**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ប្រធាន IAEA ថាអ៉ីរ៉ង់ទំនងជាអាចនឹងចាប់ផ្ដើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ ក្នុងពេលប៉ុន្មានខែខាងមុខ

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រធានអង្គការថាមពលអាតូមិកអន្តរជាតិ IAEA លោក Rafael Grossi បាននិយាយថាអ៉ីរ៉ង់ទំនងជាអាចនឹងចាប់ផ្ដើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ឡើងវិញ ក្នុងពេលប៉ុន្មានខែខាងមុខ បើទោះជារោងចក្រនុយក្លេអ៊ែរសំខាន់ៗរបស់ខ្លួនរងការខូចខាតធ្ងន់ធ្ងរដោយសារការវាយប្រហារពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលក៏ដោយ។

លោក Rafael Grossi ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS News ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី២៨ ខែមិថុនា។ អាមេរិក និងអ៉ីស្រាអែល បានបើកយុទ្ធនាការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីថ្ងៃ១៣ ខែមិថុនា ដោយពួកគេនិយាយថាដើម្បីរារាំងមិនឱ្យអ៉ីរ៉ង់ផលិត អាវុធនុយក្លេអ៊ែរ ដែលជាការចោទប្រកាន់មួយត្រូវបានតេហេរ៉ង់ច្រានចោល។

សហរដ្ឋអាមេរិក ជាពិសេសលោក ដូណាល់ ត្រាំ បានអះអាងថាសមត្ថភាពនុយក្លេអ៊ែរអ៉ីរ៉ង់ត្រូវបានកម្ទេចទាំងស្រុង ហើយថាអ៉ីរ៉ង់នឹងត្រូវប្រើពេលរាប់ទសវត្សរ៍ដើម្បី ស្ដារសមត្ថភាពនុយក្លេអ៊ែរឡើងវិញ។ ប៉ុន្តែ លោក Grossi បាននិយាយថាអ៉ីរ៉ង់ទំនងជាអាចនឹងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញក្នុងពេលប៉ុន្មានខែខាងមុខទៀត ប៉ុណ្ណោះ ខណៈមានការសង្ស័យថាអ៉ីរ៉ង់បានយកសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចក្នុងកម្រិតខ្ពស់ទៅលាក់ទុក មុននឹងសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែក។

គួរបញ្ជាក់ថា សភាអ៉ីរ៉ង់កាលពីពេលថ្មីៗនេះ បានបោះឆ្នោតអនុម័តសេចក្ដីព្រាងច្បាប់មួយស្ដីពីការព្យួរកិច្ចសហប្រតិបត្តិការជាមួយ IAEA ហើយតេហេរ៉ង់ក៏ បានច្រានចោលសំណើរបស់លោក Grossi ដើម្បីចុះត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរដែលរងការខូចខាតផងដែរ ជាពិសេសគឺរោងចក្រនុយក្លេអ៊ែអ៉ីរ៉ង់ Fordo៕

អត្ថបទដែលជាប់ទាក់ទង