**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

លោក ដូណាល់ ត្រាំ ថាសហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់អាវុធទៅឱ្យអ៊ុយក្រែនតាមរយៈអង្គការ NATO

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ  ប្រធានាធិបតីអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា បាននិយាយថាសហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់អាវុធទៅឱ្យអ៊ុយក្រែនតាមរយៈអង្គការ NATO ហើយថារូបលោកនឹងធ្វើសេចក្ដីថ្លែងការណ៍ដ៏សំខាន់មួយស្ដីពីរុស្ស៉ីនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប៉ុន្មានថ្ងៃកន្លងមកនេះ លោក ត្រាំ បានបង្ហាញអារម្មណ៍ខកចិត្តចំពោះប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ពាក់ព័ន្ធនឹងភាពរីកចម្រើនតិចតួចឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមដែលបង្កឡើង ដោយការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៉ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំគិតថាខ្ញុំនឹងធ្វើ សេចក្ដីថ្លែងការណ៍ដ៏សំខាន់មួយស្ដីពីរុស្ស៉ីនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ»។ តែលោកមិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះទេ។

លោក ត្រាំ ក៏បានប្រាប់ NBC News ដែរពីអ្វីដែលលោកហៅថាជាកិច្ចព្រមព្រៀងថ្មីមួយរវាងសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត NATO និងអ៊ុយក្រែន ជុំវិញការផ្គត់ផ្គង់អាវុធពីសហរដ្ឋអាមេរិក។ «យើង នឹងបញ្ជូនអាវុធទៅឱ្យ NATO ហើយ NATO គឺជាអ្នកបង់លុយ ១០០ភាគរយលើអាវុធទាំងនោះ។ ដូច្នេះយើងនឹងបញ្ជូនអាវុធទៅឱ្យ NATO ហើយ NATO នឹងបញ្ជូនអាវុធបន្តទៅឱ្យ អ៊ុយក្រែន»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ត្រាំ។

គួរបញ្ជាក់ថា មន្ត្រីអាមេរិក២នាក់ បានប្រាប់ Reuters ថានេះជាលើកដំបូងបំផុតចាប់តាំងពីត្រឡប់មកកាន់អំណាចសាជាថ្មី ដែលលោក ត្រាំ នឹងបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែននៅក្រោមសិទ្ធិ អំណាចប្រធានាធិបតីដែលត្រូវបានប្រើជាញឹកញាប់ដោយអតីតប្រធានាធិបតី លោក ចូ បៃដិន៕

អត្ថបទដែលជាប់ទាក់ទង