**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ក្រសួងទេសចរណ៍ និងវិទ្យុមិត្តភាពកម្ពុជា-ចិន សហការរៀបចំព្រឹត្តការណ៍ថ្មីៗ ​និងបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ដើម្បីឱ្យប្រជាជនចិនបានដឹង និងមកលេងកម្ពុជាកាន់តែច្រើនថែមទៀត ក្នុងរដូវកាលបៃតងនេះ

ភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Feng Hui អ្នកគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញ នៃអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាអំពីការអនុវត្តផែនការសកម្មភាពផ្នែកតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ កម្ពុជា និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ដែលបានចុះហត្ថលេខា និងផ្លាស់ប្តូរក្រោម សក្ខីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋកាលពីថ្ងៃទី១៧ និងទី១៨ ខែមេសា ឆ្នាំ២០២៥ កន្លងមក ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ តាមរយៈយុទ្ធសាស្រ្តថ្មីក្នុងទម្រង់ «ប្រព័ន្ធផ្សព្វផ្សាយបូកទេសចរណ៍» ដើម្បីថត និងផ្សព្វផ្សាយតំបន់ទេសចរណ៍នៃប្រទេសទាំងពីរ បង្កើនការយល់ដឹង ការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងការរួមគ្នារៀបចំសកម្មភាពផ្សព្វផ្សាយទេសចរណ៍ជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយតារា និង Influencer ចិនដ៏ល្បីមកថតនៅប្រទេសកម្ពុជា។​

ក្នុងជំនួបនេះ លោកប្រធានគ្រប់គ្រងវិទ្យុ បានប្រគល់ជូននូវលិខិតថ្លែងអំណរគុណរបស់ឯកឧត្តម Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ជូនឯកឧត្តមរដ្ឋមន្ត្រី ចំពោះការគាំទ្រ និងកិច្ចសហការរៀបចំកម្មវិធីសម្ពោធការចាក់ផ្សាយកម្មវិធី “ប្រយោគបុរាណចិនដែលឯកឧត្តមប្រធានាធិបតី Xi Jingping ចូលចិត្ត” ដែលបានទទួលនូវសមទ្ធិផលផ្លែផ្កាដ៏ត្រចះត្រចង់ក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ជូនថា វិទ្យុមិត្តភាពកម្ពុជា-ចិន ជាផ្នែកមួយនៃអគ្គស្ថានីយ វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន មានឈ្មោះជាភាសាអង់គ្លេសថា China Media Group ហៅកាត់ថា CMG បង្កើតឡើងដោយការរួមបញ្ចូលគ្នារវាងស្ថានីយ វិទ្យុមជ្ឈិមចិន (CCTV) ស្ថានីយវិទ្យុប្រជាជនមជ្ឈិមចិន (CNR) និងស្ថានីយវិទ្យុអន្តរជាតិចិន (CRI) ដោយសម្ពោធជាផ្លូវការនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ គឺជាស្ថាប័នផ្សព្វផ្សាយចម្រុះដែលមានទ្រង់ទ្រាយធំជាងគេ បរិមាណផលិតកម្មវិធីច្រើនជាងគេ និងដែនគ្របដណ្ដប់ទូលំទូលាយជាងគេលើពិភពលោក បច្ចុប្បន្នផ្សាយចេញនៅក្រៅប្រទេសចំនួន៨០ភាសា ៕

អត្ថបទដែលជាប់ទាក់ទង