**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

មកដឹងពីការយកចិត្តទុកដាក់ និងលទ្ធផលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ របស់រដ្ឋបាលស្រុកល្វាឯម!

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ រដ្ឋបាលស្រុកល្វាឯម បានទទួលសំណើសុំការសម្រុះសម្រួលវិវាទសរុបចំនួន ១៨ករណី ក្នុងនោះមានវិវាទព្រំប្រទល់ដីធ្លី ៦ករណី វិវាទកម្មសិទ្ធិដីធ្លី ៧ករណី វិវាទកិច្ចសន្យាទិញលក់ដីធ្លី ១ករណី និងករណីផ្សេងៗទៀតចំនួន ៤ករណី។

យោងតាមរបាយការណ៍ផ្ដល់ដោយរដ្ឋបាលស្រុកល្វាឯម ផ្ដល់មកកាន់ផ្នែកព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្នុងចំណោមវិវាទទាំង១៨ករណីនោះ រដ្ឋបាលស្រុកបានសម្រុះសម្រួលបញ្ចប់១៣ករណី ស្មើ៧២% ដែលជាលទ្ធផលមួយគួរកោតសរសើរ។

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះវិញ រដ្ឋបាលស្រុកល្វាឯមបន្តទទួលពាក្យស្នើដោះស្រាយ និងសម្រុះសម្រួលវិវាទ១៥ករណីបន្ថែមទៀត ក្នុងនោះ វិវាទព្រំប្រទល់ដីធ្លីមាន៣ករណី វិវាទកម្មសិទ្ធិដីធ្លី៥ករណី វិវាទកិច្ចសន្យាទិញលក់ដីធ្លី២ករណី និងវិវាទផ្សេងៗទៀត៤ករណី ដោយជាលទ្ធផលក្នុងចំណោមវិវាទទាំង១៥ករណីនោះ រដ្ឋបាលស្រុកបានសម្រុះសម្រួលបញ្ចប់វិវាទចំនួន ៦ករណី ស្មើនឹង៤០ភាគរយ។

លោក លីវ វណ្ណថេង អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានគូសបញ្ជាក់បន្ថែមអំពីការខិតខំទទួលសម្រុះសម្រួលវិវាទតាមយន្តការក្រៅប្រព័ន្ធតុលាការ ដែលជាផ្នែកមួយនៃគោលនយោបាយរាជរដ្ឋាភិបាល ទាំងក្នុងនីតិកាលកន្លងទៅក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន មានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

បើតាមលោកអភិបាលស្រុក យន្តការនេះ ពិតជាជួយកាត់បន្ថយការកកស្ទះសំណុំករណីវិវាទនៅប្រព័ន្ធតុលាការ ព្រមទាំងជួយកាត់បន្ថយការចំណាយពេលវេលា និងថវិការបស់ប្រជាពលរដ្ឋ ជាពិសេសការបង្កើតបាននូវសុខដុមនីយកម្មក្នុងសហគមន៍។

“ឈរលើមូលដ្ឋានច្បាប់ ក្នុងការងារនេះ រដ្ឋបាលស្រុកល្វាឯម បានខិតខំប្រឹងប្រែង និងព្យាយាមរិះរកគោលការណ៍ និងវិធីសាស្ត្រនានា ដើម្បីពន្យល់ណែនាំគូភាគីវិវាទឱ្យស្ងប់ចិត្ត ឈានទៅរកការសះជា និងបញ្ចប់វិវាទ ឈរលើគោលការណ៍យោគយយល់ និងឈ្នះឈ្នះ!”។ នេះការបញ្ជាក់បន្ថែមពីលោកអភិបាលស្រុកល្វាឯម។

ស្រុកល្វាឯម ស្ថិតនៅភាគខាងកើតរាជធានីភ្នំពេញ។ បច្ចុប្បន្ន ស្រុកនេះ មានឃុំចំនួន១០រួមមាន ឃុំកោះរះ ឃុំថ្មគរ ឃុំទឹកឃ្លាំង ឃុំបឹងគ្រំ ឃុំល្វាសរ ឃុំកោះកែវ ឃុំសំបួរ ឃុំព្រែកឬស្សី ឃុំភូមិធំ និងឃុំព្រៃករៃ។

ការរីកចម្រើនដ៏លឿនរហ័សនៃហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជាផ្លូវ និងស្ពានជា ពិសេសការសាងសង់ស្ពានភ្ជាប់ពីផ្លូវជាតិលេខ១ ឆ្ពោះទៅស្រុកល្វាឯម ព្រមទាំងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានផ្ដល់ឋាមពលដល់វិស័យដីធ្លី។ ដូច្នេះហើយបានជាក្នុងចំណោមវិវាទដែលរដ្ឋបាលស្រុកល្វាឯមបានជួយសម្រុះសម្រួលជូនពលរដ្ឋ ភាគច្រើនជាវិវាទដីធ្លី។

ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ កត់សម្គាល់ថា បច្ចុប្បន្នថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ កាន់តែមានសមត្ថភាព និងទេពកោសល្យក្នុងការងារសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាមក្ដីប្រាថ្នា និងការយកចិត្តទុកដាក់ណែនាំជំរុញពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង