**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង

ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅនៅប្រទេសកាណាដា បានបង្ខំឱ្យមនុស្សជាង២៦០០០នាក់ភៀសខ្លួន 

អូតាវ៉ា៖ ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅនៅប្រទេសកាណាដា បានបង្ខំឱ្យមនុស្សជាង២៦០០០នាក់ភៀសខ្លួន ខណៈផ្សែងអ័ព្ធក្រាស់បានប៉ះពាល់ដល់ប្រជាជនកាណាដា និងអាម៉េរិករាប់លាននាក់ ហើយបានសាយភាយទៅដល់ទ្វីបអឺរ៉ុបថែមទៀត។

ការ​ជូន​ដំណឹង​ត្រូវ​បាន​ដាក់ចេញ​សម្រាប់​ផ្នែក​ខ្លះ​នៃ​ប្រទេស​កាណាដា និង​សហរដ្ឋ​អាម៉េរិក​ ដោយ​ព្រមាន​អំពី​គុណភាព​ខ្យល់​ដែល​មាន​គ្រោះថ្នាក់។ យន្តហោះរបស់ក្រុមពន្លត់អគ្គិភ័យមួយគ្រឿង ត្រូវបានឆាបឆេះដោយអណ្តាតភ្លើងនៅក្នុងខេត្តសាស្កាត់ឆេវ៉ាន់ (Saskatchewan) ហើយផលិតកម្មប្រេងត្រូវបានរំខាននៅក្នុងទីក្រុងអាល់បើតា Alberta ។

ក្រុមមន្ត្រីព្រមានថា អណ្តាតភ្លើងនឹងកាន់តែសន្ធោសន្ធៅបន្ថែមទៀតនៅថ្ងៃខាងមុខ ខណៈសហគមន៍កាន់តែច្រើនត្រូវបានគំរាមកំហែងជារៀងរាល់ថ្ងៃ។

លោក ស្កុត ម៉ូ (Scott Moe) អភិបាលខេត្តសាស្កាត់ឆេវ៉ាន់ បានលើកឡើងថា រៀងរាល់រដូវក្ដៅ ប្រទេសកាណាដា ជួបភ្លើងឆេះព្រៃ ប៉ុន្តែការចាប់ផ្តើមដំបូងនៃរដូវកាលភ្លើងឆេះព្រៃនៅឆ្នាំនេះ និងទំហំនៃការឆាបឆេះ បានកើនឡើងក្នុងកម្រិតគួរឱ្យព្រួយបារម្ភ។

ខេត្តសាស្កាត់ឆេវ៉ាន់ និងមេនីតូបា (Manitoba) ទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយបានប្រកាសអាសន្នភ្លើងឆេះព្រៃក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗ។

រដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ លោកស្រី អេឡេន័រ អូលហ្សីវស្គី (Eleanor Olszewski) បានលើកឡើងថា រដូវភ្លើងឆេះព្រៃនេះ ចាប់ផ្តើមលឿនជាងមុន និងកាន់តែខ្លាំងក្លាឡើង ដោយបន្ថែមថា យោធាកាណាដាបានដាក់ពង្រាយយន្តហោះដើម្បីជម្លៀសប្រជាជនពីទីក្រុងដាច់ស្រយាល។ បម្រែបម្រួលអាកាសធាតុ បានបង្កើនឥទ្ធិពលនៃព្រឹត្តិការណ៍អាកាសធាតុខ្លាំងនៅក្នុងប្រទេសកាណាដា ដែលកំពុងងើបឡើងវិញពីផលប៉ះពាល់នៃរដូវក្ដៅឆ្នាំ២០២៣ នៅពេលដែលព្រៃឈើ១៥លានហិកតា ត្រូវបានដុតបំផ្លាញ។

គិតត្រឹមថ្ងៃទី៣មិថុនា អណ្តាតភ្លើងសកម្មចំនួន២០៨ បានឆាបឆេះនៅទូទាំងប្រទេសកាណាដា។ ប្រជាជនរងផលប៉ះពាល់ជាច្រើន គឺជាជនជាតិដើមភាគតិច ហើយសហគមន៍តូចៗត្រូវបានឆាបឆេះខ្ទេចគ្មានសល់៕

អត្ថបទដែលជាប់ទាក់ទង