**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

សិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសស្តីពី ការរៀបចំគម្រោង សម្រាប់កម្មវិធីបរិវត្តកម្មសម្រាប់ប្រព័ន្ធដាំដុះស្រូវដែលមានភាពធន់ នឹងអាកាសធាតុ និងការបំភាយឧស្ម័នផ្ទះកញ្ចក់ទាប

ភ្នំពេញ៖ នាថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា លេខាធិការដ្ឋានគ.ជ.អ.ប. បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា រៀបចំសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសស្តីពីការរៀបចំគម្រោង សម្រាប់កម្មវិធីបរិវត្តកម្មសម្រាប់ប្រព័ន្ធដាំដុះស្រូវដែលមានភាពធន់ នឹងអាកាសធាតុ និងការបំភាយឧស្ម័នផ្ទះកញ្ចក់ទាប ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបចំនួន ៥០រូប ស្ត្រី១៨ នៅសណ្ឋាគារសេនសូរីផាក រាជធានីភ្នំពេញ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលពីក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន អង្គការក្រៅរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ដើម្បីធ្វើឱ្យប្រសើរឡើងនៃការរៀបចំគម្រោង នៃកម្មវិធីបរិវត្តកម្មសម្រាប់ប្រព័ន្ធដាំដុះស្រូវដែលមានភាពធន់ នឹងអាកាសធាតុ និងការបំភាយឧស្ម័នផ្ទះកញ្ចក់ទាប ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព ដើម្បីដាក់ស្នើទៅមូលនិធិអាកាសធាតុបៃតង។ជាមួយគ្នានេះដែរ គម្រោងដែលផ្តួចផ្តើមឡើងនេះ មានគោលបំណងពង្រីកបរិវត្តកម្មររបស់កម្ពុជាទៅលើផលិតកម្មស្រូវអង្ករឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទាប ដោយបង្កើតឧបករណ៍ជំនួយបច្ចេកទេស ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្តល់សិទ្ធិអំណាចដល់មន្ត្រីកសិកម្មឃុំ សហគមន៍កសិកម្មទំនើប និងការពង្រីកប្រព័ន្ធឌីជីថល ដើម្បីតាមដាន និងផ្ទៀងផ្ទាត់ផលប៉ះពាល់ ដើម្បីភាពប្រសើរឡើងនៃគុណភាពស្រូវ អង្ករកម្ពុជា ។

សិក្ខាសាលាបានធ្វើការពិភាក្សាទៅលើចំណុចសំខាន់ៗ ដូចជា៖
– បច្ចេកវិទ្យាចាំបាច់ដើម្បីធ្វើទំនើបកម្មបច្ចេកវិទ្យាអាកាសធាតុដែលមានលក្ខណៈឆ្លាតវៃ
– ការត្រៀមខ្លួន និងការពង្រឹងសមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធនីមួយៗ នៅក្នុងការគាំទ្រលើតួនាទីមន្ត្រីកសិកម្មឃុំ
– បញ្ហាទីផ្សារ និងការប្រើប្រាស់ទិន្នន័យនៅក្នុងវិស័យស្រូវ អង្ករ
– ការរៀបចំបង្កើតមូលនិធិហិរញ្ញប្បទានកសិ-នវានុវត្តន៍។

អត្ថបទដែលជាប់ទាក់ទង