**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ

អ្នកនាំពាក្យក្រសួងការបរទេសចិន នៅក្នុងសន្និសីទសារព័ត៌មាន អំពីការឆ្លើយតបរបស់ចិនចំពោះតួលេខពន្ធគយ ២៤៥% របស់សហរដ្ឋអមេរិក បាននិយាយថា៖ «អ្នកអាចយកលេខនេះទៅភាគីអាមេរិកដើម្បីរកចម្លើយ»

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយ នៅថ្ងៃពុធ ទី១៦ ខែមេសា ឆ្លើយតបចំពោះការអះអាងរបស់សេតវិមានដែលថា ចិនអាចប្រឈមមុខនឹងពន្ធគយរហូតដល់ ២៤៥% ដោយជំរុញឲ្យអ្នកសារព័ត៌មានសួរនាំភាគីអាមេរិកវិញចំពោះតួលេខនេះ និងបានបញ្ជាក់ជាថ្មីថា វិធានការឆ្លើយតបរបស់ចិនគឺស្របច្បាប់។

យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Global Time នៅថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ នៅពេលត្រូវបានសួរនៅក្នុងសន្និសីទសារព័ត៌មាន អំពីការឆ្លើយតបរបស់ចិនចំពោះតួលេខពន្ធគយ ២៤៥% របស់សហរដ្ឋអមេរិក អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បាននិយាយថា៖ «អ្នកអាចយកលេខនេះទៅភាគីអាមេរិកដើម្បីរកចម្លើយ»។

លោកបានបញ្ជាក់ថា សង្គ្រាមពន្ធត្រូវបានផ្តួចផ្តើមដោយសហរដ្ឋអាមេរិក ហើយវិធានការឆ្លើយតបរបស់ចិន គឺចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ព្រមទាំងធានានូវភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ ដែលជាទង្វើ «សមហេតុផល និងស្របច្បាប់ទាំងស្រុង»។

លោក Lin បានគូសបញ្ជាក់ថា ជំហររបស់ចិនតែងតែច្បាស់លាស់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធគយ និងពាណិជ្ជកម្មទេ ហើយថា «ចិនមិនមានឆន្ទៈក្នុងការប្រយុទ្ធ (សង្គ្រាមបែបនេះទេ) ប៉ុន្តែក៏មិនខ្លាចការប្រយុទ្ធដែរ»។

លោកបានបន្ថែមថា សហរដ្ឋអាមេរិកគួរតែបោះបង់ចោលវិធីសាស្ត្រដាក់សម្ពាធខ្លាំង បញ្ឈប់ការគំរាមកំហែង និងបង្ខូចកេរ្តិ៍ឈ្មោះ ហើយចូលរួមសន្ទនាជាមួយភាគីចិន ដោយឈរលើមូលដ្ឋានសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក ប្រសិនបើចង់ដោះស្រាយបញ្ហាពិតប្រាកដ។

គួរបញ្ជាក់ថា ការឆ្លើយតបនេះកើតឡើង បន្ទាប់ពីសេតវិមានបានប្រកាសកាលពីថ្ងៃអង្គារថា ចិនអាចប្រឈមនឹងពន្ធគយខ្ពស់ឡើងដល់ ២៤៥% ដោយសារតែវិធានការសងសឹកផ្នែកពាណិជ្ជកម្មរបស់ខ្លួន ប៉ុន្តែមិនបានបញ្ជាក់ពីអត្រាពន្ធជាក់លាក់ដែលចិនកំពុងប្រឈមមុខនោះទេ៕

អត្ថបទដែលជាប់ទាក់ទង