**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ

អង្គការ ILO កោតសរសើរកម្ពុជា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ នៃក្របខណ្ឌកាតាលីករសកលស្តីពីការងារ និងការគាំពារសង្គម

ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Gilbert F. Houngbo អគ្គនាយកអង្គការអន្តរជាតិខាងការងារ (ILO) អំឡុងបំពេញបេសកកម្មចូលរួមសន្និសីទអន្ដរជាតិខាងការងារលើកទី១១៣ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងហ្ស៊ឺណែវ។

នៅក្នុងជំនួបនោះ ឯកឧត្តម សោម ចំណាន បានថ្លែងអំណរគុណដល់អង្គការ ILO សម្រាប់កិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់កម្ពុជាលើការអភិវឌ្ឍវិស័យការងារ តាមរយៈការអនុវត្តគម្រោង និងកម្មវិធីជាច្រើន ជាពិសេសកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP) ដែលបានរួមចំណែកក្នុងការធ្វើកំណែទម្រង់ទីផ្សារការងារ, ការលើកកម្ពស់ការងារសមរម្យប្រកបដោយបរិយាបន្នសម្រាប់យុវជន, ការអភិវឌ្ឍជំនាញ, ការពង្រីកដែននៃការគាំពារសង្គម និងការលើកកម្ពស់សមភាពយេនឌ័រ។

ឯកឧត្តមក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តគំនិតផ្តួចផ្តើមកាតាលីករសកលស្តីពីការងារ និងការគាំពារសង្គម និងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ផងដែរ។

ជាការឆ្លើយតប ឯកឧត្តម Gilbert F. Houngbo បានកោតសរសើរកម្ពុជា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ (Pathfinder) នៃក្របខណ្ឌកាតាលីករសកលស្តីពីការងារ និងការគាំពារសង្គម ដែលបានដាក់បន្ស៊ីនូវយុទ្ធសាស្ត្រគាំពារសង្គម និងការងារ ជាមួយនឹងគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។

ឯកឧត្តមក៏បានស្វាគមន៍លទ្ធផលនៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ក្នុង៦ដំណាក់កាលកន្លងមកនេះ ហើយក៏បានកោតសរសើរកម្ពុជា ដែលទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃវេទិកាកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក កាលពីដើមខែមេសា ឆ្នាំ២០២៥ កន្លងទៅ។

ឯកឧត្តមអគ្គនាយកក៏បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់អង្គការ ILO ក្នុងការបន្តគាំទ្រកម្ពុជាលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង