**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន

ច្បាប់នៅកម្ពុជា អនីតិជន មិនអាចជាប់ទោសអស់មួយជីវិត ដូចនីតិជននោះទេ!

ភ្នំពេញ៖ ច្បាប់នៅកម្ពុជា អនីតិជន ឬជនក្រោម១៨ឆ្នាំ មិនអាចជាប់ទោសអស់មួយជីវិត ដូចនីតិជន ឬជនអាយុចាប់ពី១៨ឆ្នាំឡើងទៅនោះទេ។ អនីតិជននៅទីនេះ សំដៅដល់ជនមានអាយុចាប់ពី១៤ឆ្នាំឡើង តែក្រោម១៨ឆ្នាំ ហើយត្រូវជាប់កាតព្វកិច្ចទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងករណីប្រព្រឹត្តបទល្មើស។

មាត្រា១៦០ នៃក្រមព្រហ្មទណ្ឌ ចែងថា បើអនីតិជន ត្រូវកាត់ទោសដាក់ពន្ធនាគារមួយជីវិត គឺនឹងត្រូវបន្ថយមកនៅត្រឹម២០ឆ្នាំ។ ឧទាហរណ៍៖ ក្មេងប្រុស២នាក់ (ម្នាក់អាយុ១៧ឆ្នាំ ម្នាក់ទៀតអាយុ១៦ឆ្នាំ) ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មដោយសេពសន្ថវៈ មានន័យថា ចាប់រំលោភហើយ ក៏សម្លាប់នារីរងគ្រោះចោល។ តាមច្បាប់ អ្នកប្រព្រឹត្តអំពើនេះ ត្រូវជាប់ពន្ធនាគារអស់មួយជីវិត ប៉ុន្តែដោយសារអ្នកប្រព្រឹត្ត មានអាយុក្រោម១៨ឆ្នាំ ដូច្នេះ មិនជាប់ពន្ធនាគារអស់មួយជីវិតនោះទេ គឺប្រឈមនឹងជាប់ពន្ធនាគារត្រឹម២០ឆ្នាំ។

សិក្សាករណីជាក់ស្តែង៖ នៅចុងខែឧសភា ឆ្នាំ២០២៥នេះ ក្មេងប្រុសវ័យជំទង់៣នាក់ (ម្នាក់អាយុ១៥ឆ្នាំ ម្នាក់អាយុ១៦ឆ្នាំ ម្នាក់ទៀតអាយុ១៨ឆ្នាំ) បានរួមគ្នាដាក់ថ្នាំសណ្តំក្នុងភេសជ្ជៈឱ្យក្មេងស្រីម្នាក់អាយុ១៥ឆ្នាំផឹក ពេលយប់កណ្តាលអធ្រាត្រ ក្នុងសាលាបឋមសិក្សាមួយនៅរាជធានីភ្នំពេញ។ ប៉ូលិសអះអាងថា ក្រោយក្មេងស្រីនោះសន្លប់ ក្មេងប្រុសអាយុ១៨ឆ្នាំ ក៏ប្រព្រឹត្តអំពើរំលោភហើយសម្លាប់នាង ឯក្មេងប្រុស២នាក់ទៀត ជាអ្នកសមគំនិត។ ទោះយ៉ាងណា តុលាការបានចោទប្រកាន់ពួកគេទាំង៣នាក់ (ទាំងអ្នកប្រព្រឹត្ត ទាំងអ្នកសមគំនិត) ក្នុងបទចោទតែ១ដូចគ្នា គឺបទឃាតកម្មដោយអំពើរំលោភសេពសន្ថវៈ តាមមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ។

ផ្អែកតាមមាត្រា២០៥នេះ ជនល្មើសត្រូវប្រឈមនឹងការដាក់ទោសជាប់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែ ក្នុងចំណោមពួកគេទាំង៣នាក់ មាន២នាក់មិនទាន់គ្រប់អាយុ១៨ឆ្នាំនោះទេ។ មិននិយាយពីជនល្មើសអាយុ១៨ឆ្នាំ ផ្តោតទៅលើតែជនល្មើស២នាក់ដែលមិនទាន់គ្រប់អាយុ១៨ឆ្នាំ ពួកគេទាំង២នាក់ នឹងមិនប្រឈមជាប់ពន្ធនាគារមួយជីវិតឡើយ គឺនឹងត្រូវបន្ថយមកជាប់ពន្ធនាគារត្រឹម២០ឆ្នាំ។ នេះគ្រាន់តែជាការបកស្រាយតាមផ្លូវច្បាប់ប៉ុណ្ណោះ ការសម្រេចសេចក្តីពិតប្រាកដ និងជាផ្លូវការលើជនល្មើសអាយុ១៨ឆ្នាំ និងជនល្មើស២នាក់ទៀតអាយុក្រោម១៨ឆ្នាំក្នុងសំណុំរឿងនេះ គឺអាស្រ័យលើឆន្ទានុសិទ្ធិរបស់ចៅក្រម។

មាត្រា១៦០ដដែល ចែងទៀតថា ការដាក់ទោសលើអនីតិជន គឺត្រូវបន្ថយទោសនោះពាក់កណ្តាល បើតុលាការជ្រើសរើសយកទោសខ្ពស់បំផុតក្នុងបទល្មើសណាមួយ អនុវត្តទៅលើអនីតិជន។ ឧទាហរណ៍៖ ក្មេងប្រុសមួយក្រុមមានគ្នា៤នាក់ (២នាក់អាយុ១៧ និង២នាក់ទៀតអាយុជិត១៨ឆ្នាំ) បានប្រួតគ្នាវ៉ៃក្មេងប្រុសម្នាក់ផ្សេងទៀតអាយុ១៧ឆ្នាំ ដោយប្រើដំបង និងព្រនង់។ តុលាការ បានចោទពួកគេទាំង៤នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ដែលចែងពីការដាក់ពន្ធនាគារពី២ឆ្នាំ ដល់៥ឆ្នាំ។ បើតុលាការសម្រេចដាក់ទោសពួកគេ៥ឆ្នាំ ជាទោសខ្ពស់បំផុត ឬជាទោសអតិបរមាក្នុងសំណុំរឿងនេះ ក៏ពួកគេមិនជាប់ពន្ធនាគារ៥ឆ្នាំពេញដែរ គឺជាប់តែពាក់កណ្តាល (ដែលមានរយៈពេលតែ២ឆ្នាំកន្លះ) ព្រោះពួកគេជាអនីតិជន៕

អត្ថបទដែលជាប់ទាក់ទង