**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាង ២៥០នាក់

ហ្ស៊េរុយសាឡិម៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សាបានសម្លាប់មនុស្សជាង ២៥០នាក់ ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភាមក ដែលនេះជាការវាយប្រហារតាមផ្លូវអាកាសសម្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីការដួលរលំបទឈប់បាញ់កាលពីខែមីនាមក។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបិទបញ្ចប់ទស្សនកិច្ចរបស់លោកក្នុងតំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃសុក្រ ទី១៦ ខែឧសភា ដោយពុំមានភាពរីកចម្រើនចំពោះបទឈប់បាញ់ថ្មីមួយ ក្នុងពេលដែលអ៉ីស្រាអែលកំពុងបង្កើនការទម្លាក់គ្រាប់បែក បានទទួលស្គាល់ពីវិបត្តិគ្រោះទុរភិក្ស និងតម្រូវការចាំបាច់សម្រាប់ការផ្ដល់ជំនួយមនុស្សធម៌។ «យើងក៏ត្រូវតែជួយសង្រ្គោះប្រជាជនប៉ាឡេស្ទីន ផងដែរ។ អ្នកដឹងហើយថាមានមនុស្សជាច្រើនកំពុងជួបគ្រោះអត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សា។ ដូច្នេះយើងត្រូវតែសម្លឹងទៅរកភាគីទាំងសង»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។

នៅពេលត្រូវបានសាកសួរថាតើរូបលោកគាំទ្រផែនការសង្រ្គាមថ្មីរបស់អ៉ីស្រាអែលដែរឬទេ? លោក ត្រាំបានបន្ថែមថាលោករំពឹងថារឿងល្អនឹងកើតឡើងនៅខែក្រោយ។
គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់កាំភ្លើងធំ កាលពីថ្ងៃសុក្ររបស់យោធាអ៉ីស្រាអែល បានផ្ដោតសំខាន់លើផ្នែកតូចមួយនៃភាគខាងជើងតំបន់ហ្កាហ្សាដែលពោរពេញដោយមនុស្សម្នា និងជាទីដែលមនុស្សរាប់សិបនាក់ក្នុងនោះរួមមានទាំងកុមារ និងស្ត្រីត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ។ នេះបើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា លោក Khalil al-Deqran។

អ៉ីស្រាអែលកំពុង បង្កើនការទម្លាក់គ្រាប់បែក និងប្រមូលផ្ដុំកម្លាំងទ័ពនៅតាមបណ្ដោយព្រំដែនសម្រាប់ការត្រៀមប្រតិបត្តិការយោធាថ្មីមួយ ទោះជាមានសម្ពាធពីអន្តរជាតិក៏ដោយ។

លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃទី៥ ខែឧសភា បាននិយាយថាអ៉ីស្រាអែលមានផែនការពង្រីកការធ្វើសង្រ្គាម និងបង្កើនការវាយលុកប្រឆាំងនឹងក្រុមហាម៉ាស ខណៈ គណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោកបានអនុម័តផែនការថ្មីមួយដែលរួមបញ្ចូលទាំងការចូលកាន់កាប់តំបន់ហ្កាហ្សាទាំងមូល និងគ្រប់គ្រងលើការផ្ដល់ជំនួយ៕

អត្ថបទដែលជាប់ទាក់ទង