សម្តេចធិបតី អះអាងថា កោះឫស្សី គឺនៅតែជារបស់កម្ពុជា ដោយមិនបានបាត់ទៅណានោះទេ

ភ្នំពេញ៖ ក្នុងឳកាសអញ្ជើញជាអធិបតីភាពបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានអះអាងថា កោះឫស្សី គឺនៅតែជារបស់កម្ពុជា ដោយមិនបានបាត់ទៅណានោះទេ ហើយបងប្អូនប្រជាពលរដ្ឋអាចទៅលេងបានគ្រប់ពេលវេលា។
សម្ដេចធិបតីចេញមកអះអាងបែបនេះ បន្ទាប់ពីមានជនអគតិមួយក្តាប់តូច បានបង្ហោះថា កោះនេះ ត្រូវបានគេយកទៅគ្រប់គ្រងហើយនោះ គឺជាព័ត៌មានបំភ្លើស បំភ្លៃ ដែលកើតចេញពីក្រុមឧទ្ទាមក្រៅច្បាប់ ដែលកំពុងរស់នៅក្រៅប្រទេសប៉ុណ្ណោះ៕

