**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

នាយករដ្ឋមន្ត្រីចិន ព្រមានពីការកើនឡើងនៃលទ្ធិឯកតោភាគីនិយម និងគាំពារនិយម អាចគំរាមកំហែងដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក

ហ្សាការតា៖ កាលពីថ្ងៃអាទិត្យទី២៥ ខែឧសភា នាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានព្រមានថា ការកើនឡើងនៃលទ្ធិឯកតោភាគីនិយម និងគាំពារនិយម អាចគំរាមកំហែងដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក ខណៈដែលលោកបានបញ្ជាក់សាជាថ្មីអំពីទំនាក់ទំនងរបស់រដ្ឋធានីប៉េកាំងជាមួយរដ្ឋធានីហ្សាការតា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូណេស៊ី មុនពេលកិច្ចប្រជុំកំពូលក្នុងតំបន់នៅរាជធានីគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី។

លោក លី បានប្រាប់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) កាលពីថ្ងៃអាទិត្យថា៖«លទ្ធិឯកតោភាគី និងលទ្ធិគាំពារនិយមកំពុងរីកធំធាត់នៅទូទាំងពិភពលោក ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។ ប្រឈមមុខនឹងហានិភ័យទាំងនេះ ការរួបរួម និងកិច្ចសហប្រតិបត្តិការ គឺជាផ្លូវដែលអាចសម្រេចបានតែមួយគត់ឆ្ពោះទៅមុខ»។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួ។

លោក លី បានលើកឡើងថា រដ្ឋធានីប៉េកាំងចង់ជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍។

លោបន្តថា​៖«ចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសឥណ្ឌូណេស៊ី និងប្រទេសកំពុងអភិវឌ្ឍផ្សេងទៀតដើម្បី … លើកកម្ពស់ពហុភាគីនិយម និងពាណិជ្ជកម្មសេរី និងជំរុញពិភពលោកពហុប៉ូល និងសកលភាវូបនីយកម្មដែលរួមបញ្ចូល»។

លោក ប្រាបូវ៉ូ ក៏​បាន​បន្ទរ​ពី​ចំណង​មិត្តភាព​ដ៏​ជិតស្និទ្ធ និង​ល្អ​របស់បងធំប្រចាំតំបន់អាស៊ាន[​ឥណ្ឌូណេស៊ី​]ជាមួយមហាយក្ស​ចិន។ មេដឹកនាំឥណ្ឌូណេស៊ីសង្កត់ធ្ងន់ថា ឥណ្ឌូណេស៊ីត្រៀមខ្លួនជាស្រេចដើម្បីបង្កើតតំបន់ដែលមានសុវត្ថិភាព និងវិបុលភាព។

លោក ប្រាបូវ៉ូ និងលោក លី បានត្រួតពិនិត្យលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ដោយបានសន្យាកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធនៅក្នុងវិស័យនានា រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

វិមានប្រធានាធិបតីឥណ្ឌូណេស៊ីក្រោយមកបានប្រកាសថា កិច្ចព្រមព្រៀងចំនួនប្រាំបីផ្សេងទៀតត្រូវបានចុះហត្ថលេខានៅក្នុងវិស័យដែលគ្របដណ្ដប់លើវិស័យទេសចរណ៍ សុខភាព ការវិនិយោគ និងប្រព័ន្ធផ្សព្វផ្សាយ។ នាយក​រដ្ឋមន្ត្រី​ចិន​នឹងបន្ត​ដំណើរ​ទៅប្រទេស​ម៉ាឡេស៊ី​សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​រវាង​សមាជិក​នៃ​ប្លុក​១០ ​ប្រទេស​គឺ​ប្រទេស​ចិន​និង​ប្រទេស​ផលិត​ប្រេង។

លោក ប្រាបូវ៉ូ បានទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំងកាលពីឆ្នាំមុន ក្នុងអំឡុងពេលដែលប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រាប់គាត់ថា លោកសង្ឃឹមសម្រាប់ជំពូកថ្មីនៅក្នុងទំនាក់ទំនងទ្វេភាគី។ ប្រទេសទាំងពីរនាពេលកន្លងមកបានជជែកគ្នាជុំវិញការទាមទារដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដែលចិនទាមទារស្ទើរតែទាំងស្រុង។ រដ្ឋាភិបាលប៉េកាំងបានព្យាយាមពង្រីកវត្តមានរបស់ខ្លួនជាច្រើនឆ្នាំនៅក្នុងដែនទឹកប្រទាញប្រទង់ ដោយបានច្រានចោលសេចក្តីសម្រេចអន្តរជាតិដែលការទាមទាររបស់ចិនមិនមានមូលដ្ឋានផ្លូវច្បាប់។

រដ្ឋធានីប៉េកាំង និងហ្សាការតា គឺជាសម្ព័ន្ធមិត្តសេដ្ឋកិច្ចដ៏សំខាន់ ដោយក្រុមហ៊ុនចិនបានចាក់ដើមទុនក្នុងការទាញយកធនធានធម្មជាតិរបស់ឥណ្ឌូណេស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងវិស័យនីកែល ។ ប៉ុន្តែការទាមទារដែលមានជម្លោះរបស់ប្រទេសទាំងពីរនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនៃសមុទ្រចិនខាងត្បូង និងទឹកដីក្បែរនោះបានប៉ះពាល់បន្តិចបន្តួចដល់ទំនាក់ទំនងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

នាវាចិន ម្ដងម្កាលបានចូលទៅក្នុងតំបន់ដែលទាមទារដោយឥណ្ឌូណេស៊ីនៃសមុទ្រណាធូណា (Natuna) ខាងជើងនៅគែមភាគខាងត្បូងនៃសមុទ្រចិនខាងត្បូង ដោយទាក់ទាញការតវ៉ាពីរដ្ឋធានីហ្សាកាតា។ កាល​ពី​ខែ​តុលាឆ្នាំមុន ​ឥណ្ឌូណេស៊ី​បាន​ប្រកាស​ថា ខ្លួន​បាន​បណ្ដេញ​នាវា​ឆ្មាំ​សមុទ្រ​ចិន​ចេញ​ពី​ដែន​ទឹក​ដែល​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​ឱកាស​បី​ផ្សេង​គ្នា៕

អត្ថបទដែលជាប់ទាក់ទង