនង និងកិច្ចសហការល្អជាមួយទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ បានឆាប់រហ័ស និងប្រកបដោយតម្លាភាព។

ផ្អែកលើបទពិសោធន៍នៃការអនុវត្តការងារច្រកចេញចូលតែមួយជាច្រើនឆ្នាំមកដល់បច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានលើកសំណូមពរត្រង់ៗមកក្រសួងស្ថាប័នថ្នាក់ជាតិ ស្នើសុំឱ្យមានការសម្របសម្រួលពីក្រុមការងារបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលនៅមានភាពយឺតយ៉ាវ ក្នុងការឆ្លើយតបលើការងារ បច្ចេកទេស នៃការផ្តល់សេវា និងស្នើក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ ពន្លឿនការធ្វើសន្ធានកម្ម ប្រព័ន្ធគ្រប់គ្រងទិន្នន័យចុះបញ្ជីឱ្យចូលគ្នា ដើម្បីឈានទៅបញ្ចប់ការចុះបញ្ជីសេវា១ ប្រើពេល២ដង។

ចំពោះវិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ នៅពុំទាន់បានទទួលការស្នើសុំសេវាណាមួយពីប្រជាពលរដ្ឋនោះ រដ្ឋបាលខេត្តប៉ៃលិនបានគូសបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួនថា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមិនទាន់មានបែបបទ នីតិវិធីច្បាស់លាស់នៅឡើយ ខណៈអង្គភាពច្រកចេញចូលតែមួយខេត្ត ក៏នៅមិនទាន់មានគណនី សម្រាប់ចូលប្រើប្រាស់ប្រព័ន្ធចុះបញ្ជីសេវា នៅតាមអនឡាញនៅឡើយដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ បានខិតខំរៀបចំឱ្យមានអង្គភាពច្រកចេញចូលតែមួយនៅគ្រប់លំដាប់ថ្នាក់ ដើម្បីសម្រួល និងបង្ខិតសេវាកាន់តែជិតប្រកបដោយតម្លាភាព និងភាពទទួលខុសត្រូវ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឈរលើមូលដ្ឋាននៃមរតកយុទ្ធសាស្ត្របញ្ចកោណ ក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធភាពស្របតាមគោលការណ៍ និងនីតិវិធីដែលមានលក្ខណសាមញ្ញ ឆាប់រហ័សតម្លាភាព គណនេយ្យភាព និងភាពជឿទុកចិត្តបាន។ យន្តការច្រកចេញចូលតែមួយ ត្រូវបានទទួលស្គាល់ថា ជាសមិទ្ធផលនយោបាយដ៏ជោគជ័យ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន និងដែលបាននិងកំពុងដើរលើផ្លូវមួយដ៏ត្រឹមត្រូវស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៕

អត្ថបទដែលជាប់ទាក់ទង