**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

សម្ដេចតេជោ រំលេចអំពីជំហររបស់កម្ពុជា ក្នុងការគាំទ្រទីម័រឡេស្តេ ដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ José Ramos-Horta ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅវិមានប្រធានាធិបតីទីម័រឡេស្តេ ទីក្រុងឌីលី។

ឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចផ្លូវការនៅទីមួយនេះ។ ឯកឧត្តមបានរំលេចថា កម្ពុជាគឺជាមិត្តដ៏ល្អ ជាមិត្តដ៏អស្ចារ្យរបស់ទីម័រឡេស្តេ ហើយឯកឧត្តមក៏អរគុណចំពោះសម្ដេចតេជោ ដែលបានខិតខំប្រឹងប្រែងជ្រោមជ្រែងទីម័រឡេស្តេ និងបានចូលរួមចំណែកឱ្យទីម័រឡេស្តេ អាចក្លាយទៅជាសមាជិកសង្កេតការណ៍របស់អាស៊ាន កាលពីឆ្នាំ ២០២២ នៅពេលដែលកម្ពុជាធ្វើជាប្រធានប្ដូរវេនអាស៊ាន និងការជ្រោមជ្រែងរបស់សម្ដេចតេជោ ក្នុងការជួយទីម័រឡេស្តេ ក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅពេលខាងមុខ។

សម្ដេចតេជោ បានរំលេចថាកាលពីឆ្នាំ២០១៦ សម្ដេចតេជោធ្លាប់ បានមកដល់ទីម័រឡេស្តេ ម្ដងហើយ ហើយឆ្នាំ២០២៥ នេះ គឺបានអញ្ជើញមកជាថ្មីម្ដងទៀត ដោយសម្ដេចបានកត់សម្គាល់ពីភាពរីកចម្រើនរបស់ទីម័រឡេស្តេ ផងដែរ។

នៅក្នុងឱកាសនៅក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន ក៏ឆ្លៀតនាំយកនូវព្រះរាជបណ្ដាំសួរសុខទុក្ខរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំពោះឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេ។ ក្នុងជំនួបនោះសម្ដេចតេជោហ៊ុន សែន បានបង្ហាញនូវក្តី រំភើបយ៉ាងក្រៃលែងចំពោះការទទួលបដិសណ្ឋារកិច្ចដ៏អស្ចារ្យ ពីសំណាក់ ភាគីទីម័រឡេស្តេ នៅក្នុងឱកាសសម្ដេចអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសទីម័រឡេស្តេ។

សម្ដេចតេជោបានបញ្ជាក់ថាការទទួលគណៈប្រតិភូក្នុងទម្រង់បែបនេះមិនអាចធ្វើទៅបានឡើយប្រសិនបើទំនាក់ទំនងប្រទេសទាំងពីរមិនរឹងមាំហ្នឹងមិនល្អប្រសើរទីនោះ។ សម្តេចតេជោ ក៏បានរំលេចបន្ថែមអំពីការពង្រឹងចំណងមិត្តភាព រវាងកម្ពុជានិងទីម័រឡេស្តេបន្តទៀត ខណៈប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នា អស់រយៈពេលជាង ២៣ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០០២ កន្លងមក។ សម្ដេចតេជោសង្ឃឹមថាភាគីទាំងពីរ និងរួមគ្នាពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។

នៅក្នុងឱកាសនោះឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេក៏បានឆ្លើយតបសម្ដេចតេជោថា ប្រជាជន រដ្ឋាភិបាលទីម័រឡេស្តេ ក៏ដូចជាឯកឧត្តមផ្ទាល់ គឺមានកិត្តិយសឧត្តុង្គឧត្តម និងមានមោទនភាព ដែលបានទទួលនូវវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូអញ្ជើញមកកាន់ទីម័រឡេស្តេ នៅក្នុងឱកាសនេះ។ នៅក្នុងឯកឧត្តមបានបញ្ជាក់ថា ទីម័រឡេស្តេ គឺជាមិត្តដ៏ល្អ ជាមិត្តដ៏អស្ចារ្យរបស់កម្ពុជា។

ទន្ទឹមទាំងនេះឯកឧត្តមកោតសរសើរពីឥស្សរភាព របស់សម្ដេចតេជោ ដែលឯកឧត្តមចាត់ទុកសម្ដេចតេជោ គឺជាឥស្សរជនដ៏មានឥទ្ធិពលបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនតែប៉ុណ្ណោះ ឯកឧត្តមប្រធានាធិបតី ក៏បានរំលេចអំពីការពលីកម្មរបស់សម្ដេចតេជោ ក្នុងបុព្វហេតុដើម្បីកម្ពុជា។

ឯកឧត្តមបានហៅសម្ដេចតេជោថាគឺជាអ្នករំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ និងជាស្ថាបនិកកម្ពុជានៅក្នុងសម័យទំនើប។ ហើយឯកឧត្តមប្រធានាធិបតីក៏បានរំលេចនូវការដឹងគុណជាថ្មីម្ដងទៀតចំពោះសម្ដេចតេជោដែលបានជួយជ្រោមជ្រែងទីម័រឡេស្តេ ហើយសង្ឃឹមថាទីម័រឡេស្តេនឹងអាចចូលជាសមាជិកអាស៊ានពេញសិទ្ធិនៅក្នុងពេលខាងមុខដ៏ឆាប់។

នៅក្នុងកាលនោះ សម្ដេចតេជោក៏បង្ហាញនូវក្តីសង្ឃឹមផងដែរថា ទីម័រឡេស្តេនឹងអាចចូលជាសមាជិក អាស៊ានពេញសិទ្ធិ នៅពេលខាងមុខ។ សម្ដេចបានរំលេចអំពីការខិតខំប្រឹងប្រែង ជាពិសេសគឺជំហររបស់កម្ពុជា ក្នុងការគាំទ្រទីម័រឡេស្តេ ដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។

សម្ដេចក៏រំលេចការប្រៀបធៀបពីទីម័រឡេស្តេក្នុងពេលបច្ចុប្បន្ន និងស្ថានភាពកម្ពុជា កាលពីមុនចូលអាស៊ាន ១៩៩៩នោះ គឺ GDP របស់កម្ពុជាមានត្រឹមតែ២៨១ដុល្លារទេ ប៉ុន្តែស្ថានភាព GDP របស់ទីម័រនៅពេលនេះ មានរហូតដល់១៤៥៣ដុល្លារ ដែលបើប្រៀបធៀបស្ថានភាពកម្ពុជា និងទីម័រគឺខុសគ្នាឆ្ងាយណាស់ ដែលនេះវាសាកសមណាស់នៅក្នុងស្ថានភាពដែលទីម័រឡេស្តេអាចចូលជាសមាជិកពេញសិទ្ធិអាស៊ានបាន។

នៅចុងក្រោយនៃជំនួបភាគីទាំងពីរ បានផ្លាស់ប្ដូរទស្សនៈគ្នាពីបញ្ហាតំបន់និងពិភពលោកដែលកំពុងកើតមានផងដែរ។ សម្ដេចតេជោក៏បាននាំយកនូវការអញ្ជើញរបស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំពោះលោកប្រធានាធិបតីទីម័រឡេស្តេ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជានៅពេលសមស្របណាមួយ ៕

អត្ថបទដែលជាប់ទាក់ទង