**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី

សម្ដេចតេជោ ហ៊ុន សែន៖ ដើម្បីមានធនធានមនុស្សល្អ គឺការយកចិត្តទុកដាក់ត្រូវចាប់ផ្តើមពីកុមារ និងយុវជន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Ock Soo Park ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកបណ្ឌិត Ock Soo Park និងសហការី ចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា។

សម្តេចតេជោ ក៏បានសង្កេតឃើញអំពីការធ្វើសកម្មភាពជាច្រើនរបស់អង្គការ IYF នៅកម្ពុជា និងក្នុងស្មារតីនេះ សម្តេចសង្ឃឹមថា អង្គការ IYF នឹងបន្តរួមចំណែកជាមួយកម្ពុជា ដើម្បីបោះជំហានទៅមុខជាមួយគ្នាបន្តទៀត។

នៅក្នុងឱកាសជំនួបនេះ លោកបណ្ឌិត Ock Soo Park បានសម្តែងនូវមោទនភាព ក្តីសោមនស្សរីករាយក្រៃលេង និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម។

លោកបណ្ឌិត Ock Soo Park បានជម្រាបជូនអំពីសកម្មភាពរបស់អង្គការ IYF ដែលមានប្រតិបត្តិការទាំងនៅកម្ពុជា និងតាមបណ្តាប្រទេសនានានៅលើពិភពលោក ដែលអង្គការនេះ មានទិសដៅអប់រំបណ្តុះបណ្តាល យុវជន។

លោកបណ្ឌិត Ock Soo Park បានបន្តលើកឡើងថា នៅគ្រប់បណ្តាប្រទេសនៅលើពិភពលោក ប្រទេសណាក៏មានបញ្ហាយុវជនដែរ។ ដូចនេះ ការអប់រំបណ្តុះបណ្តាលយុវជន មានសារៈសំខាន់ណាស់ ដើម្បីឱ្យក្លាយជាធនធានមនុស្សដ៏ល្អនៅប្រទេសនីមួយៗ។ នៅក្នុងន័យនេះ លោកបណ្ឌិតOck Soo Park បានលើកឡើងដោយការប្តេជ្ញាចិត្តថា អង្គការ IYF នឹងបន្តធ្វើសកម្មភាពអប់រំយុវជនកម្ពុជា និងជាមួយគ្នានេះ បានសម្តែងនូវការថ្លែងអំណរគុណចំពោះសម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ចំពោះការគាំទ្រសកម្មភាពរបស់ IYF កន្លងមក។

ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះសកម្មភាពរបស់អង្គការ IYF នៅកម្ពុជា នាពេលកន្លងមក។

សម្តេចបានចង្អុលបង្ហាញថា បញ្ហាពាក់ព័ន្ធនឹងយុវជន គឺជាបញ្ហាធំ ដោយហេតុថាដើម្បីមានធនធានមនុស្សល្អ គឺការយកចិត្តទុកដាក់ត្រូវចាប់ផ្តើមពីកុមារ និងយុវជន។ ចំពោះកម្ពុជា សម្តេចតេជោ បានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ គឺចាប់ផ្តើមតាំងពីដំបូង ពោលគឺចាប់ពីពេលស្ត្រីមានផ្ទៃពោះ ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់គោលនយោបាយឧបត្ថម្ភនានា រហូតដល់ពេលក្មេងអាយុ២ឆ្នាំ។ ដល់ពេលវ័យចូលរៀន ការគិតគូរយកចិត្តទុកដាក់ ក៏ត្រូវបានផ្តោតទៅលើការរៀបចំមត្តេយ្យសាលា ដែលមានលក្ខណៈសមរម្យ និងការថែទាំដល់ក្មេងៗ ដូចជានៅតាមបណ្តារោងចក្រ ដើម្បីអនុញ្ញាតឱ្យឪពុកម្តាយមានពេលបំពេញការងារ។

សម្តេចតេជោ ក៏បានបន្ថែមថា ជាមួយនឹងកំណើនប្រជាជនកម្ពុជា ទោះបីជាអត្រាកំណើនមានការថមថយចុះ រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ទៅលើវិស័យអប់រំ តាមរយៈការបន្តសាងសង់សាលារៀន ដែលពីមុនការសិក្សារៀនសូត្រ គឺពឹងផ្អែកទៅលើទីវត្តអារាម ហើយអគារសិក្សាក៏ពុំមានគ្រប់គ្រាន់នៅតាមបណ្តាស្រុក-ខេត្ត។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបង្កឱកាសឱ្យកុមារ យុវជន និងយុវតីទទួលបានការសិក្សា សម្តេចបានគូសរំលេចថា ពីមុន កូនសិស្សដើររកសាលា តែបច្ចុប្បន្ន សាលាដើររកកូនសិស្ស។

បន្ថែមពីលើនេះ សម្តេចបានជម្រាបអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈយុវជន ១លាន៥សែននាក់ ដើម្បីជាធនធានរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

សម្តេចតេជោ ក៏បានលើកឡើងអំពីការផ្ទេរអំណាចជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី ដែលភាគច្រើនជាយុវជន ហើយដែលពីកាលពីទសវត្សរ៍ ១៩៨០ និង ១៩៩០ យុវជនពុំសូវមានឱកាសនោះទេ។ នៅក្នុងន័យនេះ សម្តេចតេជោ បានលើកឡើងអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់សម្តេចក្នុងការដឹកនាំប្រទេសតាំងពីពេលសម្តេចជាយុវជនមកម្លេះ។

ជាចុងក្រោយ សម្តេចតេជោ បានជូនពរលោកបណ្ឌិត Ock Soo Park និងសហការី ទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង