**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អាម៉េរិក ​ប្រឈមមុខ​នឹងការ​បាត់បង់​ប្រាក់​ចំណូល​ប្រមាណ១២,៥ពាន់​លាន​ដុល្លារ​ ពី​ភ្ញៀវ​ទេសចរ​បរទេស​ក្នុង​ឆ្នាំ​នេះ

វ៉ាស៊ីនតោន៖ បើយោងតាមរបាយការណ៍របស់ក្រុម​ប្រឹក្សាឧស្សាហកម្ម​ទេសចរណ៍​ ចេញផ្សាយកាល​ពី​ថ្ងៃ​ទី១៥ ខែឧសភា បានឲ្យដឹងថា សហរដ្ឋអាម៉េរិក​ប្រឈមមុខ​នឹងការ​បាត់បង់​ប្រាក់​ចំណូល​ប្រមាណ១២,៥ពាន់​លាន​ដុល្លារ​ ពី​ភ្ញៀវ​ទេសចរ​បរទេស​ក្នុង​ឆ្នាំ​នេះ ខណៈរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងបង្ក្រាបជនអន្តោប្រវេសន៍។

ការសិក្សាដោយក្រុមប្រឹក្សាទេសចរណ៍ និងស្ថាប័នទេសចរណ៍ពិភពលោក (WTTC) និង Oxford Economics បានរកឃើញថា សហរដ្ឋអាម៉េរិក គឺជាប្រទេសតែមួយគត់ ដែលបានព្យាករថា នឹងជួបប្រទះការធ្លាក់ចុះនៃការចំណាយរបស់ភ្ញៀវទេសចរបរទេសនៅឆ្នាំនេះ។ ការចំណាយរបស់ភ្ញៀវបរទេសនឹងធ្លាក់ចុះ២២,៥ភាគរយដល់១៨១ពាន់លានដុល្លារពីកម្រិតខ្ពស់កាលពីដប់ឆ្នាំមុន។
WTTC បង្កើតឡើងដោយក្រុមហ៊ុនទេសចរណ៍ឈានមុខគេ លើកឡើងថា៖«ការធ្លាក់ចុះនេះ តំណាងឱ្យផលប៉ះពាល់ដោយផ្ទាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកទាំងមូល ដែលប៉ះពាល់ដល់សហគមន៍ការងារ និងអាជីវកម្មទូទាំងប្រទេស»។

ប្រធាន WTTC លោកស្រី ជូលៀ ស៊ីមសុន (Julia Simpson) បាននិយាយថា ការគាំទ្រពីរដ្ឋាភិបាល គឺចាំបាច់ដើម្បីធានាបាននូវកំណើនទេសចរណ៍។ ស្របពេលលោកប្រធានាធិបតី ដូណាល់​​ ត្រាំ ដឹកនាំការបង្រ្កាបលើការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ធ្វើអត្ថាធិប្បានយោបាយអំពីប្រទេសផ្សេងទៀត និងដាក់ពន្ធលើទំនិញបរទេស អ្នកប្រើប្រាស់នៅក្នុងប្រទេសផ្សេងទៀតបានបង្កើតកិច្ចខិតខំប្រឹងប្រែងជាច្រើន ដើម្បីធ្វើពហិការមិនប្រើផលិតផលសហរដ្ឋអាម៉េរិក និងការអំពាវនាវមិនឱ្យធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក។

របាយការណ៍នេះ បានគូសបញ្ជាក់ពីការធ្លាក់ចុះយ៉ាងគំហុកនៃចំនួនភ្ញៀវទេសចរពីប្រទេសសំខាន់ៗ នៅក្នុងខែមីនាឆ្នាំ២០២៥ រួមទាំងការធ្លាក់ចុះជិត១៥ភាគរយពីចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង។ ការ​ធ្លាក់​ចុះ​មាន​ជាង​២០​ភាគរយ​មក​ពី​ប្រទេស​អាល្លឺម៉ង់ អៀរឡង់ និង​អេស្ប៉ាញ។

របាយការណ៍ ក៏បានកត់សម្គាល់ផងដែរនូវទិន្នន័យផ្សេងទៀតដែលបង្ហាញពីការធ្លាក់ចុះ២០ភាគរយពីប្រទេសកាណាដា។ ទន្ទឹមនឹងនោះ របាយការណ៍បានរកឃើញថា ពលរដ្ឋអាម៉េរិកធ្វើដំណើរទៅក្រៅប្រទេសកាន់តែច្រើន ធ្វើឱ្យប៉ះពាល់ដល់វិស័យធ្វើដំណើររបស់អាម៉េរិកបន្ថែមទៀត។ ក្នុងឆ្នាំ២០២៤ វិស័យទេសចរណ៍បានរួមចំណែក ២,៦ពាន់ពាន់លានដុល្លារ ដល់សេដ្ឋកិច្ចសហរដ្ឋអាម៉េរិក និងបានគាំទ្រការងារជាង២០លានកន្លែង។ វាក៏បានរួមចំណែកច្រើនជាង ៥៨៥ពាន់លានដុល្លារអាម៉េរិក នៅក្នុងប្រាក់ចំណូលពន្ធ​ ឬស្ទើរតែ៧ភាគរយនៃចំនួនសរុប៕

អត្ថបទដែលជាប់ទាក់ទង