**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

បណ្ឌិត ជា មុនីឫទ្ធិ ៖ អំណានជាឆ្អឹងខ្នងនៃការអភិវឌ្ឍពុទ្ធិនិងបទពិសោធន៍

ភ្នំពេញ៖ រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានរៀបចំកម្មវិធីផ្សព្វផ្សាយសៀវភៅរបស់លោក ស៊ូ ថុង ដែលមានចំណងជើងថា «អាកាសធាតុល្អ» និង «ម៉ាល់ទីម៉ែត្រ» ក្រោមកិច្ចសហការរវាងទីភ្នាក់ងារបោះពុម្ពផ្សាយអក្សរសាស្រ្តនិងសិល្បៈPHOENIXខេត្តជាំងស៊ូ និងគ្រឹះស្ថានបោះពុម្ពខ្មែរ។

លោកបណ្ឌិត ឈុន ហុក សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានរំលេចពីការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សាកលវិទ្យាល័យភូមិន្ទភ្នំពេញលើបេសកកម្មរបស់ទីភ្នាក់ងារបោះពុម្ពផ្សាយអក្សរសាស្រ្តនិងសិល្បៈPHOENIXខេត្តជាំងស៊ូ និងគ្រឹះស្ថានបោះពុម្ពខ្មែរក្នុងការរៀបចំព្រឹត្តិការណ៍នាថ្ងៃនេះ ដើម្បីលើកកម្ពស់អំណានឱ្យកាន់តែប្រសើរ និងឈ្វេងយល់ពីជម្រៅនៃខ្លឹមសាររបស់អ្នកនិពន្ធគឺលោក ស៊ូ ថុង ដែលមានភាពល្បីល្បាញក្នុងការតែងនិពន្ធប្រលោមលោក និងស្នាដៃអក្សរសិល្ប៍ជាច្រើនក្នុងការលើកកម្ពស់អំណាន និងលើកទឹកចិត្តដល់ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តដល់យុវជន។ តាមរយៈស្នាដៃ«អាកាសធាតុល្អ» និង «ម៉ាល់ទីម៉ែត្រ» ជាខេមរភាសានឹងផ្តល់កម្លាំងចិត្តកាន់តែប្រពៃដល់និស្សិតកម្ពុជាអាចទាញបានទ្រឹស្តីល្អពីអ្នកនិពន្ធល្បីឈ្មោះរបស់ប្រទេសចិន។

លោក Zhang Chaoyang អគ្គនាយកទីភ្នាក់ងារបោះពុម្ពផ្សាយអក្សរសាស្រ្តនិងសិល្បៈPHOENIXខេត្តជាំងស៊ូ បានថ្លែងថា «ការផ្សព្វផ្សាយអក្សរសិល្ប៍ចិននៅក្រៅប្រទេសមិនត្រឹមតែទាមទារនូវស្នាដៃដែលមានខ្លឹមសារល្អប្រពៃប៉ុណ្ណោះទេ ថែមទាំងត្រូវមានយន្តការកិច្ចសហប្រតិបត្តិការពហុភាសាដើម្បីបកប្រែខ្លឹមសារនៃអត្ថបទអក្សរសិល្ប៍ចិនស្របនឹងភាសាផ្លូវការរបស់ជនបរទេស ហើយនាំយកខ្លឹមសារទាំងនោះជាស្ពាន ជាពុទ្ធិ និងជាបទពិសោធន៍របស់ប្រទេសចិនចាក់បញ្ចូលបន្ស៊ីជាមួយនិងស្ថានភាពជាក់ស្តែងនៅបរទេស»។ បន្ថែមពីលើនេះ លោកអគ្គនាយកក៏បានរំលេចពីបុរេសកម្មរបស់ខេត្តជាំងស៊ូនៅក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដូចជាតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុដែលមានក្រុមហ៊ុនចំនួន២០០ និងកម្មវិធីបើកឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥ជាដើម។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះព្រឹត្តិការណ៍នេះ ហើយបានកោតសរសើរចំពោះនិស្សិតទាំងអស់ដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយសៀវភៅនេះបានយល់យ៉ាងស៊ីជម្រៅពីខ្លឹមសារគោលរបស់អ្នកនិពន្ធ។ លោកបណ្ឌិតបានចាត់ទុកព្រឹត្តិការណ៍នេះជាគីឡូម៉ែត្រចេញដំណើរដ៏ប្រពៃនៃវប្បធម៌អំណានរវាងកម្ពុជានិងចិន ដោយបានលើកទឹកចិត្តដល់ទីភ្នាក់ងារបោះពុម្ពផ្សាយអក្សរសាស្រ្តនិងសិល្បៈPHOENIXខេត្តជាំងស៊ូពិនិត្យលទ្ធភាពបកប្រែទៅជាភាសាចិននូវអត្ថបទអក្សរសិល្ប៍ខ្មែរដើម្បីចែកជូនដល់មិត្តចិនយល់កាន់តែស៊ីជម្រៅពីកម្ពុជា។ លោកបណ្ឌិតយល់ថា «អំណានជាឆ្អឹងខ្នងនៃការអភិវឌ្ឍពុទ្ធិនិងបទពិសោធន៍» ហេតុនេះទើបរយៈពេល១០ឆ្នាំមកនេះ លោកបណ្ឌិតបានស្វះស្វែងរកមូលនិធិពីមិត្តចិនក្នុងការកែលម្អសោភណភាពបណ្ណាល័យនៅតាមសាលាបឋមសិក្សាចំនួន១៧ក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើនេះ លោកបណ្ឌិតក៏បានថ្លែងអំណរគុណដល់សង្គមស៊ីវិលចិនក្នុងខេត្តជាំងស៊ូដែលបានផ្តល់មូលនិធិកាលពីចុងឆ្នាំ២០២៤ដល់សមាគមក្នុងការដាក់អំពូលបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យជូនដល់រដ្ឋបាលក្រុងរុនតាឯកតេជោសែនថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នៃផ្សព្វផ្សាយសៀវភៅរបស់លោក ស៊ូ ថុង នេះមានគោលបំណងសំខាន់ចំនួន៤គឺ៖ ១-លើកទឹកចិត្តដល់អ្នកអាននៅកម្ពុជាបានយល់ពីស្នាដៃអក្សរសិល្ប៍ចិនដែលបានបកប្រែជាខេមរភាសា ២-ចងស្ពានមេត្រីភាពជាមួយគ្រឹះស្ថាននានាក្នុងប្រទេសកម្ពុជាក្នុងការបោះពុម្ពផ្សាយនូវសៀវភៅដែលទាក់ទងនឹងមិត្តភាពរវាងកម្ពុជានិងចិន ៣-លើកកម្ពស់អំណានដើម្បីស្វ័យភាពនៃពុទ្ធិរបស់និស្សិត និង៤-រួមចំណែកអបអរសាទរពិធីបើកឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥៕

អត្ថបទដែលជាប់ទាក់ទង