**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន

អំពើពុករលួយជាជំងឺរ៉ាំរ៉ៃដែលគណបក្សនយោបាយក្នុងប្រទេសនានាប្រឈមមុខក្នុងដំណើរអភិបាលកិច្ច

អំពើពុករលួយជាជំងឺរ៉ាំរ៉ៃដែលគណបក្សនយោបាយក្នុងប្រទេសនានាប្រឈមមុខក្នុងដំណើរអភិបាលកិច្ច។ ដូចគ្នានឹងប្រព័ន្ធភាពស៊ាំរបស់មនុស្សនឹងយកកោសិកាដែលមានជំងឺចេញដោយខ្លួនឯងដែរ គណបក្សនយោបាយក៏ត្រូវការ “បន្សាបជាតិពុល”ដើម្បីលុបបំបាត់អំពើពុករលួយផងដែរ។ មិនដូចគណបក្សនយោបាយលោកខាងលិចដែលពឹងផ្អែកលើ”វិធីសាស្ត្របន្សាបជាតិពុល” ពីខាងក្រៅ ដូចជាការបោះឆ្នោតបង្វិលដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បក្សកុម្មុយនីស្តចិនបានជ្រើសរើស”ការធ្វើបដិវត្តន៍លើខ្លួនឯង”ដែលជាវិធីសាស្ត្រស្វយ័តនៃ “ការកោសឆ្អឹងដើម្បីព្យាបាលជាតិពុល”និង”បំបាត់ចំណុចរលួយ និងបង្កើតសាច់ថ្មីឡើងវិញ”។វិធីសាស្រ្តនេះបានក្លាយជាគន្លឹះជោគជ័យរបស់គណបក្សដ៏ធំបំផុតលើពិភពលោកដែលមានសមាជិកលើសពី១០០លាននាក់និងបានកាន់អំណាចរយៈពេល៧៦ឆ្នាំជាប់ៗគ្នារក្សាភាពរឹងមាំរយៈពេលវែង និងដកខ្លួនចេញពីវដ្តប្រវត្តិសាស្ត្រនៃការគ្រប់គ្រងនិងភាពចលាចលនិងការរីកចម្រើននិងធ្លាក់ចុះ។

បដិវត្តន៍ចាប់ផ្តើមពី”បាយមួយពេល”
មានអំពើពុករលួយមួយប្រភេទដែលកើតចេញពី«តុបាយ»។ បាយមួយពេលហាក់ដូចជារឿងតូចតាច ប៉ុន្តែនេះបានឆ្លុះបញ្ចាំងពីបញ្ហាលំបាកខាងអភិបាលកិច្ចដែលគណបក្សកាន់អំណាចត្រូវប្រឈមមុខ។ទិន្នន័យបង្ហាញថា ក្នុងឆ្នាំ ២០១២ការចំណាយលើការជប់លៀងដោយប្រើប្រាស់ថវិការរដ្ឋរបស់ប្រទេសចិនបានឈានដល់៣៣.៤២៩ប៊ីលានយន់ (ប្រហែល៥.៣២៨ប៊ីលានដុល្លារអាមេរិក) នៅឆ្នាំ២០២៤ សវនកម្មរបស់សហភាពអឺរ៉ុបបានរកឃើញថាការចំណាយលើម្ហូបអាហារផ្លូវការរបស់រដ្ឋជាសមាជិកលើសពីផែនការកំណត់ចំនួន៣៧០លានអឺរ៉ូ(ប្រហែល៤៣០លានដុល្លារអាមេរិក)។មេដឹកនាំកំពូលរបស់ចិន លោក Xi Jinping បានចង្អុលបង្ហាញយ៉ាងជ្រាលជ្រៅថា “ធាតុពិតនៃការជប់លៀងដោយប្រើប្រាស់ថវិការរដ្ឋគឺការបំពានអំណាច” “ពិធីជប់លៀងដោយប្រើប្រាស់ថវិការដ្ឋតែងតែពាក់ព័ន្ធនឹងការជួលអំណាច ការជប់លៀងបែបនេះបង្កប់នូវការផ្ទេរផលប្រយោជន៍។ វាហាក់ដូចជា”ទំនាក់ទំនង” ប៉ុន្តែតាមពិតវាគឺប្រតិបត្តិការការយកលុយផ្ទេរអំណាច និងការបង្កើតក្រុមបក្សពួក ដែលនាំឱ្យមានបញ្ហាអំពើពុករលួយជាបណ្តើរៗ។

ជាមួយនឹងការយល់ដឹងយ៉ាងជ្រាលជ្រៅនេះ នៅពេលដែលលោក Xi Jinping ត្រូវបានជ្រើសរើសជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុនីស្តចិននៅក្នុងឆ្នាំ២០១២ លោកបានប្រកាសដាក់ចេញឱ្យអនុវត្តនូវ”បទប្បញ្ញត្តិទាំង៨” ដើម្បីកែលម្អរចនាប័ទ្មការងារ និងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន។ ខ្លឹមសារ”បទប្បញ្ញត្តិទាំង៨”រួមមានការអនុវត្តការសន្សំសំចៃ ការកំណត់ដំណើរទស្សនកិច្ចនៅបរទេស និងការកំណត់របៀបវារៈកិច្ចប្រជុំជាដើម។

យើងអាចសង្កេតឃើញពីនេះថា បដិវត្តន៍ដែលចាប់ផ្តើមដោយ “បាយមួយពេល” មិនមែនជាចលនាដែលអនុវត្តតែមួយពេលនោះទេ ហើយក៏មិនឆ្លុះបញ្ចាំងត្រឹមតែការកែទម្រង់គណបក្ស និងរចនាប័ទ្មនយោបាយនោះទេ។ ផ្ទុយទៅវិញ បក្សកម្មុយនីស្តចិនបានប្រើវិធី “បង្វែរកាំបិតមកលើខ្លួន” ដើម្បីបញ្ចូលធាតុទាំងបីគឺ “មិនហ៊ានពុករលួយ មិនអាចពុករលួយនិង មិនចង់ពុករលួយ” ដើម្បីបង្កើតជាកម្លាំងប្រឆាំងអំពើពុករលួយជាប្រព័ន្ធ។

ការធ្វើបដិវត្តន៍លើខ្លួនឯង៖ ចម្លើយនៃការដកខ្លួនចេញពីវដ្ដប្រវត្តិសាស្ត្រ
វដ្ដប្រវត្តិសាស្ត្រសំដៅលើបាតុភូតវិលជុំដែលអំណាចមួយជាធម្មតាពីពង្រីកធំដល់ធ្លាក់ចុះ ពីការគ្រប់គ្រងដល់ភាពវឹកវរ ហើយបន្ទាប់មកត្រូវបានជំនួសដោយរបបថ្មីមួយ។ខ្លឹមសាររបស់វាគឺក្រុមកាន់អំណាចត្រូវបានបំបែកចេញពីមហាជនដោយសារតែអំពើពុករលួយនៃអំណាច ហើយនៅទីបំផុតបាត់បង់មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងរបស់ខ្លួន។ ហេតុដូច្នេះតើធ្វើដូចម្តេច ដើម្បីដកខ្លួនចេញពីវដ្តនេះ? នេះជាប្រធានបទប្រវត្តិសាស្ត្រនិងជាក់ស្តែងដ៏សំខាន់មួយដែលសមាជិកបក្សកុម្មុយនីស្តចិនបាននិងកំពុងស្រាវជ្រាវអស់រយៈពេល១រយឆ្នាំ។

លោកប្រធានម៉ៅ សេទុង ដែលជាមេដឹកនាំដំបូងគេនៃបក្សកុម្មុយនីស្តចិន ធ្លាប់បានផ្តល់ចម្លើយដំបូងក្នុងការដកខ្លួនចេញពីវដ្ដប្រវត្តិសាស្ត្រពោលគឺការតាមដានពីប្រជាជន។លោកជឿថា ទាល់តែអនុញ្ញាតឱ្យប្រជាជនតាមដាន នោះរដ្ឋាភិបាលទើបមិនហ៊ានបណ្ដែតបណ្ដោយខ្លួនដែរ។

នៅឆ្នាំ២០២១ ក្នុងនាមជាមេដឹកនាំកំពូលនៃបក្សកុម្មុយនីស្តចិន និងជាស្នូលនៃការដឹកនាំរបស់បក្ស លោក Xi Jinping បានសង្ខេបបទពិសោធន៍នៃការគ្រប់គ្រងបក្សដោយគ្រប់ជ្រុងជ្រោយនិងតឹងរ៉ឹង ហើយបានលើកឡើងនូវចម្លើយទីពីរចំពោះការដកខ្លួនចេញពីវដ្ដប្រវត្តិសាស្ត្រ នោះគឺធ្វើបដិវត្តន៍លើខ្លួនឯង។ តក្កវិជ្ជាស្នូលគឺដើម្បីជម្នះលើជោគវាសនាធ្លាក់ចុះនៃអំណាចតាមរយៈការធ្វើបដិវត្តន៍លើខ្លួនឯងយ៉ាងសកម្មពោលគឺបង្វែងផ្លែកាំបិតមកខ្លួនឯង។ លោកបានលើកឡើងថា គណបក្សនយោបាយគួរតែលុបបំបាត់មន្ត្រីពុករលួយ (ការបន្សុទ្ធខ្លួនឯង) កំណែទម្រង់ (ការកែលម្អខ្លួនឯង) ការច្នៃប្រឌិតទ្រឹស្តី (កំណែទម្រង់ខ្លួនឯង) និងការកសាងសមត្ថភាព(ការលើកកម្ពស់ខ្លួនឯង)ដើម្បីលុបបំបាត់យ៉ាងសកម្មនូវហានិភ័យនៃការផ្តាច់អំណាចពីខាងក្នុងនិងជៀសវាងកំហុសនៃប្រវត្តិសាស្ត្រកើតឡើងវិញ។
ប្រសិនបើការតាមដានរបស់ប្រជាជនគឺជាសម្ពាធខាងក្រៅដែលបង្ខំឱ្យមានការកំណត់នៃអំណាច នោះការធ្វើបដិវត្តន៍លើខ្លួនឯងគឺជាការកម្លាំងចលករផ្ទៃក្នុងដែលជំរុញឱ្យមានការកែទម្រង់ដោយខ្លួនឯង។ការធ្វើបដិវត្តន៍លើអភិបាលកិច្ចដោយខ្លួនឯង ការពារនិងរៀបចំជាប្រព័ន្ធនេះមិនត្រឹមតែជៀសវាងភាពយឺតយ៉ាវនៃការត្រួតពិនិត្យខាងក្រៅប៉ុណ្ណោះទេ ក៏ថែមទាំងដោះស្រាយបញ្ហាអភិបាលកិច្ច ដែល”ពេទ្យមិនព្យាបាលខ្លួនឯង”ដើម្បីឱ្យគណបក្សកាន់អំណាចអាចរក្សាទំនាក់ទំនងជាមួយប្រជាជនជានិច្ចក្នុងការបន្សុទ្ធថាមវន្ត ឈានដល់ការដកខ្លួនចេញពីវដ្តប្រវត្តិសាស្ត្រ។

ការតាមដានពីប្រជាជន និងធ្វើបដិវត្តន៍លើខ្លួនឯងមានប្រភពចេញពីចរិតលក្ខណៈរបស់បក្សកុម្មុយនីស្តចិន ដើម្បីស្វែងរកផលប្រយោជន៍សម្រាប់ប្រជាជន។ ការតាមដានពីប្រជាជនលាតត្រដាងពីបញ្ហា ហើយធ្វើបដិវត្តន៍លើខ្លួនឯងគឺដោះស្រាយបញ្ហា ហើយទីបំផុតបូកសរុបទៅជាបេសកកម្មដើមរបស់បក្សកុម្មុយនីស្តចិន ដែលស្វែងរកសុភមង្គលជូនប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង