**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd ត្រូវបានក្រសួងបរិស្ថានចេញលិខិតឱ្យបិទផ្នែកផលិតកម្ម ដោយសារបន្តបំពុលព្រែកកំពង់ស្មាច់នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ

ភ្នំពេញ៖ក្រសួងបរិស្ថាន តាមរយៈលិខិតលេខ ៤៨២២/០៦២៥ បស្ថ.អគព ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានតម្រូវឱ្យក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd ផ្អាកសកម្មភាពផលិតកម្ម រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន។ ក្រុមការងារក្រសួងបរិស្ថាន ដោយមានការចូលរួមពីអភិបាលស្រុកព្រៃនប់ លោកមេឃុំ ទឹកល្អក់ លោកមេឃុំ ទឹកថ្លា លោកមេឃុំ សាមគ្គី និងតំណាងប្រជាពលរដ្ឋរងផលប៉ះពាល់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានចុះអនុវត្តវិធានការច្បាប់ចំពោះក្រុមហ៊ុននេះ ដែលធ្វើការកែច្នៃស្បែកគោ មានទីតាំងនៅក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

កន្លងមក ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd បានបង្ហូរសំណល់រាវ ចូលប្រភពទឹកសាធារណៈ ច្រើនលើក។ នៅថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ២០២១ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចេញលិខិតបញ្ជាឱ្យកែប្រែ និងធ្វើការផាកពិន័យរោងចក្រម្តងហើយ។ ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២២ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចេញលិខិតបញ្ជាឱ្យកែប្រែ និងផាកពិន័យរោងចក្រជាលើកទី២។ក្រោយនៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២២ រោងចក្រនៅតែបង្ហូរសំណល់រាវចូលទៅក្នុងព្រែកទៀត មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចេញលិខិតបញ្ជាឱ្យកែប្រែ និងផាកពិន័យរោងចក្រជាលើកទី៣។ ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd. នៅថ្ងៃទី ១៨-១៩ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានបានរកឃើញ ថាបានបង្កការបំពុលព្រែកកំពង់ស្មាច់ និងប្រព័ន្ធទឹកពាក់ព័ន្ធ ដែលមានទៅតាំងនៅកបែរក្រុមហ៊ុន។ សម្រាប់ករណីបំពុលនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការបន្ទាន់ តាមរយៈលិខិតលេខ ៨៩៥០/១២២៤ ប.ស្ថ/អគព ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលបានសម្រេចឱ្យ ផ្អាកសកម្មភាពផលិតកម្ម លើការបញ្ចេញសំណល់រាវចេញក្រៅ និងត្រូវបានពិន័យអន្តរការណ៍ និង ការផ្ដល់សំណងការខូចខាតបរិស្ថាន។

រហូតដល់ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០២៥ ឃើញមានការបង្ហូរទឹកកខ្វក់ចូលព្រែកម្តងទៀត បន្ទាប់មកនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងជាក់ស្តែង បន្ថែមទៀត បន្ទាប់ពីថ្មីៗកន្លងមកមកនេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានរាយការណ៍ថា ក្រុមហ៊ុន មិនបានអនុវត្តតាមវិធានការច្បាប់ ដែលបានដាក់ចេញកន្លងមកនោះទេ និងនៅតែបន្តបង្ហូរសំណល់រាវ មិនបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្ម សម្អាតត្រឹមត្រូវ និង បង្ករឱ្យមានការបំពុលតំបន់ទឹកព្រែកកំពង់ស្មាច់។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានសម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និងក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd ដែលមិនបានអនុវត្តច្បាប់និងបន្តបញ្ចេញសំណល់រាវ ប៉ះពាល់ព្រែកកំពង់ស្មាច់ និងព្រែកផ្អាវ នៅក្នុងឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមការងារក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រគល់លិខិតស្តីពីការផ្អាកដំណើរការផលិតកម្មរបស់ក្រុមហ៊ុនទាំង២ រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន ជូនទៅម្ចាស់និងតំណាងក្រុមហ៊ុន ដោយមានការចូលរួមពីអភិបាលរងស្រុកព្រៃនប់ លោកមេឃុំ ទឹកល្អក់ លោកមេឃុំ ទឹកថ្លា លោកមេឃុំ សាមគ្គី និងតំណាងប្រជាពលរដ្ឋរងផលប៉ះពាល់។

នៅពេលនេះ ក្រសួងបរិស្ថានបានសម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltdនេះ រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន ក្នុងនោះមាត្រា១៥៦ មាត្រា២៨៧ មាត្រា២៨៩ មាត្រា២៩០ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា៦ នៃអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក និងមាត្រា៤ថ្មី នៃអនុក្រឹត្យលេខ១០៣ ស្តីពីការកែសម្រួលមាត្រា៤ មាត្រា៩ មាត្រ១១ មាត្រា១៧ និងតារាងឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ៣ ឧបសម្ព័ន្ធ៤ ឧបសម្ព័ន្ធ៥ នៃអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹកសាធារណៈ និងសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី លេខ៥៩០ សជណ. ដប ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ និងយោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនត្រូវទទួលរងពិន័យអន្តរការណ៍ ត្រូវផ្តល់សំណងផលប៉ះពាល់ ត្រូវស្តារការខូចខាតបរិស្ថានឡើងវិញ និងអនុវត្តតាមវិធានការបច្ចេកទេស ដែលបានលកំណត់តាមច្បាប់និងបទដ្ឋានគតិយុត្តជាធរមាន។ក្នុងករណីក្រុមហ៊ុនមិនបានអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាននឹងមានចំណាត់ការបិទក្រុមហ៊ុនតាមច្បាប់ និងគោលការណ៍ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង