**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

រដ្ឋមន្រ្តី ឈាង រ៉ា៖ ឆ្មបដើរតួនាទីសំខាន់ណាស់ ក្នុងការពិគ្រោះផ្តល់យោបល់ ផ្តល់សេវាថែទាំជូនដល់ស្រ្តីមានផ្ទៃពោះ រួមទាំងទារក ទាំងមុនសម្រាល កំពុងសម្រាល និងក្រោយសម្រាល

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ឆ្មបបំពេញតួនាទីសំខាន់គ្រប់ស្ថានភាព គ្រប់ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ”។

ទិវាឆ្មបជាតិ អន្តរជាតិ ៥ ឧសភា រៀបចំឡើង ដើម្បីលើកកម្ពស់តួនាទីរបស់ឆ្មប ក្នុងការពារ និងថែទាំសុខភាពមាតា ទារក និងកុមារ។ ទិវានេះនឹងជួយលើកកម្ពស់គុណភាពសេវា និងចូលរួមកាត់បន្ថយអត្រាឈឺ និងស្លាប់របស់មាតា និងទារក តាមរយៈការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ។ ការរៀបចំទិវានេះ ក៏ជាឱកាសមួយក្នុងការពង្រឹង និងពង្រីកចំណេះដឹង ចែករំលែកចំណេះដឺង បទពិសោធន៍ ដើម្បីបន្ថែមសមត្ថភាពនិងលើកកម្ពស់តួនាទីរបស់ឆ្មប ក្នុងការឆ្លើយតបទៅនឹងតម្រូវការសុខភាពក្នុងលក្ខណៈទូលំទូលាយ គ្រប់វិស័យ គ្រប់កាលៈទេសៈ ទាំងពេលមានគ្រោះមហន្តរាយ និងគ្រោះអាសន្ន។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន ជូនដល់អង្គពិធី ក៏ដូចជាឆ្មបទូទាំងប្រទេស ដូចខាងក្រោម៖
១-ឆ្មប ដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការជួយសង្រ្គោះ និងថែទាំសុខភាពមាតា ទារក និងកុមារ
២-ត្រូវបន្តជំរុញ និងផ្តល់ការចុះបញ្ជីអនុញ្ញាតប្រកបវិជ្ជាជីវឆ្មបឱ្យកាន់តែប្រសើឡើង និងឱ្យបានច្រើនជាបន្តបន្ទាប់ និងឈានទៅគ្រប់រូប
៣-សូមឱ្យមានការសាមគ្គីភាពគ្នារវាង ឆ្មប គិលានុប្បដ្ឋាកយិកា វេជ្ជបណ្ទិត និងគ្រូពេទ្យគ្រប់កម្រិត កាន់តែស្អិតរមួត ដើម្បីដោះស្រាយរាល់បញ្ហាសុខភាព ជាពិសេសចំពោះមាតា ទារក និងកុមារឱ្យកាន់តែល្អប្រសើឡើង
៤-សូមពិនិត្យមើលការចុះបញ្ជីអនុញ្ញាតប្រកបវិជ្ជាជីវឆ្មប និងវិជ្ជាជីវសុខាភិបាលផ្សេងៗទៀត ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃការប្រកបវិជ្ជាជីវសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចង្អុលបង្ហាញបន្ថែមថា ត្រូវមានការយកចិត្តទុកដាក់លើចំណុចមួយចំនួន៖
១-ត្រូវបន្តអភិវឌ្ឍន៍ខ្លួន និងសិក្សាស្រាវជ្រាវរកមូលហេតុជាបញ្ហា ដែលបានជួបជាញឹកញ៉ាប់
២-ឆ្មបត្រូវដើរតួនាទីក្នុងការពិគ្រោះផ្តល់យោបល់ជូនដល់ស្រ្តីមានផ្ទៃពោះ ទាំងមុន និងក្រោយសម្រាល
៣-ត្រូវផ្តល់ការប្រឹក្សាយោបល់ និងគិតគូអំពីចិត្តសាស្រ្ត ជូនដល់អ្នកដែលអាចនឹងមានផ្ទៃពោះ រឺអ្នកដែលត្រៀមមានផ្ទៃពោះ
៤-ត្រូវពង្រឹងក្នុងការពិនិត្យមើលការលក់ឱសថនៅតាមឱសថស្ថាន ដើម្បីជៀសវាងការលក់ឱសថជូនអ្នកជំងឺដោយគ្មានវេជ្ជបញ្ជា រឺខុសពីវេជ្ជបញ្ជា របស់គ្រូពេទ្យ
៥-ឆ្មបត្រូវយកចិត្តទុកដាក់ក្នុងការចូលរួមណែនាំ និងពិនិត្យស្វែងរកសញ្ញាណជំងឺមហារីកមាត់ស្បូន និងមហារីកសុដន់ នៅតាមមណ្ឌលសុខភាព
៦-ឆ្មបត្រូវផ្តល់ការណែនាំអំពីសុខភាពបន្តពូជ ជូនដល់ប្រជាពលរដ្ឋយល់ដឹងពីសារសំខាន់។

មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងអំពីអ្នកដឹកនាំ ដែលត្រូវមានទស្សនវិស័យច្បាស់លាស់ និងបញ្ចេញសកម្មភាពឱ្យកាន់តែរស់រវើក ដើម្បីជាស្នូលដើម្បីនាំមកនូវភាពជោគជ័យ និងសម្រេចគោលដៅ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្តថាដើម្បីឱ្យស្ថានភាពការងារមានការវិវឌ្ឍន៍ទៅមុខបានល្អ អ្នកដឹកនាំគ្រប់កម្រិតរបស់ឆ្មបត្រូវអនុវត្តន៍៖ ១). បណ្តុះបណ្តាលមធ្យោបាយនៃការទំនាក់ទំនង និងឱ្យមានភាពរស់រវើក, ២). ត្រូវស្វែងរកនូវឯកសារ រឺអត្ថបទត្រូវធ្វើការផ្សព្វផ្សាយ ដែលទាក់ទងនឹងសកម្មភាពឆ្មប, ៣). ព្យាយាមរៀបចំទស្សនាវដ្តី រឺព្រឹត្តិបត្រព័ត៌មាន, និង៤). ត្រូវចូលរួមក្នុងវេទិកាទាំងឡាយ ពិសេសវេទិកាអន្តរជាតិ ដើម្បីពិនិត្យមើលសកម្មភាព និងកិច្ចការងារមានភាពជឿនលឿនរបស់អន្តរជាតិ យកមកសិក្សា និងអនុវត្តន៍តាម។

ឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការថ្លែងអំណរគុណ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម និងជាឥស្សរជនឆ្នើមថ្នាក់ជាតិអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពមាតា ទារក និងកុមារ និងថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គការដៃគូជាតិ អន្តរជាតិ ដែលតែងតែជួយគាំទ្រ ក្នុងការលើកកម្ពស់វិស័យសុខាភិបាល នៅកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានបំពាក់គ្រឿងឥស្សរិយយសមេដាយ ដល់ថ្នាកដឹកនាំ មន្រ្តីរាជការ ចំនួន ៨៤នាក់ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដើម្បីជាការលើកទឹកចិត្តដែលមានស្នាដៃក្នុងការបំពេញការងារកន្លងមក និងបន្តខិតខំបន្ថែមទៀត ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព និងសមធម៌ ៕

អត្ថបទដែលជាប់ទាក់ទង