**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន

អាជ្ញាធរអ៊ុយក្រែន បានរាយការណ៍ថា អ្នកបើកយន្តហោះចម្បាំង F-16 របស់អ៊ុយក្រែនម្នាក់បានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ ខណៈកំពុងតបតនឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី

កៀវ៖ អាជ្ញាធរអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃ២៩មិថុនាថា អ្នកបើកយន្តហោះចម្បាំង F-16 របស់អ៊ុយក្រែនម្នាក់បានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ ខណៈកំពុងតបតនឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានសរសើរអ្នកបើកយន្តហោះឈ្មោះ ម៉ាក់ស៊ីម អ៊ូសស្ទីមេនកូ (Максим Устименко) ហើយបានប្រគល់ងារជាវីរបុរសនៃប្រទេសអ៊ុយក្រែន ដែលជាគោរមងារខ្ពស់បំផុត។

គិតមកទល់ពេលនេះ អ៊ុយក្រែនបានបាត់បង់យន្តហោះ F-16 ចំនួនបីគ្រឿង ចាប់តាំងពីបានចាប់ផ្តើមដំណើរការយន្តហោះដែលផលិតដោយសហរដ្ឋអាម៉េរិកកាលពីឆ្នាំមុន។ រដ្ឋធានីកៀវមិន​បាន​បង្ហាញ​ពី​ទំហំ​នៃ​កង​យន្តហោះ F-16 របស់​ខ្លួន​ទេ ប៉ុន្តែ​វា​បាន​ក្លាយជាសព្វាវុធដ៏សំខាន់ និង​ត្រូវ​បាន​ប្រើប្រាស់​ជាចម្បង​ក្នុង​ការ​ការពារ​របស់​អ៊ុយក្រែន។

យោធាអ៊ុយក្រែន បានរាយការណ៍ថា រុស្ស៊ីបានបញ្ជូនយន្តហោះគ្មានមនុស្សបើកចំនួន៤៧៧គ្រឿង និងបាញ់មីស៊ីល៦០ប្រភេទ វាយសន្ធាប់លើអ៊ុយក្រែន។ កងកម្លាំងអ៊ុយក្រែន បានបំផ្លាញយន្តហោះគ្មានមនុស្សបើកចំនួន២១១គ្រឿង និងមីស៊ីលចំនួន៣៨ដើម។

លោក ហ្សេឡេនស្គី ក៏បានអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀតពីរដ្ឋធានីវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តលោកខាងលិច ដោយលើកឡើងថា ការវាយប្រហារនាពេលថ្មីៗនេះបង្ហាញពីតម្រូវការសម្រាប់ការគាំទ្របន្ថែមទៀតពីរដ្ឋធានីវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនបានប្តេជ្ញាចិត្តចំពោះជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែននោះទេ។ យ៉ាងណា លោក ត្រាំ អះអាងថា លោកកំពុងពិចារណាលើសំណើរបស់អ៊ុយក្រែន សម្រាប់អាគុយនៃប្រព័ន្ធមីស៊ីល Patriot បន្ថែមទៀត បន្ទាប់ពីលោកបានជួបលោក ហ្សេឡេនស្គី ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូកាលពីសប្តាហ៍មុន។

លោក ហ្សេឡេនស្គី បាននិយាយថា៖«សង្រ្គាមនេះត្រូវតែត្រូវបានបញ្ចប់ ហើយប្រទេសឈ្លានពានត្រូវរងសម្ពាធបន្ថែមទៀត។ អ៊ុយក្រែន ​ត្រូវ​ពង្រឹង​ការការពារ​ដែនអាកាស​របស់​ខ្លួនឱ្យបាន​ល្អបំផុត»។

លោកបន្ថែមថា អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចក្នុងការទិញប្រព័ន្ធការពារដែនអាកាសរបស់អាម៉េរិក ហើយវាពឹងផ្អែកលើភាពជាអ្នកដឹកនាំ ឆន្ទៈនយោបាយ និងការគាំទ្រពីសហរដ្ឋអាម៉េរិក អឺរ៉ុប និងដៃគូទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង