**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូង រំពឹងថាកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិក នឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកដំណោះស្រាយមួយដែលផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក

សេអ៊ូល៖ ប្រធានាធិបតីស្ដីទីរបស់កូរ៉េខាងត្បូង លោក Han Duck-soo បានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារ ទី២២ ខែមេសា ថាលោករំពឹងថាកិច្ចចរចាពាណិជ្ជកម្មនៅក្នុងសប្ដាហ៍នេះជាមួយសហរដ្ឋអាមេរិក នឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកដំណោះស្រាយមួយដែលផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Choi Sang-mok និងរដ្ឋមន្ត្រីឧស្សាហកម្ម លោក Ahn Duk-geun នឹងត្រូវចូលរួមក្នុងកិច្ចចរចាមួយជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer នៅក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី២៤ ខែមេសា វេលាម៉ោង៨៖០០នាទីព្រឹក (ម៉ោងនៅវ៉ាស៊ីនតោន)។ តាមលោក Han Duck-soo កិច្ចចរចានេះត្រូវបានរៀបចំឡើងតបតាមសំណើរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ក្រសួងឧស្សាហកម្មកូរ៉េខាងត្បូង បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទម្សិលមិញថារបៀបវារៈនៃកិច្ចចរចាពាណិជ្ជកម្ម កំពុងស្ថិតក្រោមការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក និងមិនទាន់ត្រូវបាន បញ្ជាក់អ្វីឡើយទេ។

សេចក្ដីថ្លែងការណ៍នេះដែរគឺជាការឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន Maeil Business របស់កូរ៉េខាងត្បូងដែលថារបៀបវារៈសម្រាប់កិច្ចចរចា ក្នុងនោះរួមមានកិច្ចពិភាក្សាស្ដីពីការចូលរួមរបស់ ទីក្រុងសេអ៊ូល នៅក្នុងកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីរឹតត្បិតលើការធ្វើពាណិជ្ជកម្មជាមួយចិន ដោយមិនបានបញ្ជាក់ឱ្យច្បាស់ពីប្រភពដែលខ្លួនទទួលបាននោះទេ។

ចិនកាលពីថ្ងៃចន្ទក៏បានព្រមានដែរថានឹងចាត់វិធានការសងសឹកយ៉ាងម៉ឺងម៉ាត់ ចំពោះបណ្ដាប្រទេសទាំងឡាយណាដែលចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឬសមគំនិតជាមួយសហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យចិនខាតបង់។

អត្ថបទដែលជាប់ទាក់ទង