**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ចិនថាការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ បានធ្វើឱ្យខូចដល់ភាពគួរឱ្យទុកចិត្តបានរបស់ទីក្រុងវ៉ាស៊ីនតោន

បរទេស៖ ចិន បាននិយាយថាការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ បានធ្វើឱ្យខូចដល់ភាពគួរឱ្យទុកចិត្តបានរបស់ទីក្រុងវ៉ាស៊ីនតោន ហើយទីក្រុងប៉េកាំង ព្រួយបារម្ភថាស្ថានការណ៍អាចនឹងធ្លាយចេញពីការគ្រប់គ្រង។

លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា បានអះអាងថាសហរដ្ឋអាមេរិកបានកម្ទេចរោងចក្រនុយក្លេអ៊ែរសំខាន់ៗរបស់អ៉ីរ៉ង់ទាំងស្រុង ដោយចូលរួមជាមួយអ៉ីស្រាអែលនៅក្នុងការធ្វើសកម្មភាពយោធាដ៏ធំមួយមិនធ្លាប់មានរបស់លោកខាងលិចប្រឆាំងអ៉ីរ៉ង់ ចាប់តាំងពីបដិវត្តន៍អ៉ីរ៉ង់ឆ្នាំ១៩៧៩មក។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំគ្នា កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ចំនួន៣ ខណៈរុស្ស៉ី ចិន និងប៉ាគីស្ថានបានស្នើឱ្យសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ អនុម័តដំណោះស្រាយមួយដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌក្នុងតំបន់មជ្ឈិមបូព៌ា។
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Fu Cong បាននិយាយថាភាគីទាំងអស់គួរតែរក្សាការអត់ធ្មត់ពីការប្រើប្រាស់កម្លាំងបាយ ដើម្បីបញ្ចៀសកុំឱ្យរាលដាលកាន់តែធំ និងចៀសវាងការចាក់សាំងបន្ថែមលើភ្លើងដែលកំពុងឆេះស្រាប់។ លោក Fu Cong បន្តទៀតថាភាគីទាំងឡាយ ជាពិសេសអ៉ីស្រាអែលគួរតែបញ្ឈប់ការវាយប្រហារជាបន្ទាន់ ដើម្បីបង្ការកុំឱ្យស្ថានការណ៍ផ្ទុះទៅជាសង្រ្គាមក្នុងតំបន់ទាំងមូល។

«អ៉ីរ៉ង់បានទទួលរងការវាយប្រហារ ប៉ុន្តែភាពគួរឱ្យជឿទុកចិត្តបានរបស់សហរដ្ឋអាមេរិក ក៏រងការខូចខាតផងដែរ ទាំងក្នុងនាមជាប្រទេសមួយ និងជាភាគីនៅក្នុងកិច្ចចរចាអន្តរជាតិណាមួយ»។

នេះជាការលើកឡើងរបស់លោក Fu Cong។
គួរបញ្ជាក់ថា បទអត្ថាធិប្បាយមួយចេញផ្សាយដោយកាសែតរដ្ឋចិន Global Times កាលពីថ្ងៃអាទិត្យ បាននិយាយថាសកម្មភាពរបស់សហរដ្ឋអាមេរិកគឺបង្កគ្រោះថ្នាក់ធំ និងជាទង្វើបង្កហេតុ ជាមួយការសង្កត់ធ្ងន់ថាការធ្វើអន្តរាគមន៍យោធាពីខាងក្រៅ នឹងមិនអាចនាំមកនូវសន្តិភាពនោះទេ ផ្ទុយទៅវិញមានតែបន្សល់ទុកការស្អប់ខ្ពើម និងការឈឺចាប់គ្រាំគ្រាតែប៉ុណ្ណោះ។ ជាមួយគ្នានោះ ស្ថានទូតចិនប្រចាំប្រទេសអ៉ីរ៉ង់ ក៏បានបញ្ជាក់ដែរថាពលរដ្ឋចិនភាគច្រើនក្នុងប្រទេសអ៉ីរ៉ង់ត្រូវបានជម្លៀសដោយសុវត្ថិភាព ហើយអ្នកដែលមិនទាន់ត្រូវបានជម្លៀសក៏មិនស្ថិតក្នុងទីតាំងមានហានិភ័យខ្ពស់នោះដែរ។

អត្ថបទដែលជាប់ទាក់ទង