**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍លោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកជំទាវនាយករដ្ឋមន្រ្តី និងគណៈប្រតិភូថៃ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ឆ្លៀតឱកាសនេះ សម្តេចក៏បានចូលរួមរំលែកទុក្ខសាជាថ្មី ចំពោះសោកនាដកម្មនៃគ្រោះរញ្ជួយដីនៅប្រទេសថៃ នាពេលកន្លងទៅថ្មីៗនេះ។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្រ្តី ដែលនឹងនាំមកនូវការពង្រឹងបន្ថែមនូវភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ ស្របពេលដែលឆ្នាំនេះ គឺជាខួប៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ ហើយដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានធ្វើសកម្មភាពព្រមៗគ្នា។

លោកជំទាវនាយករដ្ឋមន្រ្តីថៃ បានថ្លែងអំណរគុណ សម្តេចតេជោ យ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ច និងការទទួលស្វាគមន៍ប្រកបដោយកិត្តិយស និងបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងភូមិផងរបងជាមួយគ្នាដ៏ល្អ។ ឆ្លៀតឱកាសនោះដែរ លោកជំទាវនាយករដ្ឋមន្រ្តី បានចូលរួមរំលែកទុក្ខចំពោះមរណៈភាពរបស់បងប្រុសជាទីគោរពស្រឡាញ់របស់សម្តេច។

លោកជំទាវនាយករដ្ឋមន្រ្តី បានជម្រាបជូនសម្តេចតេជោ អំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយសម្តេចធិបតីនាយករដ្ឋមន្រ្តី ដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងបន្តខិតខំធ្វើការជាមួយគ្នាក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។

លោកជំទាវនាយករដ្ឋមន្រ្តី បានលើកឡើងបន្ថែមផងដែរថា លោកជំទាវ និងសម្តេចធិបតី មិនត្រឹមតែមានឪពុកជានាយករដ្ឋមន្រ្តី ដែលជាអ្នកពូកែ និងផ្តល់បទពិសោធន៍ល្អៗប៉ុណ្ណោះទេ ថែមទាំងរាប់អានគ្នាជាបងប្អូនល្អទៀត ដែលការណ៍នេះបានញុំាងឱ្យកិច្ចពិភាក្សាគ្នាកាន់តែមានលក្ខណៈងាយស្រួល។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមានចិត្ត និងកាយវិការនៃការចូលរួមរំលែកទុក្ខ ក្នុងគ្រាលំបាករបស់សម្តេច រួមទាំងក្នុងនាមជាបងប្អូន។ សម្តេចតេជោ ក៏បានរំលឹកអំពីការរាប់អានគ្នា ការប្រាស្រ័យទាក់ទងគ្នាជាមួយឪពុកលោកជំទាវនាយករដ្ឋមន្រ្តី និងការជួយគ្នាទៅវិញទៅមក។

ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោ បានផ្តល់អនុសាសន៍ឱ្យប្រទេសទាំងពីរ គិតគូរអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទាំងក្នុងក្របខណ្ឌទ្វេភាគី អនុតំបន់ ដូចជា អេម៉ិក (ACMECS) GMS និងក្របខណ្ឌតំបន់នានា ដូចជាអាស៊ាន និងអាស៊ិប (RCEP) ដើម្បីពង្រឹងការធ្វើពិពិធកម្មទីផ្សារ និងឆ្លើយតបទៅនឹងក្នុងបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សរបស់ពិភពលោក ជាពិសេសការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច។

បន្ថែមពីលើនេះ សម្តេចតេជោ បានចង្អុលបង្ហាញថា កម្រិតភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងរវាងកម្ពុជា-ថៃ គឺមិនទាន់ត្រឹមត្រូវទេ ដោយត្រូវថែមពាក្យ «គ្រប់ជ្រុងជ្រោយ» បន្ថែមទៀត ពីព្រោះប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាងច្រើន និងលើគ្រប់វិស័យ។ ដូចនេះ ប្រទេសទាំងពីរត្រូវជំរុញការអនុវត្តសកម្មភាព លើកកម្ពស់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តនេះ ទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» នាពេលអនាគត។

សម្តេចតេជោ ក៏សម្តែងនូវភាពរីករាយដោយបានកត់សម្គាល់ឃើញប្រទេសទាំងពីរមានការផ្សាភ្ជាប់គ្នាល្អ និងថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ។

សម្តេចតេជោ បានជម្រាបជូនអំពីមូលដ្ឋាននៃការផ្ទេរអំណាចរបស់ សម្តេច ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី ដែលជាគិតគូរវែងឆ្ងាយអំពីការអភិវឌ្ឍ និងអនាគតរបស់កម្ពុជា ដោយធៀបទៅនឹងប្រទេសផ្សេងៗ ដែលតែងសង្កេតឃើញមានអស្ថិរភាព និងជម្លោះនៅពេលមានការផ្លាស់ប្តូរអំណាច។

ជាចុងក្រោយ សម្តេចតេជោ បានជូនពរលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ និងគណៈប្រតិភូថៃ ទទួលបាន ជោគជ័យចំពោះទស្សនកិច្ចនៅកម្ពុជា ដើម្បីបង្កើនចំណងមិត្តភាពប្រពៃណី និងទំនាក់ទំនងល្អបន្ថែមទៀត ហើយ សម្តេចសង្ឃឹមថា នឹងមានឱកាសជួបឯកឧត្តម ថាក់ស៊ីន នាពេលសមស្របណាមួយខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង