**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ឆ្នាំ២០២៤ សមត្ថកិច្ច ដកពិន្ទុបណ្ណបើកបរ ជាង៦ម៉ឺនពិន្ទុ !

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៤កន្លងទៅ សមត្ថកិច្ចបានដកពិន្ទុបណ្ណបើកបរជាង៦ម៉ឺនពិន្ទុ លើអ្នកបើកបរយានយន្តជាង១សែនគ្រឿង និងពិន័យដោយឧបករណ៍បច្ចេកទេសសរុបចំនួន១២៤.៧៣៤នាក់ ទទួលបានទឹកប្រាក់បានជាង២៦ពាន់លានរៀល។ នេះបើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

តើការកាត់ពន្ទុបណ្ណបើកបរ អនុវត្តយ៉ាងដូច្ដេច? យោងតាមប្រការ៤នៃប្រកាសអន្តរក្រសួងស្ដីពី នីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ គ្រប់បណ្ណបើកបរត្រូវមានពិន្ទុសរុបចំនួន១២ ពិន្ទុ ហើយចំនួនពិន្ទុនេះត្រូវកាត់បន្ថយនៅពេលអ្នកបើកបរបានប្រព្រឹត្តបទល្មើសចរាចរណ៍ផ្លូវគោកជាអាទិ៍ ករណីកាត់១ពិន្ទុ ទៅលើអ្នកមិនពាក់ខ្សែក្រវាត់ ឬមួកសុវត្ថិភាព ប្រើភ្លើងហ្វានៅពេលជួបនឹងយានមកពីទិសផ្ទុយ បើកបរជាន់តាមខ្សែគំនូសបង្អួតកណ្តាលទ្រូងផ្លូវ បើកបរលើសល្បឿនកំណត់ចាប់ពី ១ទៅ ១៩គីឡូម៉ែត្រក្នុងមួយម៉ោង  បើកបរនៅពេលយប់ដោយគ្មានភ្លើងគ្រប់គ្រាន់តាមប្រភេទយានយន្ត និង ផ្ទុកមនុស្សលើសកំណត់។

ករណីកាត់២ពិន្ទុ ទៅលើអ្នកបើកបរលើសល្បឿនចាប់ពី ២០ ទៅ ២៩ គីឡូម៉ែត្រក្នុងមួយម៉ោង បើកបរបង្កើនល្បឿននៅពេលគេកំពុងជែងខ្លួន បត់ឆ្វេង ឬបត់ស្តាំ មិនបានត្រឹមត្រូវ បត់ត្រឡប់ក្រោយនៅកន្លែងហាមឃាត់ មិនគោរពលក្ខខណ្ឌនៃបណ្ណបើកបរ បត់ឆ្វេង បត់ស្តាំ ឬឈប់មិនបានឱ្យសញ្ញាជាដំណឹង ជែង ឬចៀសមិនបានត្រឹមត្រូវ បើកបរដោយគ្មានទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ដែលបង្កឱ្យមានគ្រោះថ្នាក់ បើកបរដោយធ្វេសប្រហែស ធ្វើឱ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត មិនបានឱ្យសញ្ញាជាដំណឹងត្រឹមត្រូវនៅពេលចេញដំណើរ យានមានលក្ខណៈបច្ចេកទេសមិនត្រឹមត្រូវ ផ្ទុកទំនិញមិនបានត្រឹមត្រូវ ចតយាននៅលើគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់ ឈប់ ឬចតនៅលើគំនូសតម្រឹមទ្រូងផ្លូវ ដាក់កុមារអាយុក្រោម ១០ឆ្នាំ ឱ្យអង្គុយនៅកៅអីផ្នែកខាងមុខនៃរថយន្ត មិនបានដាក់កុមារអាយុក្រោម ៥ឆ្នាំ ឱ្យអង្គុយក្នុងកៅអីសម្រាប់កុមារអង្គុយ ឬដេកក្នុងរថយន្ត និងគេចពីមន្ត្រីនគរបាលចរាចរណ៍ដែលធ្វើការត្រួតពិនិត្យ។

ករណីកាត់៣ពិន្ទុ ទៅលើអ្នកបើកបរណាដែលឈប់ ឬចតនៅកន្លែងដែលគ្រោះថ្នាក់ ជែងដោយគ្រោះថ្នាក់ បើកបរជែងគ្នានៅកន្លែងហាមឃាត់ ប្តូរទិសគ្មានឱ្យសញ្ញាជាដំណឹង បើកបរឆ្លងកាត់គំនូសបង្ហូតជាប់កណ្តាលទ្រូងផ្លូវ បើកបរលើសកល្បឿនកំណត់ចាប់ពី ៣០ ទៅ ៣៩ គីឡូម៉ែត្រក្នុងមួយម៉ោង បើកបរក្នុងពេលមានអត្រាជាតិស្រវឹងចាប់ពី ០,២៥ ទៅ ០,៣៩ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៥០ ទៅ ០,៧៩ ក្រាមក្នុងមួយលីត្រឈាម  បើកបរប្រណាំងគ្នាតាមផ្លូវដោយគ្មានច្បាប់អនុញ្ញាត កំហុសនៃការឈប់ ឬការមិនផ្តល់សិទ្ធិអាទិភាពនៅកន្លែងថ្មើរជើងឆ្លងកាត់  មិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម មិនគោរពផ្លាកសញ្ញាឈប់ ឬសញ្ញាសិទ្ធិអាទិភាព មិនគោរពសញ្ញាបញ្ជាចរាចរណ៍របស់នគរបាលចរាចរណ៍។

ករណីកាត់៤ពិន្ទុ ទៅលើអ្នកបើកបរលើសល្បឿនកំណត់ចាប់ពី ៤០ ទៅ ៤៩គីឡូម៉ែត្រក្នុងមួយម៉ោង បើកបរមិនគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ បើកបរទន្ទឹមគ្នា ធ្វើឱ្យស្ទះចរន្តចរាចរណ៍ មិនបានផ្តល់សិទ្ធិអាទិភាពឱ្យយានយន្តមានសិទ្ធិអាទិភាព ទំនិញធ្លាក់ពីលើយានពេលកំពុងបើកបរ បើកបរបញ្ច្រាសទិសចរាចរណ៍ បើកបរបង្ហោះ រេចុះឡើង ឆាប ឬកៀរ។

ករណីកាត់៦ពិន្ទុ ទៅលើអ្នកបើកបរលើសល្បឿនកំណត់ចាប់ពី ៥០ គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ  បើកបរក្នុងពេលមានអត្រាជាតិស្រវឹងចាប់ពី ០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ឬមានឥទ្ធិពល គ្រឿងញៀន រត់គេចខ្លួនពេលមានគ្រោះថ្នាក់ចរាចរណ៍ ប្រើប្រាស់ផ្លាកលេខ និងបណ្ណសម្គាល់យានយន្តក្លែងក្លាយ បើកបរល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហើយបង្កឱ្យមានរបួសដល់អ្នកដទៃដោយអចេតនា ហើយបណ្តាលឱ្យអ្នករងគ្រោះអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើ ឬលើសពី ៨ថ្ងៃ គិតពីថ្ងៃកើតហេតុ ឬស្លាប់ កំហុសមិនរាងចាលនៃការប្រើប្រាស់បណ្ណបើកបរហួសសុពលភាព ឬមិនត្រឹមត្រូវតាមប្រភេទយាន  បដិសេធមិនឱ្យធ្វើតេស្តជាតិអាល់កុល ឬសារធាតុញៀន និងផ្ទុកមនុស្សលើទំនិញ។ គួរបញ្ជាក់ថា ក្នុងករណីប្រព្រឹត្តបទល្មើសម្តង ការកាត់ពិន្ទុមិនត្រូវឱ្យលើសពី ៨ពិន្ទុឡើយ។

សូមបញ្ជាក់ថា ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតមានឡើង២.៨៤៤លើក បណ្ដាលឱ្យស្លាប់១.៥០៩នាក់ និងរបួស៣.៧៣០នាក់។ ជាមួយគ្នានោះដែរ ការអនុវត្តដកពិន្ទុបណ្ណបើកបរ និងបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអ្នកល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង