**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រដ្ឋមន្រ្តីសុខាភិបាល៖ ផ្តល់ឈាមថ្ងៃនេះ និងថ្ងៃស្អែក និងជារៀងរហូត ដើម្បីត្រៀមសង្គ្រោះអាយុជីវិតអ្នកជំងឺ ជាពិសេសស្រ្តីកំពុងសម្រាល ដែលត្រូវការឈាមជាចាំបាច់

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ៖ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្រ្គោះជីវិត” ដែលរៀបចំនៅ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល។

ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ប្រារព្ធធ្វើនៅថ្ងៃទី១៤ ខែមិថុនា ជារៀងរាល់ឆ្នាំ បន្ទាប់ពីសន្និបាតអង្គការសុខភាពពិភពលោក លើកទី៥៨ ឆ្នាំ២០០៥ ដែលមានការបោះឆ្នោតគាំទ្រជាឯកច្ឆន្ទ បង្កើតទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមជារៀងរាល់ឆ្នាំតរៀងមក។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា តាមរយៈរបាយការណ៍របស់មជ្ឈមណ្ឌល បានបង្ហាញថាមានការកើនឡើងនូវអំណោយឈាម និងការផ្គត់ផ្គង់ឈាម បានឆ្លុះបញ្ចាំងឱ្យឃើញថា សេវាព្យាបាលតាមជំនាញឯកទេស និងសេវាសង្រ្គោះបន្ទាន់ នៅតាមមន្ទីរពេទ្យនានាទូទាំងប្រទេស ដែលជាការរួមចំណែកក្នុងការពង្រឹងសេវាសុខាភិបាល ដើម្បីឆ្ពោះទៅកាន់ការក្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា ការបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពទេ ហើយឈាម គឺជាឱសថដ៏ស័ក្តសិទ្ធិមួយក្នុងផ្នែកវេជ្ជសាស្រ្តទំនើប ដែលគ្មានរោងចក្រណាអាចផលិតបានទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីអំណោយឈាមរបស់មនុស្ស។ សូមចូលរួមបរិច្ចាគឈាមទាំងអស់គ្នាឱ្យបានទៀងទាត់ ដើម្បីយើងអាចជួយជីវិតមនុស្សជាទីស្រឡាញ់របស់យើងបានទាន់ពេលវេលា។

ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗ ជូនដល់មូលដ្ឋានសុខាភិបាល និងស្ថាប័ន អង្គភាពពាក់ព័ន្ធ ដូចខាងក្រោម៖

១) លើកកម្ពស់សារៈសំខាន់នៃការបរិច្ចាគឈាម តាមរយៈការផ្សព្វផ្សាយអប់រំដល់សាធារណជន អំពីតម្លៃ និងសារៈសំខាន់នៃការផ្តល់ឈាមដោយស្ម័គ្រចិត្ត ជួយសង្រ្គោះជីវិតរបស់អ្នកជំងឺដែលត្រូវការឈាម។

២) ជំរុញឱ្យមានការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដោយអំពាវនាវឱ្យប្រជាពលរដ្ឋទូទៅ និងសហគមន៍ ចូលរួមក្នុងសកម្មភាពផ្តល់ឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃ ដែល ជាកាយវិការដ៏ល្អប្រពៃ ជួយសង្រ្គោះជីវិតមនុស្សជាតិក្នុងសង្គម។

៣) បង្កើនបរិមាណឈាមក្នុងកន្លែងស្តុកឈាម នៅគ្រប់មជ្ឈមណ្ឌល ដេប៉ូឈាមនៅទូទាំងប្រទេស និងតាមមន្ទីរពេទ្យនានា ដោយធ្វើឱ្យមានការចលនា ផ្តល់ឈាមដោយស្ម័គ្រចិត្តកាន់តែច្រើន និងទៀងទាត់។

៤) បង្ហាញពីការចូលរួមចំណែកក្នុងការសង្រ្គោះជីវិតមនុស្ស ការផ្តល់ឈាម គឺជាសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ ដែលអាចជួយសង្រ្គោះជីវិតមនុស្សបានពិប្រាកដ និងជាការផ្តល់ក្តីសង្ឃឹម ថ្មីទៅដល់អ្នកកំពុងតស៊ូជាមួយជំងឺរ៉ាំរ៉ៃផ្សេងៗផងដែរ។

៥) លើកស្ទួយវិជ្ជាជីវៈសុខាភិបាល និងស្មារតីសហគមន៍ ជាការបរិច្ចាគឈាមជាសង្គហធម៌ដ៏ល្អប្រសើរមួយបង្ហាញពីភាពរួបរួមរបស់សហគមន៍។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឋានៈសម្តេចជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាពេលនោះ បានអំពាវនាវ លើកទឹកចិត្តជាបន្តបន្ទាប់ឱ្យប្រជាពលរដ្ឋ និងយុវជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគាំទ្រដល់យុទ្ធនាការលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត តាមរយៈកាកបាទក្រហមកម្ពុជាគ្រប់ខេត្ត ក្រុង។ សូមថ្លែងអំណរគុណ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចជាសប្បុរសជនបរិច្ចាគឈាមទៀតទាត់ជាគំរូសម្រាប់ យុវជន កងទ័ព និងប្រជាពលរដ្ឋទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្តេចបានចាត់ទុក «ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្រ្គោះជីវិត មនុស្ស និងជាកាដូនៃសេចក្តីស្រឡាញ់ ចេញពីបេះដូងយ៉ាងពិតប្រាកដជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា»

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមអំពាវនាវ និងស្វាគមន៍ដល់បងប្អូន យុវជន យុវនារី សិស្ស និស្សិត សូមអញ្ជើញមកបរិច្ចាគឈាម ដោយការស្ម័គ្រចិត្ត ដើម្បី ឧត្តមប្រយោជន៍ មនុស្សធម៌ និងការជួយជីវិតមនុស្ស។ ការបរិច្ចាគឈាមបង្ហាញពីក្តីស្រឡាញ់ ក្តីសង្ឃឹមដល់អ្នកជំងឺ និងជាកុសល្យ។ ការបរិច្ចាគឈាម គឺផ្ទុយពីការមានជំងឺ និងបង្ហាញពីគុណធម៌ ភាពកក់ក្តៅ ក្តីករុណាពិតប្រាកដ។ ផ្តល់ឈាម គឺជាការផ្តល់ថាមពលផ្លូវចិត្ត ភាពក្លាហាន អារម្មណ៍ល្អ ក្តីស្រឡាញ់ និងបង្ហាញពីភាពអត់ធ្មត់។

ក្នុងពិធីនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់កិត្តិយស ប្រគល់នូវលិខិតថ្លែងអំណរគុណជនក្រុមហ៊ុនឯកជនចំនួន៣ ដែលបានជួយឧបត្ថម្ភគាំទ្រក្នុងការរៀបចំ ទិវាពិភពលោកនៃអ្នកផ្តល់ឈាម និងបានបំពាក់មេដាយផ្តល់ឈាមជូនសប្បុរសជន ដែលបានបរិច្ចាគឈាមជាទៀងទាត់ ដើម្បីជាការលើកទឹកចិត្ត និងបន្តសកម្មភាពដ៏ប្រពៃនេះបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង