**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ៖ រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់ ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

ថ្លែក្នុងពិធីសំណេះសំណាង ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាម ថែរក្សានៅស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់ ព្រមទាំងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះរាជរដ្ឋាភិបាលបានគៀងគរអ្នកវិនិយោគមកកាន់តែច្រើន ដែលកាលពីមុនយើងមានរោងចក្រតិចតួច ហើយឥឡូវនេះយើងមានរោងចក្រច្រើន ការងារក៏កាន់តែសម្បូរ ហើយតម្លៃពលកម្មឬប្រាក់ខែកាន់តែច្រើនផងដែរ។ ទន្ទឹមនឹងការងារសម្បូរ បងប្អូនកម្មករ កម្មការិនីរបស់យើង មានឱកាសច្រើនអាចម្រេចចិត្តធ្វើការនៅរោងចក្រណាដែលខ្លួនគិតថាសាកសមទៅនឹងសមត្ថភាពរបស់ខ្លួន។

ឯកឧត្តមអភិបាលខេត្តបន្តថា បើទោះបីជាយើងមានរោងចក្រច្រើន សម្បូរការងារយ៉ាងណាក៏ដោយ សូមបងប្អូនកម្មកររោងចក្រទាំងអស់ ធ្វើការនៅកន្លែងណាអោយបានជាប់លាប់ ឬយូ ដើម្បីអត្ថប្រយោជន៍របស់យើងនៅពេលដែលចូលនិវត្តន៍យើងនឹងទទួលបានប្រាក់សោធន៍និវត្តន៍បានច្រើន ចៀសវាងការផ្លាស់ប្ដូរការងារជាប្រចាំធ្វើអោយយើងខាតបង់ប្រាក់សោធន៍និវត្តន៍។ ទន្ទឹមនឹងនេះបងប្អូនកម្មករ កម្មការិនី ពិតជាបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ នៅពេលដែលបងប្អូនមានការងារធ្វើកាន់តែច្រើន ប្រាក់ចំណូលបានកាន់តែខ្ពស់ ធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិកាន់តែខ្ពស់ផងដែរ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល បានគិតគូពីអត្ថប្រយោជន៍របស់បងប្អូនកម្មករ កម្មការិនី ដោយបានដាក់ចេញគោលនយោបាយគាំពារសង្គម ដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់បងប្អូនកម្មករទាំងអស់គ្នា ដូចនេះអត្ថប្រយោជន៍អ្វីដែលបងប្អូនត្រូវបាន បងប្អូនត្រូវដឹង នឹងទទួលយកអត្ថប្រយោជន៍នេះអោយបានគ្រប់ៗគ្នា។

លោក ធុល នាង ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល បានឱ្យដឹងថា បច្ចុប្បន្នខេត្តកណ្ដាលមាន រោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន១៩៨១ មានកម្មករនិយោជិត សរុបចំនួន ២០២,៧៩០នាក់។ ក្នុងនោះវិស័យកាត់ដេរសម្លៀកបំពាក់ ផលិត ស្បែកជើង និងផលិតផលិតផល ធ្វើដំណើរ និងកាបូប មានចំនួន២៦៤ មានកម្មករនិយោជិតចំនួន ១៦៦,៦០៤នាក់ ដែលអាចស្រូបបាននូវប្រាក់ចំណូលប្រមាណ ៤៤៩,៨៣០,៨០០ដុល្លារ/១ឆ្នាំ (បួនរយសែសិបប្រាំបួនលាន ប្រាំបីរយសាមសិបពាំន់ ប្រាំបីរយដុល្លារគត់)៕

អត្ថបទដែលជាប់ទាក់ទង