**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត**លោក​គីម ជុងអ៊ុន បានចុះពិនិត្យមេីលការបាញ់សាកល្បងមីស៉ីលគ្រូសយុទ្ធសាស្ត្រ និងការវាយតម្លៃប្រព័ន្ធប្រឆាំងនាវា នាវាមុជទឹក និងការពារដែនអាកាស​ ចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹក Kang Kon**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ការបង្កើតវេទិកាគ្រួសារត្រឹម ៥នាទីឡើងទៅក្នុងមួយថ្ងៃ អាចជួយបង្ការកូនចៅពីបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា**អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល**កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»

រង់ចាំមើលថា តើនរណានឹងក្លាយជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង បន្ទាប់ពីលោក យូន ស៊ុនយ៉ុល?

សេអ៊ូល៖ ប្រជាជនកូរ៉េខាងត្បូង ត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីហើយ បន្ទាប់ពីវិបត្តិរដ្ឋធម្មនុញ្ញដ៏អាក្រក់បំផុតរបស់ប្រទេសនេះ ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ យ៉ាងណា យើងរង់ចាំមើលថា តើនរណានឹងក្លាយជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង បន្ទាប់ពីលោក យូន ស៊ុនយ៉ុល?

ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនាខាងមុខ ក្រោយអតីតប្រធានាធិបតីលោក យូន ស៊ុកយ៉ុល ត្រូវបានជ្រុះចេញពីតំណែង ខណៈភាពខ្វះចន្លោះនៃភាពជាអ្នកដឹកនាំរបស់កូរ៉េខាងត្បូង កន្លងមក បានបង្កឱ្យចរន្តសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ដាំក្បាលចុះយ៉ាងលឿនស្លេវ។

រំឭកបន្តិចថា លោក យូន បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលកាលពីដើមខែធ្នូ ឆ្នាំ២០២៤ ក្រោយប្រកាសច្បាប់អាជ្ញាសឹកជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើមលទ្ធិប្រជាធិបតេយ្យពេញលេញនៅក្នុងប្រទេសនេះប្រហែល៤០ឆ្នាំមុន។

តើ នរណា ខ្លះជា បេក្ខជន ប្រធានាធិបតីលេចធ្លោក្នុងការប្រជែងតំណែងប្រធានាធិបតី? ជាក់ស្តែង ប្រជាជនកូរ៉េខាងត្បូងតម្រូវឱ្យបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីម្នាក់ ដោយសេរី និងគ្មានការបង្ខិតបង្ខំ ដើម្បីជ្រើសរើសប្រធានាធិបតីសម្រាប់ការកាន់តំណែងរយៈពេល៥ឆ្នាំ។

បេក្ខជនប្រធានាធិបតតីសំខាន់២រូប ដែលកំពុង ប្រជែង គ្នា យ៉ាងក្ដៅគគុក ដើម្បី ក្លាយ ជា ប្រធានាធិបតី គឺ  លោក លី ជេយ៉ុង  ជាអតីត ប្រធាន គណបក្ស ប្រជាធិបតេយ្យ ប្រឆាំង ដ៏ធំបំផុតមួយ និង លោក គីម មូនស៊ូ  ជាអ្នកស្ដាំនិយម នៃ គណបក្ស អំណាច ប្រជាជន(PPP) ខណៈអ្នក ទាំង២ សុទ្ធតែជា អតីត សកម្មជន ការងារដូចគ្នា។ គេនៅចាំបានថា លោក លី ជេយ៉ុង បានចាញ់លោក យូន ស៊ុកយ៉ុល នៅក្នុងការបោះឆ្នោតប្រធានាធិបតីចុងក្រោយក្នុងឆ្នាំ២០២២។

ក្នុង ចំណោម បេក្ខជន ផ្សេង ទៀតក៏មាន លោក លី ជុនស៊ិក  អាយុ៤០ឆ្នាំ ជា អតីត មេដឹកនាំគណបក្សPPP ដោយបច្ចុប្បន្ន លោកឈរ ឈ្មោះ ឱ្យ គណបក្ស កំណែទម្រង់ (Reform Party) ជា គណបក្ស ស្តាំ និយម ទើប បង្កើត ឡើង ថ្មីៗ នេះផងដែរ។ បេក្ខភាពប្រធានាធិបតីវ័យក្មេងដ៏លេចធ្លោរូបនេះ កំពុងព្យាយាមអំពាវនាវទៅកាន់ប្រជាជនវ័យក្មេង ដើម្បីច្បាមយកការគាំទ្រ។

តើបេក្ខជនរូបណាមានភាគរយខ្ពស់ក្នុងការឡើងអង្គុយកៅអីប្រធានាធិបតីបន្ទាប់? ជាការពិតណាស់ លោក លី ជេយ៉ុង គឺជាបេក្ខជននាំមុខគេយ៉ាងច្បាស់។ បើទោះជាយ៉ាងណាក៏ដោយ គូរប្រជែងសំខាន់ៗផ្សេងទៀតនៅតែមានសង្ឃឹម និងមិនព្រមចុះចាញ់នោះឡើយ ល្កឹកណាលទ្ធផលបោះឆ្នោតត្រូវបានប្រកាសជាផ្លូវការ។

តើអ្វីជាកង្វល់ធំបំផុតសម្រាប់អ្នកបោះឆ្នោតកូរ៉េខាងត្បូង? ការដាំក្បាលចុះនៃសេដ្ឋកិច្ចនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កំពុងបង្ហាញពីស្ថានភាពផុយស្រួយនៃសកម្មភាពអាជីវកម្ម និងលម្ហសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងទាំងមូល។

លើសពីនេះ ការ បំពាក់បំប៉នស្មារតី ឯកភាព ជាតិ ជា បញ្ហា មួយ ទៀត ក្នុង ការ បោះឆ្នោត ខណៈកំណែទម្រង់រដ្ឋធម្មនុញ្ញក៏អាចនាំមកនូវការសងសឹកនយោបាយរបស់ប្រទេសកូរ៉េខាងត្បូងផងដែរ។ ក្រៅពីនេះ សារសំខាន់នៃគោលនយោបាយការបរទេស ក៏ជាក្ដីកង្វល់ដ៏សំខាន់មួយផងដែរ ដោយសារតែគំនាបពន្ធគយបដិការរបស់លោក ដូណាល់ ត្រាំ, សម្ព័ន្ធភាពត្រីភាគី (អាម៉េរិក-ជប៉ុន-កូរ៉េខាងត្បូង) និងការប្រជែងដោយផ្ទាល់ និងប្រយោលរវាងរដ្ឋធានីវ៉ាស៊ីនតោន និងរបបប៉េកាំង៕

អត្ថបទដែលជាប់ទាក់ទង