**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល

តុលាការថៃ ចេញដីកាចាប់ខ្លួនមនុស្សចំនួន១៧នាក់ ក្នុងនោះមានមហាសេដ្ឋីក្នុងវិស័យសំណង់ម្នាក់ ជាប់ពាក់ព័ន្ធការសាងសង់អគារខ្ពស់ដែលដួលរលំ និងសម្លាប់កម្មករជាច្រើននាក់ ក្នុងអំឡុងគ្រោះរញ្ជួយដីកាលពីខែមីនា

បាងកក៖ បើតាមការអះអាងដោយប៉ូលិសថៃ កាលពីថ្ងៃព្រហស្បតិ៍ទី១៥ ខែឧសភា តុលាការថៃ បានចេញដីកាចាប់ខ្លួនមនុស្សចំនួន១៧នាក់ ដោយក្នុងចំណោមនោះ មានមហាសេដ្ឋីក្នុងវិស័យសំណង់ម្នាក់ផងដែរ ជុំវិញការចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធក្នុងការសាងសង់អគារខ្ពស់ដែលបានដួលរលំ និងសម្លាប់កម្មករជាច្រើននាក់ ក្នុងអំឡុងពេលគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកាលពីខែមីនាកន្លងទៅ។

ក្រុមជួយសង្គ្រោះបានរកឃើញសាកសពចំនួន៨៩នាក់ នៅក្នុងប្រតិបត្តិការរយៈពេល ៦សប្តាហ៍នៅក្នុងគំនរបាក់បែកនៃអគារការិយាល័យសវនកម្មរដ្ឋកម្ពស់៣០ជាន់ ដែលបានសាងសង់នៅក្នុងរាជធានីបាងកក ជាអគារខ្ពស់តែមួយគត់ដែលបានដួលរលំក្នុងអំឡុងពេលគ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ។ ស្នងការរងប៉ូលិសរាជធានីបាងកក ឧត្តមសេនីយ៍ទោ ស៊ុមគួរ ភឿងសព្ទ បានអះអាងថា ការចោទប្រកាន់ទាំងនោះរួមមាន៖ ការរំលោភលើគុណភាពនៃសំណង់អគារដែលបណ្ដាលឱ្យមានអ្នកស្លាប់ជាច្រើន ដោយមនុស្សទាំង១៧នាក់នោះត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

អាជ្ញាធរ​ថៃ​ កំពុង​ស៊ើបអង្កេត​ពី​មូលហេតុ​នៃ​ការ​បាក់​អគារ ក្រោយគ្រោះថ្នាក់​ដ៏​សាហាវ​បំផុត​មួយ​ក្នុង​ប្រទេស​ថៃបានកើតឡើង។ យ៉ាងណា គិតមកទល់ពេលនេះ ​មនុស្ស៧នាក់​នៅតែបន្ត​បាត់​ខ្លួន។

ប៉ូលិសបង្ហាញថា អ្នកដែលត្រូវបានចោទប្រកាន់រួមមាន៖ នាយកប្រតិបត្តិ និងវិស្វករមកពីក្រុមហ៊ុនចំនួន៧ ដែលជាប់ពាក់ព័ន្ធនឹងការរចនា ការសាងសង់ និងការត្រួតពិនិត្យអគារដែលដួលរលំនោះ។ ជាក់ស្តែង លោក ព្រែមឆៃ កាណាស៊ូតា  អតីត​ប្រធាន​ក្រុមហ៊ុន​សំណង់​ធំ​បំផុត​របស់​ប្រទេស​ថៃ Italian Thai Development Pcl ក៏ត្រូវបានចាប់ខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង