**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

រដ្ឋមន្រ្តីបរិស្ថាន៖ ថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញផ្នែកពាក់ព័ន្ធទាងអស់ ចាំបាច់ធ្វើការបង្កើនការចូលរួមក្នុងសកម្មភាពបរិស្ថាន ធ្វើឱ្យកម្ពុជាមានភាពស្អាត បៃតង និងចីរភាព ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល

ភ្នំពេញ៖ ក្រសួងបរិស្ថានរៀបចំការពិនិត្យនិងពិភាក្សាលើ ផែនការសកម្មភាពអាទិភាព ២០២៥-២០២៨ របស់អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន កាលពីថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន។ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំវេទិកានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញផ្នែកពាក់ព័ន្ធទាងអស់ ចាំបាច់ធ្វើការផ្សព្វផ្សាយ ជួយបង្កើនសកម្មភាពចូលរួម ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីធ្វើឱ្យកម្ពុជាសម្រេចបាន នូវ «ភាពស្អាត» «ភាពបៃតង» និង«ចីរភាព»។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ដើម្បីប្រសិទ្ធភាពការងារផ្សព្វផ្សាយព័ត៌មានបរិស្ថាន ព័ត៌មានភូមិសាស្រ្តបរិស្ថាន ការអប់រំ និងការជំរុញមេត្រីភាពបរិស្ថាន ឱ្យបានទូលំទូលាយ រួមទាំងការអនុវត្តនីតិវិធីប្រើប្រាស់ថវិកាឱ្យមានស្តង់សុគតភាព ស្របតាម«ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ» ឆ្នាំ២០២៤-២០២៨ ដែលជាផែនទីបង្ហាញផ្លូវ និងជាការចែករំលែក ចំណេះដឹង ព័ត៌មាន និងទិន្នន័យអំពីស្ថានភាពបរិស្ថាន និងធនធានធម្មជាតិ ដល់សាធារណជន សំដៅចូលរួមចំណែក ការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក៏ដូចជាការឆ្លើយតបទៅនឹង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

សូមបញ្ជាក់ថា ដើម្បីទទួលបានភាពស្អាត ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការជាបន្តបន្ទាប់ដោយយុទ្ធនាការលើកទី១ គឺជាយុទ្ធនាការផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។ យុទ្ធនាការនេះមានការគាំទ្រយ៉ាងពេញទំហឹងពីសាធារណៈជនទូទាំងប្រទេស សរុបចំនួន១១លាន អង្គ/នាក់ បានចូលរួម។ បន្ទាប់ពីការទប់ស្កាត់រួចរាល់ហើយ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការជាជំហានទី២ គឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលយុទ្ធនាការនេះបានបំផុសការចូលរួមពី សិស្សានុសិស្ស ប្រជាពលរដ្ឋ កម្មករ កម្មការិនី អាជ្ញាធឬគ្រប់ថ្នាក់ សរុបចំនួន៦លាននាក់ ចេញមករើសសំរាម សំណល់ប្លាស្ទិក ក្នុងបរិវេណផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈ។ ក្នុងទិសដៅបន្តសម្អាតកម្ពុជា ក្រសួងបរិស្ថានបានកំណត់យកថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បើកយុទ្ធនាការជំហានទី៣ គឺយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ក្នុងគោលបំណង ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេសឱ្យកាន់តែស្រស់ស្អាត មានអនាម័យ និងសណ្តាប់ធ្នាប់ល្អ ដើម្បីជាភាពទាក់ទាញអ្នកវិនិយោគ អ្នកទេសចរណ៍ មកប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើង ជាពិសេសដើម្បីឱ្យការរស់នៅប្រកបដោយផាសុខភាព និងភាពស៊ីវិស័យ។

ជាមួយគ្នានេះដែរ បន្ទាប់មកក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ «ពន្លកបៃតង» ដែលបានធ្វើការបណ្តុះ និងចែកកូនឈើជូនប្រជាពលរដ្ឋ ទៅដាំដោយឥតគិតថ្លៃ នៅតាមទីសាធារណៈ ការដាំស្តារព្រៃ នៅឆ្នាំ២០២៤ បានចំនួន១លាន៣សែនដើម និងគ្រោងរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ចំនួន៣លានដើម នៅឆ្នាំ២០២៥ នេះបន្ថែមទៀតផងដែរ។ យុទ្ធនាការបណ្តុះ «ពន្លកបៃតង» ជាជំហានឆ្ពោះទៅសម្រេចឱ្យបាន នូវគម្របព្រៃឈើឱ្យបានច្រើន និងដើម្បីកម្ពុជាជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង