**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ទើបចប់ទស្សនកិច្ចផ្លូវរដ្ឋ ឥឡូវដល់ទស្សនកិច្ចផ្លូវការ ឈ្វេងយល់ពីពិធីការបន្តទៀត!

ភ្នំពេញ៖ នៅថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៥ លោកស្រីនាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

 ទស្សនកិច្ចមាន៣ប្រភេទគឺ “ទស្សនកិច្ចផ្លូវរដ្ឋ, ទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ”
 ថ្ងៃនេះសូមបង្ហាញពីភាពខុសគ្នារវាង “ទស្សនកិច្ចផ្លូវការ និងងទស្សនកិច្ចការងារ” !

១.តើអ្វីទៅជាទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី?
 នាយករដ្ឋមន្ត្រីនៃប្រទេសមួយ អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីកម្ពុជា ហៅថា “ទស្សនកិច្ចផ្លូវការ”។
 គោលបំណងនៃទស្សនកិច្ចផ្លូវការ គឺពង្រឹងទំនាក់ទំនងការទូតទ្វេភាគីបន្ថែមទៀត និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងមានកិច្ចប្រជុំផ្លូវការ ពិភាក្សាដោះស្រាយបញ្ហារួមរវាងប្រទេសទាំងពីរដូចជាបញ្ហានយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ព្រំដែន, ទេសចរណ៍ និងពលករ…។ល។ ជាទស្សនកិច្ចដែលមមាញឹកខ្លាំង។
 នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ តែងមានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឬ MoU មួយចំនួនដែលជាសមិទ្ធផលនៃដំណើរទស្សនកិច្ច។
 នៅក្នុងទស្សនកិច្ចផ្លូវការនេះដែរ នាយករដ្ឋមន្ត្រី អាចនឹងអញ្ជើញចូលក្រាបថ្វាយបង្គំគាល់សម្តែងការគួរសមចំពោះព្រះមហាក្សត្រកម្ពុជា, ចូលជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភា និងរដ្ឋសភា។

 ពិធីការទទួលបដិសណ្ឋារកិច្ចមាន៖
o មានរដ្ឋមន្ត្រីអមមួយរូបទៅទទួលដល់ព្រលានយន្តហោះ មកវិមានសន្តិភាព ដែលនាយករដ្ឋមន្ត្រីកម្ពុជា រៀបចំពិធីទទួលស្វាគមន៍ជាផ្លូវការ មានកងកិត្តិយសនៅក្នុងវិមានសន្តិភាព។
o ពិធីបដិសណ្ឋារកិច្ចផ្លូវការមានម៉ូតូប៉ូលីសអមចំនួន ១៨គ្រឿង ។
o នាយករដ្ឋមន្ត្រីជាភ្ញៀវអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងពេលល្ងាចមានពិធីជប់លៀងស្វាគមន៍ផ្លូវការ។
 កំណត់សម្គាល់ៈ កន្លងមកការរៀបចំពិធីការកម្ពុជា ឱ្យរដ្ឋមន្ត្រីអម ជិះនៅក្នុងរថយន្តទន្ទឹមគ្នាជាមួយប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលរបស់ភ្ញៀវ។ នៅត្រង់ចំណុចនេះ មិនសូវសមទេ ព្រោះយើងមានឋានៈត្រឹមតែជារដ្ឋមន្ត្រី ចំណែកភ្ញៀវមានឋានៈជាប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល យើងមិនគួរឱ្យរដ្ឋមន្ត្រីអម អង្គុយក្នុងរថយន្តតែមួយទន្ទឹមគ្នានោះទេ គួរឱ្យរដ្ឋមន្ត្រីអម ជិះរថយន្តដាច់ដោយឡែកខាងក្រោយរថយន្ត VIP ទើបជាការល្អ។
 ពិធីទទួលលោកប្រធានាធិបតី Xi Jinping ឃើញរដ្ឋមន្ត្រីអម ជិះរថយន្តដោយឡែកនៅពីក្រោយរថយន្ត VIP គឺជាការល្អ។

២.តើអ្វីទៅជាទស្សនកិច្ចការងារ?
២.១. ទស្សនកិច្ចការងារ គឺនាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាលនៃប្រទេសផ្សេងៗឱ្យមកចូលរួមកិច្ចប្រជុំ ដូចពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។

២.២.កិច្ចប្រជុំការងាររវាងនាយករដ្ឋមន្ត្រីទាំងពីរ ដើម្បីដោះស្រាយបញ្ហា ឬការងារមួយចំនួន៖
 ឧទាហរណ៍ៈ ការប៉ះទង្គិចប្រដាប់អាវុធរវាងកម្ពុជា និងថៃ នាយករដ្ឋមន្ត្រីទាំងពីរត្រូវជួបប្រជុំពិភាក្សា ស្វែងរកដំណោះស្រាយ ដូច្នេះនាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញនាយករដ្ឋមន្ត្រីថៃឱ្យមកប្រជុំនៅកម្ពុជា គេហៅថា “ទស្សនកិច្ចការងារ” គឺពុំមានពិធីទទួលស្វាគមន៍ផ្លូវការ ដែលមានកងកិត្តិយសនោះទេ គឺចុះពីយន្តហោះមកប្រជុំតែម្តង។

៣.ពិធីការនៃការទទួលបដិសណ្ឋារកិច្ចទស្សនកិច្ចការងារ គឺពុំមានម៉ូតូប៉ូលីសអមទេ ពុំមានកងកិត្តិយសទទួលជាផ្លូវការនោះទេ។ មានតែម៉ូតូប៉ូលីស ០១គ្រឿង និងរថយន្តប៉ូលីស ០១គ្រឿង សម្រាប់សម្រួលចរាចរណ៍តែប៉ុណ្ណោះ។
 នាយករដ្ឋមន្ត្រីកម្ពុជា រង់ចាំទទួលស្វាគមន៍នៅកន្លែងប្រជុំ ។
 ហេតុនេះហើយ ទើបពុំមានពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ នៅពេលលោកប្រធានាធិបតីអាម៉េរិក អញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ។
បំណងល្អពីរាជធានីភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ !

ដោយ៖ បណ្ឌិត ឥន សុផល

អត្ថបទដែលជាប់ទាក់ទង