**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជាក្រោមការដឹកនាំប្រកបដោយទស្សនវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបញ្ចៀសផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងបង្កើនភាពធន់នៃសេដ្ឋកិច្ច

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយ ស្តីពី “ការបង្កើនភាពធន់ម៉ាក្រូសេដ្ឋកិច្ច ដែលឆ្លើយតបទៅនឹងអាកាសធាតុនៅកម្ពុជា” រៀបចំដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គម សម្រាប់អាស៊ីនិងប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UN-ESCAP) និងគណៈកម្មាធិការជាតិអេស្កាប់នៃរាជរដ្ឋាភិបាលកម្ពុជា ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

កិច្ចពិគ្រោះយោបល់នេះ មានការចូលរួមពីឧត្តមមន្ត្រី និងមន្ត្រីជំនាញរបស់ រាជរដ្ឋាភិបាលកម្ពុជា បញ្ញាវ័ន្ត ដៃគូអភិវឌ្ឍន៍ និងមន្ត្រីជំនាញរបស់ UN-ESCAP ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរថា ការប្រែប្រួលអាកាសធាតុ បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងការអភិវឌ្ឍជារួម របស់ប្រទេសនានាក្នុងតំបន់ ហើយកម្ពុជា ក៏ស្ថិតនៅក្នុងចំណោមប្រទេសដែលងាយរងគ្រោះ ដោយសារការប្រែប្រួលអាកាសធាតុផងដែរ ដោយប្រជាពលរដ្ឋកម្ពុជាប្រមាណ ៧០% បម្រើការនៅក្នុងវិស័យកសិកម្ម។

ទោះយ៉ាងនេះក្តី ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការឆ្លើយតបម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបញ្ចៀសផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងបង្កើនភាពធន់នៃសេដ្ឋកិច្ច។ កម្ពុជា បានឈានទៅរកកំណើនបៃតង ដោយក្នុងនោះបានបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ កាត់បន្ថយការបំភាយកាបូនិក និងពង្រឹងសន្តិសុខថាមពល។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋន្ត្រី បានលើកឡើងនូវអនុសាន៍ចំនួន ០៤ ដែលចូលរួមដល់កិច្ចប្រឹងប្រឹងប្រែង បង្កើនភាពធន់ម៉ាក្រូសេដ្ឋកិច្ច ដែលឆ្លើយតបទៅនឹងអាកាសធាតុ ដែលមានដូចខាងក្រោម៖
ទី១៖ ត្រូវប្រើប្រាស់ឧបករណ៍សារពើពន្ធវៃឆ្លាត សម្រាប់ការវិភាគ ការរៀបចំផែនការ និងការសម្រេចចិត្តលើការវិនិយោគ។
ទី២៖ ត្រូវពង្រឹងកិច្ចសម្របសម្រួលអន្តរស្ថាប័ន ដោយតម្រូវឱ្យគ្រប់ស្ថាប័នបញ្ចូលការបង្កើនភាពធន់អាកាសធាតុ ទៅក្នុងការរៀបចំផែនការរបស់ខ្លួន។
ទី៣៖ ត្រូវបង្កើនការកៀរគរហិរញ្ញប្បទានអាកាសធាតុ និងផ្តល់ការលើកទឹកចិត្ត ដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងថាមពលស្អាត ដែលធន់ទៅនឹងអាកាសធាតុ។
ទី៤៖ ត្រូវពង្រឹងសមត្ថភាពជាតិ ក្នុងការរៀបចំយុទ្ធសាស្ត្រ និងគោលនយោបាយ សំដៅបង្កើនភាពធន់ទៅនឹងអាកាសធាតុ។

ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការបង្កើនភាពធន់អាកាសធាតុ គឺជាការការពារដល់សហគមន៍ងាយរងគ្រោះ ហើយទាមទារឱ្យមានកិច្ចសហការខ្ពស់ រវាងគ្រប់ភាគីពាក់ព័ន្ធ និងមានយុទ្ធសាស្ត្រវែងឆ្ងាយ ដែលឆ្លើយតមទៅនឹងស្ថានភាពជាក់ស្តែង នៃប្រទេសនីមួយៗ នៅក្នុងតំបន់។ ក្នុងឱកាសនោះ ឯកឧត្តម បានអំពាវនាវឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បង្កើនកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការខ្ពស់ និងស្នើដល់ UN-ESCAP ក៏ដូចជាដៃគូអភិវឌ្ឍផ្សេងទៀត បន្តគាំទ្រដល់កម្ពុជា ក្នុងការបង្កើនភាពធន់អាកាសធាតុ និងសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង