**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ថៃប្រកាសបិទបញ្ចប់ប្រតិបត្តិការរុករក នៅទីតាំងនៃអគារដែលបាក់រលំ ក្នុងអំឡុងការរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា

បាងកក៖ ថៃបានប្រកាសបិទបញ្ចប់ប្រតិបត្តិការរុករកនៅទីតាំងនៃអគារកម្ពស់៣០ជាន់នៅរាជធានីបាងកក ដែលបានបាក់រលំក្នុងអំឡុងការរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា និងបានសម្លាប់កម្មករសំណង់ជាច្រើននាក់។ នេះបើយោងតាមអភិបាលរាជធានីបាងកក លោក ជ័យជាតិ សិទិ្ធភ័ណ្ឌ បានឲ្យដឹងនៅថ្ងៃអង្គារទី១៣ ខែឧសភា។

លោក ជ័យជាតិ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖«ខ្ញុំ​ចង់​អរគុណ​អ្នក​ទាំង​អស់​ដែល​បាន​ជួយ។ នេះ​ជា​ឧប្បត្តិហេតុ​ផ្លាស់​ប្តូរ​ជីវិត​សម្រាប់​មនុស្ស​ជា​ច្រើន និង​ជា​មេរៀន»។ អគារការិយាល័យសវនកម្មរដ្ឋកម្ពស់៣០ជាន់ គឺជាអគារតែមួយគត់នៅក្នុងរាជធានីបាងកក ដួលរលំពីការរញ្ជួយដែលបណ្ដាលមកពីការរញ្ជួយដីកម្រិត៧,៧រិចទ័រ វាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា។ ការស៊ើបអង្កេតកំពុងដំណើរការទៅលើមូលហេតុដែលអគារនេះបាករលំយ៉ាងងាយស្រួល ខណៈដែលអគារផ្សេងទៀតឈរយ៉ាងរឹងមាំ។

អាជ្ញាធរបានរកឃើញសាកសពចំនួន៨៩នាក់ពីគំនរបាក់បែក ហើយមនុស្ស៧នាក់ទៀតកំពុងបាត់ខ្លួនពីឧបទ្ទវហេតុដ៏អាក្រក់បំផុតមួយនៅក្នុងប្រទេសថៃ ដោយបានសម្លាប់មនុស្សចំនួន៩៦នាក់។ នៅប្រទេសមីយ៉ាន់ម៉ា មនុស្សជាង៣៧០០នាក់បានបាត់បង់ជីវិត។ ប្រតិបត្តិការស្វែងរករយៈពេលប្រាំមួយសប្តាហ៍នៅក្នុងរាជធានីបាងកកមានការចូលរួមពីបុគ្គលិករាប់រយនាក់ រួមទាំងក្រុមជួយសង្គ្រោះអន្តរជាតិ សត្វឆ្កែស្វែងរក និងឧបករណ៍ធុនធ្ងន់ត្រូវបានដាក់ពង្រាយ។ បេសកកម្ម​ត្រូវ​បាន​រារាំង​យ៉ាង​ខ្លាំង​ដោយ​មាត្រដ្ឋាន និង​ទម្ងន់​នៃ​កម្ទេចកម្ទី។

រហូតមកដល់ពេលនេះ អាជ្ញាធរបានកំណត់អត្តសញ្ញាណអ្នកស្លាប់ចំនួន៨៦នាក់ ខណៈការធ្វើកោសល្យវិច័យកំពុងត្រូវបានធ្វើឡើងលើបំណែកសាកសពមនុស្សចំនួន១០០ ក្នុងចំណោម៣១៣បំណែក ដែលបានរកឃើញពីកន្លែងនោះ។ នេះបើយោងតាមប៉ូលិស។ ការស៊ើបអង្កេតកំពុងផ្តោតលើអ្នកដែលពាក់ព័ន្ធក្នុងការសាងសង់អគារនេះ ដែលបានចាប់ផ្តើមនៅឆ្នាំ២០២០។ អង្គការឃ្លាំមើលអំពើពុករលួយថៃ កំពុងស៊ើបអង្កេតចំពោះភាពមិនប្រក្រតី ដែលបានរកឃើញនៅក្នុងការសាងសង់អគារខ្ពស់នេះ មុនពេលវាដួលរលំ ខណៈដែលមន្ត្រីឧស្សាហកម្មបានបញ្ជាក់ថា ការធ្វើតេស្តដំបូងនៃសម្ភារៈនៅកន្លែងនោះបង្ហាញពីវត្តមាននៃដែកថែបដែលមិនមានស្ដង់ដារ៕

អត្ថបទដែលជាប់ទាក់ទង