**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

កិច្ចចរចាសន្តិភាពនៅអ៊ុយក្រែន ដែលធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលបានបរាជ័យ

អ៊ីស្តង់ប៊ុល៖ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ កិច្ចចរចាសន្តិភាពដោយផ្ទាល់លើកដំបូងក្នុងរយៈពេលជាងបីឆ្នាំរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃសុក្រ ទី១៦ ខែឧសភា បានបរាជ័យក្នុងការឈានទៅដល់ការព្រមព្រៀងលើបទឈប់បាញ់មួយ។ ភាគីអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បានដាក់លក្ខខណ្ឌដែលមិនអាចទទួលយកបាន ហើយបានចាប់ផ្តើមប្រមូលការគាំទ្រពីសម្ព័ន្ធមិត្តលោកខាងលិច។

កិច្ចពិភាក្សាដែលមានរយៈពេលតិចជាងពីរម៉ោងនេះ គឺជាជំនួបមុខទល់មុខលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ២០២២។ ខណៈដែលរុស្ស៊ីបានសម្តែងការពេញចិត្តចំពោះកិច្ចពិភាក្សា ហើយភាគីទាំងពីរត្រូវបានគេរាយការណ៍ពីមុនថា បានយល់ព្រមលើការដោះដូរអ្នកទោសសង្គ្រាម ១,០០០នាក់ក្នុងម្ខាងៗ, ប្រភពនៅក្នុងគណៈប្រតិភូអ៊ុយក្រែនបានប្រាប់ Reuters ថា ការទាមទាររបស់រុស្ស៊ីគឺ «ហួសពីការពិត និងលើសពីអ្វីដែលបានពិភាក្សាពីមុន» ដោយរួមមានឱសានវាទឲ្យអ៊ុយក្រែនដកខ្លួនចេញពីទឹកដីមួយចំនួនដើម្បីទទួលបានបទឈប់បាញ់។
អ្នកនាំពាក្យរបស់លោក Zelenskyy បាននិយាយថា ភ្លាមៗបន្ទាប់ពីកិច្ចចរចា ប្រធានាធិបតីអ៊ុយក្រែនបានទូរសព្ទទៅលោក ដូណាល់ ត្រាំ និងមេដឹកនាំបារាំង អាល្លឺម៉ង់ និងប៉ូឡូញ។

ទីក្រុងកៀវចង់ឲ្យលោកខាងលិចដាក់ទណ្ឌកម្មរុស្ស៊ីកាន់តែតឹងរ៉ឹង ប្រសិនបើទីក្រុងមូស្គូមិនព្រមទទួលយកសំណើបទឈប់បាញ់ ៣០ថ្ងៃដែលជំរុញដោយលោក ត្រាំ។ លោក Zelenskyy បានបញ្ជាក់ថា អាទិភាពរបស់អ៊ុយក្រែនគឺ «បទឈប់បាញ់ពេញលេញ គ្មានលក្ខខណ្ឌ និងស្មោះត្រង់» ជាមុនសិន។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា ជំហររបស់រុស្ស៊ីគឺមិនអាចទទួលយកបានទេ ហើយថាមេដឹកនាំអឺរ៉ុប អ៊ុយក្រែន និងសហរដ្ឋអាមេរិក «កំពុងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ» ដើម្បីឆ្លើយតប។

ភាគីរុស្ស៊ីបានអះអាងថា ខ្លួនចង់បញ្ចប់សង្គ្រាមដោយការទូត និងត្រៀមពិភាក្សាបទឈប់បាញ់ ប៉ុន្តែបារម្ភថាអ៊ុយក្រែនអាចនឹងប្រើការផ្អាកនេះដើម្បីប្រមូលកម្លាំងឡើងវិញ។ អ៊ុយក្រែន និងសម្ព័ន្ធមិត្ត បានចោទលោក ពូទីន ថាមិនមានភាពស្មោះត្រង់ចំពោះសន្តិភាព។

គួរបញ្ជាក់ថា ការបរាជ័យនៃកិច្ចចរចាដោយផ្ទាល់ជុំដំបូងនេះ បានបង្ហាញពីគម្លាតដ៏ធំរវាងជំហររបស់ភាគីទាំងពីរ និងឧបសគ្គដ៏ស្មុគស្មាញនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី បញ្ចប់សង្គ្រាមដែលអូសបន្លាយជាងបីឆ្នាំនេះ៕

អត្ថបទដែលជាប់ទាក់ទង