**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ

រដ្ឋមន្ត្រី ហេង សួរ ថ្លែង​អំណរគុណចំពោះ JICA ដែលបន្តគាំទ្រ​យ៉ាងសកម្មចំពោះវិស័យ TVET នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាទ្វេភាគីជាមួយលោក KOBAYASHI Hiroyuki អនុប្រធានទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បី​ជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងលទ្ធភាពក្នុងការអភិវឌ្ឍ​ជំនាញ​ដល់កម្មសិក្សាការីកម្ពុជាដែលមានបំណងចង់ធ្វើការនៅប្រទេសជប៉ុននាពេលអនាគត។

ជំនួបពិភាក្សាការងារទ្វេភាគីនេះ បានធ្វើឡើង​នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្ដាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ក្នុង​ប្រទេសជប៉ុន បានរំលេចនូវលទ្ធផល​ពិភាក្សាសំខាន់ៗ៣ចំណុច រួមមាន៖ ទី១. ការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យ TVET ទី២. គម្រោងវេទិកាជប៉ុនសម្រាប់ពលករទេសអន្ដរប្រវេសន៍ឆ្ពោះទៅសង្គមប្រកបដោយបរិយាបន្ន និងទំនួលខុសត្រូវ (Japan Platform for Migrant Workers toward Responsible and Inclusive Society ហៅកាត់ JP-MIRAI) និងទី៣. គំរូខេត្តណាហ្កាណុ ព័ត៌មាន និងការអភិវឌ្ឍសមត្ថភាព។

ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែង​អំណរគុណចំពោះការគាំទ្ររបស់ JICA ដែលបានបន្តគាំទ្រ​យ៉ាងសកម្មចំពោះវិស័យ TVET នៅកម្ពុជា។ ទន្ទឹមនេះ ឯកឧត្ដមក៏បាន​ស្នើសុំការគាំទ្របន្ថែមក្នុងការធ្វើឱ្យទំនើបនូវឧបករណ៍បណ្តុះបណ្តាល និងការបង្កើនសមត្ថភាពគ្រូបង្រៀនជំនាញ ជាពិសេសវិស័យអេឡិចត្រូនិក រថយន្ត និងថាមពលដើមថ្មី។

ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាព​លើសារ:សំខាន់នៃគម្រោង JP-MIRAI ដែលជួយការពារសិទ្ធិ និងសុខុមាលភាព​របស់កម្មសិក្សាការីកម្ពុជា។ ឯកឧត្ដមរដ្ឋមន្ត្រី​បានស្វាគមន៍ការពង្រីកគំរូកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា និងខេត្តណាហ្កាណុ នៃប្រទេសជប៉ុន ដែលផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស ការផ្លាស់ប្តូរវប្បធម៌ និងការផ្ទេរជំនាញ​ក្រោយ​កម្មសិក្សាការីចប់អាណត្ដិការងារពីប្រទេសជប៉ុន។

ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ ក៏បានស្នើដល់ទីភ្នាក់ងារ JICA ជួយគាំទ្រលើការបង្កើតមាតិកាផ្សព្វផ្សាយដែលសាមញ្ញនិងងាយស្រួលដូចជា វីដេអូ ឯកសារ ឬសៀវភៅសង្ខេប ដែលផ្តល់ព័ត៌មានអំពីសិទ្ធិ តួនាទី និងមធ្យោបាយទទួលជំនួយសម្រាប់កម្មសិក្សាការីកម្ពុជាដែលចង់ធ្វើការនៅប្រទេសជប៉ុន។

ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ និងលោកអនុប្រធាន KOBAYASHI Hiroyuki ថែមទាំងបានលើកឡើងពីកិច្ចសហប្រតិបត្តិការ និងសមិទ្ធផលនានាដែលភាគីទាំងពីរសម្រេចបាន ក្នុងរយៈពេល៦០ឆ្នាំកន្លងមក និងសន្យាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ និងស្អិតល្មួតជាងនេះ ដើម្បីភាពកាន់តែ​ប្រសើរ​ឡើងនៃជីវភាពរស់នៅ និងការរីកចម្រើន​របស់​ប្រជាជននៃប្រទេសទាំងពីរ ពិសេសលើវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕

អត្ថបទដែលជាប់ទាក់ទង