**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាបានឈានចូលយុគសម័យថ្មី

លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី ១៧-១៨ ខែមេសា តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាគឺជាគោលដៅទី ៣ ក្នុងដំណើរទស្សនកិច្ចលើកនេះបន្ទាប់ពីប្រទេសវៀតណាមនិងម៉ាឡេស៊ី ដែលនឹងចារទំព័រថ្មីនៃទំនាក់ទំនងការទូតនៃប្រទេសធំរបស់ប្រទេសចិនជាមួយប្រទេសជុំវិញ។

ចិននិងកម្ពុជាគឺជាមិត្តដែកថែបដែលរួមសុខរួមទុក្ខ និងជួយយកអាសាគ្នាទៅវិញទៅមក។ ចាប់តាំងពីយុគសម័យថ្មីមក ក្រោមការណែនាំខាងនយោបាយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាបានឈានចូលយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ហើយមិត្តភាព “ដែកថែប” រវាងចិននិងកម្ពុជាបានចាក់ឫសយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរ។

ផ្លូវថ្នល់ប្រវែងជិត ៤ ពាន់គីឡូម៉ែត្រ, ស្ពានឆ្លងកាត់ទន្លេជាង ១០, គម្រោងធារាសាស្ត្រដែលមានផ្ទៃដីស្រោចស្រពសរុបប្រមាណ ៤២ ម៉ឺនហិកតា, បណ្តាញថាមពលអគ្គិសនីជាតិ និងបណ្តាញបញ្ជូននិងផ្លាស់ប្តូរថាមពលអគ្គិសនីជនបទប្រហែងជាង ៨ ពាន់គីឡូម៉ែត្រ។ល។ ក្រុមហ៊ុនចិនបានចូលរួមយ៉ាងសកម្មក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលផ្តល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុចា កម្ពុជាបានផ្លាស់ប្តូរមុខមាត់ទាំងស្រុង។

ប្រទេសចិនគឺជាប្រភពទុនវិនិយោគបរទេសដ៏ធំបំផុតរបស់កម្ពុជា និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរយៈពេលជាច្រើនឆ្នាំជាប់ៗមក។ ភាគលាភខាងគោលនយោបាយដែលបានមកពីការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា និង«កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់»បានកើនច្រើនឡើង ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាបានកើនឡើងយ៉ាងខ្លាំង។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាគម្រោងជានិមិត្តសញ្ញានៃកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” របស់ប្រទេសទាំងពីរបានទាក់ទាញក្រុមហ៊ុនជាង ២០០ ឱ្យមកចូលធ្វើអាជីវកម្ម បង្កើតឱកាសការងារប្រមាណ ៣,២ ម៉ឺនកន្លែងសម្រាប់ក្នុងតំបន់។

ជុំវិញការអនុវត្តកំណែថ្មីនៃផែនការសកម្មភាពសម្រាប់កសាងសហគមន៍រួមវាសនា ប្រទេសចិន និងកម្ពុជាកំពុងបន្តបន្ថែមខ្លឹមសារចំពោះកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ជំរុញការកសាង”ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា” និង “ច្រករបៀងត្រីនិងអង្ករ” និងជួយឱ្យសម្រេចបាននូវការតភ្ជាប់ប្រកបដោយគុណភាពខ្ពស់រវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” និង “យុទ្ធសាស្ត្របញ្ចកោណ” របស់កម្ពុជា។

ចិននិងកម្ពុជារួមគ្នាចេញផ្សាយសៀវភៅ«ទឹកដីនិងប្រពៃណីអ្នកស្រុកចេនឡា»ជាភាសាខ្មែរ, គម្រោងជួសជុលប្រាសាទអង្គរវត្តដែលគាំទ្រដោយចិនត្រូវបានអនុវត្តយ៉ាងរលូន, សកម្មភាពនៃឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជនចិន-កម្ពុជាមានភាពសម្បូរបែប។ល។ ការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងភាគីទាំងពីរធ្វើឡើងកាន់តែញឹកញាប់ ដែលបានប្រមូលផ្តុំកម្លាំងឥតឈប់ឈរសម្រាប់ការកសាងសហគមន៍រួមវាសនារវាងចិន និងកម្ពុជា។

អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានមានប្រសាសន៍ថា កម្ពុជានិងចិន គឺជាគំរូនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង។ ទំនាក់ទំនងកម្ពុជា-ចិនមានភាពរឹងមាំដូចដែកថែប និងមិនអាចបំបែកបាន ជាមួយនឹងភាពរវស់រវើកនិងការរំពឹងទុកនៃការអភិវឌ្ឍយ៉ាងទូលំទូលាយ៕

អត្ថបទដែលជាប់ទាក់ទង