**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ត្រៀមដាក់បង្ហាញឧបករណ៍ទំនើបធ្វើដោយស្នាដៃសិស្ស-និស្សិតកូនខ្មែរ យ៉ាងហោច៥ប្រភេទ នៅក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥

ភ្នំពេញ៖វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ត្រៀមដាក់បង្ហាញឧបករណ៍ទំនើប ដែលផលិតដោយស្នាដៃសិស្ស-និស្សិតកូនខ្មែរ យ៉ាងហោចចំនួន ៥ប្រភេទ នៅក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥នេះ។

លោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានឱ្យដឹងថា ឧបករណ៍ទំនើបទាំងនោះរួមមាន ម៉ាស៊ីនផលិតទឹកកក រថយន្តអគ្គិសនីសម្រាប់បូមសំរាម ប្រព័ន្ធស្មាតស៊ីធី ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ និងឧបករណ៍សម្ភារៈសម្រាប់ការបណ្តុះបណ្តាលលើជំនាញឯកទេសកម្ម ជាដើម។

និសិ្សត ម៉ោល ចាន់វិភាវីន រៀនបរិញ្ញាបត្របច្ចេកទេសជំនាញបរិក្ខារត្រជាក់ ឆ្នាំទី១ នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានប្រាប់ថា គាត់ពិតជាចង់ឱ្យថ្ងៃបង្ហាញស្នាដៃរបស់គាត់ឆាប់មកដល់ ដើម្បីបង្ហាញដល់មហាជន ជាពិសេសសិស្សានុសិស្ស ដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ ដើម្បីឱ្យពួកគាត់ បានស្វែងយល់បន្ថែមពីជំនាញបរិក្ខារត្រជាក់នេះ។

និស្សិត ភាវីន បាននិយាយថា៖ «សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ និងស្រលាញ់ជំនាញបច្ចេកទេស គួរតែចូលរួម ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនេះ ព្រោះមានស្នាដៃរបស់និស្សិតពីសាលាផ្សេងៗជាច្រើនទៀត ដែលនឹងយកមកដាក់តាំងបង្ហាញឱ្យទស្សនា ព្រមទាំងបានជួបសំណេះសំណាលផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូជំនាញទៀតផង»។

និស្សិត រិន គីអេង រៀនបរិញ្ញាបត្របច្ចេកទេសជំនាញបរិក្ខារត្រជាក់ម្នាក់ទៀត បានលើកឡើងថា ការសិក្សាជំនាញនៅទីនេះបានអភិវឌ្ឍន៍សមត្ថភាពរបស់គាត់ជាច្រើន ព្រោះវិទ្យាស្ថានមានកម្មវិធីសិក្សាសម្បូរបែបដូចជា គោលការណ៍តម្រូវឱ្យនិស្សិតមានការចុះកម្មសិក្សា និងការសិក្សាបែបអនុវត្តច្រើនជាងទ្រឹស្តីជាដើម ដែលជួយឱ្យ រូបគាត់សម្រេចបានសមិទ្ធផលទាំងនេះ។

គីអេង បានប្រាប់ថា៖ «ខ្ញុំពេញចិត្តរាជរដ្ឋាភិបាលក្នុងការរៀបចំឱ្យមាន ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ណាស់ព្រោះនិស្សិតមកពីវិទ្យាស្ថានដទៃទៀត នឹងបានបង្ហាញសមត្ថភាព ស្នាដៃសម្រាប់បងប្អូនយើងទស្សនា»។

ទន្ទឹមគ្នានេះ លោក ពៅ ថានៈ ជាគ្រូបច្ចេកទេសជំនាញបរិក្ខារត្រជាក់ បានរំលេចថា លោកមានមោទនភាពនឹងសិស្សរបស់លោកជាខ្លាំង ដែលបានបន្សល់ទុកនូវសមិទ្ធផល និងស្នាដៃ ជាច្រើនរៀងរាល់ឆ្នាំ។

លោកបញ្ជាក់ថា៖ «ជារៀងរាល់ឆ្នាំវិទ្យាស្ថាន តែងតែយកស្នាដៃរបស់និស្សិតទៅដាក់បង្ហាញ។ ស្នាដៃទាំងនោះមានការវិវត្តកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទៅតាមសម័យកាល នៃបច្ចេកវិទ្យា ដែលធានាថានិស្សិតគ្រប់រូបបានស្រូបយកចំណេះវិជ្ជាទាំងនេះទៅអភិវឌ្ឍខ្លួន និងប្រើប្រាស់ឱ្យសមស្របទៅនឹងទីផ្សារការងារបច្ចុប្បន្ន»៕

អត្ថបទដែលជាប់ទាក់ទង