**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

កម្ពុជាដឹកនាំកិច្ចប្រជុំត្រៀម កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ ជាមួយរបៀបវារៈចំនួន៨

ភ្នំពេញ៖ រយៈពេលមួយថ្ងៃពេញ ក្រោយពិធីបើកនាព្រឹកថ្ងៃទី១៩ ខែឧសភានេះបានបញ្ចប់ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដឹកនាំកិច្ចប្រជុំត្រៀម កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ ជាមួយរបៀបវារៈចំនួន៨។ កិច្ចប្រជុំនេះ ជាការត្រៀមលក្ខណៈ ឆ្ពោះទៅកាន់ការរៀបចំការងារបន្ត ដែលកម្ពុជាកំពុងធ្វើជាប្រធាន សម្រាប់ឆ្នាំ២០២៤-២០២៦។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងថា “ឆ្នាំនេះជាកិច្ចប្រជុំលើកទី២៣ គិតចាប់តាំងពីកិច្ចសហប្រតិបត្តិការនេះ បានចាប់ផ្តើមនៅឆ្នាំ១៩៨០។ ជាងបួនទសវត្សរ៍មកនេះ ACCSM គឺជាវេទិកាចម្បងរបស់យើង សម្រាប់ការផ្លាស់ប្តូរការច្នៃប្រឌិត និងការអនុវត្តល្អបំផុតនៅក្នុងរដ្ឋបាលសាធារណៈ។ តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំនេះ យើងបានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេវាសាធារណៈនៅទូទាំងតំបន់ បង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធក្នុងចំណោមភ្នាក់ងាររបស់យើង និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងចំពោះអភិបាលកិច្ចល្អ។”

ឯកឧត្តម ក៏បានបញ្ជាក់ថា “កិច្ចខិតខំប្រឹងប្រែងជំនួយទៅវិញទៅមករបស់យើងបានជួយបង្រួមគម្លាតអភិវឌ្ឍន៍ក្នុងចំណោមរដ្ឋសមាជិក។ រាល់កិច្ចប្រជុំ និងសិក្ខាសាលា គណៈប្រតិភូបានចែករំលែកចំណេះដឹង និងគាំទ្រគ្នាទៅវិញទៅមក បង្កប់នូវស្មារតីអាស៊ាន។” “គោលដៅ ACCSM ដើម្បីទ្រទ្រង់សេវាកម្មសាធារណៈ ដែលផ្តោតលើប្រជាពលរដ្ឋ និងរំលឹកយើងថា សមិទ្ធិផលទាំងអស់នេះត្រូវតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់យើង។” ឯកឧត្តមអគ្គលេខាធិការបន្ថែម។

កិច្ចប្រជុំបានពិនិត្យលើផែនការសកម្មភាពដែលបានអនុវត្តកន្លងមក រួមជាមួយការបង្ហាញពីផែនការសកម្មភាពនានា ដែលកម្ពុជានឹងដឹកនាំ រៀបចំក្នុងនាមជាប្រធាន។

ទន្ទឹមនេះ កិច្ចប្រជុំទទួលបានការធ្វើរបាយការណ៍ពីបណ្តាប្រទេសជាសមាជិកអាស៊ាន លើកិច្ចការដែលបាន និងកំពុងអនុវត្ត ព្រមទាំងមានការចូលរួមធ្វើបង្ហាញពីដៃគូសន្ទនាតាមប្រព័ន្ធអនឡាញផងដែរ។

លើសពីនេះ កិច្ចប្រជុំបានរៀបចំបងបង្ហាញ និងការចូលរួមជាមតិយោបល់នានាសំដៅដល់ការរៀបចំផែនការសកម្មភាព ACCSM &ACCSM+3 ឆ្នាំ២០២៦-២០៣០ ដែលការងារនេះ ជាការដឹកនាំដោយកម្ពុជា ដោយមានគាំទ្រ និងបំពេញគ្នាទៅវិញទៅមកដោយអគ្គលេខាធិការដ្ឋានអាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង