**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី

អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនលើកឡើងថា ការលើកកម្ពស់អំណានជាភារកិច្ចរបស់យើងទាំងអស់គ្នា


ភ្នំពេញ៖លោកបណ្ឌិតជាមុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានលើកឡើងថានៅក្នុងស្មារតីលើកកម្ពស់អំណាននេះ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនតែងបានដើរតួនាទីជាស្ពាន ជាអ្នកសម្របសម្រួលជាមួយអង្គពាក់ព័ន្ធនានាដើម្បីបង្កើនដែកឆក់ស្រូបទាញអ្នកអាន ដោយជំរុញទាំងគុណភាព ទាំងបរិមាណអ្នកអាន។
លោកបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៧មក ក្រោមកិច្ចគាំទ្រហិរញ្ញវត្ថុពីមិត្តចិន សមាគមបានជួយសម្របសម្រួលកែលម្អបណ្ណាល័យចំនួន៦កន្លែង ៖
សំឡេង៖ « ក្នុងនោះ៖1- សាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ (រាជធានីភ្នំពេញ)2- សាលាបឋមសិក្សានិងអនុវិទ្យាល័យបិតត្រាំង មិត្តភាពព្រះសីហនុ-ជាំងស៊ូ (ខេត្តព្រះសីហនុ)3- សាលាបឋមសិក្សាប្រសូត (ខេត្តកំពង់ចាម)4- សាលាបឋមសិក្សាព្រហារ (ខេត្តព្រៃវែង)5- សាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង (ខេត្តកណ្តាល)6- សាលាបឋមសិក្សាតានី (ខេត្តសៀមរាប)7- សាលាបឋមសិក្សាព្រែកលៀប (រាជធានីភ្នំពេញ) »
លោកបណ្ឌិតបញ្ជាក់ថា ដើម្បីរួមចំណែកដល់ការលើកកម្ពស់អំណាននេះ សមាគមយល់ថា យើងត្រូវការធាតុផ្សំចំនួន៤គឺ៖
១- ទស្សនៈវិស័យ គឺជាចក្ខុវិស័យដែលយើងទាំងអស់គ្នាយល់ស្របគ្នាថា អំណានគឺជាបេសកកម្មពេញមួយជីវិតរបស់យើងទាំងអស់គ្នា ហើយត្រូវបន្តមរតកនេះជាប់ឥតដាច់ទៅអ្នកដទៃ ទៅមនុស្សជាតិ និងទៅជំនាន់ក្រោយៗ ដោយឈរលើគោលនយោបាយ គោលការណ៍នានាសម្រាប់ពង្រឹងសមត្ថភាពអំណាន។
២- ត្រីវិស័យ គឺជាមធ្យោបាយជាសារវន្តដែលយើងទាំងអស់គ្នាត្រូវរួមគ្នាប្រាកដថា អំណាននឹងសម្រេចបានតាមការគ្រោងទុក ហើយបន្តទម្លាប់អំណាននេះក្លាយជាអព្ភន្តរញាណដែលបង្កប់នូវពុទ្ធិនិងបទពិសោធន៍។ ក្នុងន័យនេះ យើងត្រូវការ៖
1- បណ្ណាល័យដែលមានបរិស្ថានអនាម័យ និងពោរពេញដោយសៀវភៅប្រកបដោយគុណតម្លៃវិទ្យាសាស្រ្ត
2- បណ្ណារក្សប្រកបដោយវិជ្ជាជីវៈ និងមានចិត្តសាស្រ្តក្នុងកិច្ចបង្កើនបរិមាណអ្នកអាន
3- សហគមន៍ដែលរួមចំណែកលើកទឹកចិត្ត និងបង្កើតបរិយាកាសអំណាន
៣- ចលករនៃអំណាន ដែលយើងត្រូវការ៖
1- អ្នកនិពន្ធ និងអ្នកដែលមានបទពិសោធន៍អំណានចូលរួមនិពន្ធ និងចែករំលែកទ្រឹស្តីកាន់តែសំបូរបែបពីអំណាន
2- គ្រឹះស្ថានបោះពុម្ពផ្សាយ សេវាកម្មបោះពុម្ពនានា និងបណ្តាសង្គមស៊ីវិលនានាដែលមានឆន្ទៈលើកកម្ពស់ការអាន
3- វេទិកាអំណាន និងការប្រកួតប្រជែងលើអំណាន ព្រមទាំងផ្តល់រង្វាន់សម្រាប់អ្នកនិពន្ធឆ្នើមថែមទៀតផង។
៤- បណ្តុះទម្លាប់អំណាន
1- បញ្ចូលទម្លាប់អានតាំងពីពេលម្តាយកំពុងមានផ្ទៃពោះ
2- លើកទឹកចិត្តដល់ទារកប្រើប្រាស់ពេលវេលាកាន់តែច្រើនជាមួយអំណាន ដើម្បីឱ្យទម្លាប់ពន្លាតពេញមួយវដ្តជីវិតរបស់ខ្លួន ហើយជះឥទ្ធិពលវិជ្ជមានដល់អ្នកដទៃផ្សេងទៀត ឬលើកទឹកចិត្តខ្លួនឯងក្លាយជាអ្នកនិពន្ធ ជាអ្នកចែករំលែកបទពិសោធន៍អំណាន។
3- សាលារៀន និងសហគមន៍ត្រូវរួមចំណែកដើរតួនាទីកាន់តែសកម្មលើការលើកទឹកចិត្តអំណានដោយបង្កើតជាទម្លាប់ ជាគោលការណ៍ ឬជាកាតព្វកិច្ចសម្រាប់អំណាន៕

អត្ថបទដែលជាប់ទាក់ទង