**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង

លោក ម៉ារីស សាង៉ាមវង្សា បានលើកឡើងថា ថៃនឹងជំរុញឱ្យមានការចូលរួមជាអន្តរជាតិបន្ថែមទៀតជាមួយប្រទេសកម្សត់មីយ៉ាន់ម៉ា

បរទេស៖ រដ្ឋមន្ត្រីការបរទេសថៃ លោក ម៉ារីស សាង៉ាមវង្សា បានលើកឡើងថា នៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ីអាគ្នេយ៍នាសប្តាហ៍ក្រោយនេះ ថៃនឹងជំរុញឱ្យមានការចូលរួមជាអន្តរជាតិបន្ថែមទៀតជាមួយប្រទេសកម្សត់មីយ៉ាន់ម៉ា នៅក្នុងការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីពង្រីកកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ។

ផែនការសន្តិភាពឆ្នាំ២០២១ ដែលបង្កើតដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ រហូតមកដល់ពេលថ្មីៗនេះ ស្ទើរតែមិនមានការរីកចម្រើន ប៉ុន្តែប្រធានអាស៊ានគឺលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានជំរុញជាថ្មីសម្រាប់ការសន្ទនា រួមទាំងការពិភាក្សាដាច់ដោយឡែកជាមួយប្រមុខរបបយោធា លោក មីន អ៊ុងឡាំង និងរដ្ឋាភិបាលរួបរួមជាតិដែលជាគូប្រជែងរបបសឹក។

នៅក្នុងបទសម្ភាសមួយ រដ្ឋមន្ត្រីការបរទេសថៃ លោក ម៉ារីស បានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់លោក អាន់វ៉ា ដែលផ្តោតដំបូងលើការព្យាយាមដើម្បីទទួលបានការពន្យារពេលបទឈប់បាញ់ដើម្បីជួយសម្រួលដល់ជំនួយមនុស្សធម៌ បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីខែមីនា ដែលបានសម្លាប់មនុស្សជាង៣៨០០ នាក់។ លោក ម៉ារីស បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា៖«បទឈប់បាញ់គឺជាជំហានដំបូងដ៏សំខាន់ ប៉ុន្តែវាមិនអាចមានភាគីម្ខាងទេ។ យើង​ត្រូវ​តែ​អាច​យក​បញ្ហា​ផ្សេងៗ​មក​តុ​ពិភាក្សា​ក្នុង​ន័យ​ស្ថាបនា ហើយ​ធ្វើ​ដូច្នេះ​ដោយ​មិន​បាច់​ដាក់​សម្ពាធ​»។ លោក ម៉ារីស បានសង្កត់ធ្ងន់ថា ជំហានច្បាស់លាស់លើគំនិតផ្តួចផ្តើមសន្តិភាព ចាំបាច់ត្រូវតែគូសវាសនៅឯកិច្ចប្រជុំនៅរាជធានីគូឡាឡាំពួ ដែលចាប់ផ្តើមនៅចុងសប្តាហ៍នេះ។

ប៉ុន្តែចាប់តាំងពីការពិភាក្សារបស់លោក អាន់វ៉ា កាលពីខែមុនមក យោធាបានបន្តយុទ្ធនាការវាយប្រហារលើក្រុមប្រឆាំង រួមទាំងនៅតំបន់ដែលការរញ្ជួយដីបានកើតឡើង ដោយមានការវាយប្រហារតាមអាកាសជាច្រើនលើក និងការវាយប្រហារដោយកាំភ្លើងធំ។ សង្រ្គាមស៊ីវិលរបស់ប្រទេសមីយ៉ាន់ម៉ាបានធ្វើឱ្យឧក្រិដ្ឋកម្មឆ្លងដែនកាន់តែធ្ងន់ធ្ងរឡើង ដែលអង្គការសហប្រជាជាតិបង្ហាញថាមនុស្សរាប់សែននាក់បានចូលរួមក្នុងប្រតិបត្តិការអនឡាញខុសច្បាប់ដែលរកចំណូលបានរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

ទាក់ទិននឹងបញ្ហានេះ ប្រមុខការទូតថៃ បាននិយាយថា៖«កិច្ចសហប្រតិបត្តិការអន្តរជាតិទូលំទូលាយ នឹងជួយដល់គំនិតផ្តួចផ្តើមសន្តិភាព ដោយសារវានឹងនាំភាគីទាំងអស់មកកាន់តុចរចា រួមទាំងកងទ័ពជនជាតិភាគតិចផងដែរ។ លោកបានបន្ថែមថា ប្រសិនបើមិនមានដំណោះស្រាយចំពោះជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ាទេ នោះឧក្រិដ្ឋកម្មឆ្លងដែនមិនអាចដោះស្រាយបានទេ បញ្ហាទាំងពីរត្រូវបានភ្ជាប់គ្នា»។ គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានជាប់គាំងនៃជម្លោះកាន់តែខ្លាំងឡើង ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារបានបណ្តេញរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតក្នុងឆ្នាំ២០២១ ដែលបានបង្ខំឱ្យប្រជាជនជាង៣,៥ លាននាក់ភៀសខ្លួន និងបំផ្លាញសេដ្ឋកិច្ច៕

អត្ថបទដែលជាប់ទាក់ទង