**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

សម្តេច ឃួន សុដារី៖ វត្តមានរបស់គណៈប្រតិភូសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូល UPF បញ្ជាក់ពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ដ៏មុតមាំរបស់កម្ពុជានៅក្នុងការថែរក្សាសុខសន្តិភាព

ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី១១ ខែមេសាឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ហាក់ ចាន់ ហាម៉ូន ស្ថាបនិកសហព័ន្ធសន្តិភាពសកល ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោកជំទាវបណ្ឌិត ហាក់ ចាន់ ហាម៉ូន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តីជូនគណៈប្រតិភូរដ្ឋសភាកម្ពុជា។ សម្តេចក៏បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងការគ្រប់គ្រងរបស់សហព័ន្ធសន្តិភាពសកល ដែលបានរៀបចំកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះឡើង។

នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានពាំនាំនូវការនឹករលឹកនិងការផ្តាំផ្ញើសាកសួរសុខទុក្ខ ពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំសមាជិកសមាជិកា បងប្អូន មិត្តរួមការងារនៅសហព័ន្ធសន្តិភាពសកលផងដែរ។ សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណចំពោះសហព័ន្ធសន្តិភាពសកល ដែលបានគាំទ្រធម្មនុញ្ញសន្តិភាពសកល ដែលបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលពិភពលោកឆ្នាំនេះ បានរៀបចំឡើងស្របពេល ដែលពិភពលោកកំពុងជួបនឹងបញ្ហាប្រឈមជាច្រើន មិនធ្លាប់មានពីមុនមក មានភាពមិនច្បាស់លាស់ ស្មុគស្មាញ និងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ តាមរយៈកិច្ចប្រជុំកំពូលនាពេលនេះ សង្ឃឹមថានឹងមានការសម្រេចចិត្ត និងសកម្មភាពជាក់ស្តែងបន្ថែមទៀតនៅក្នុងការដោះស្រាយបញ្ហារួមដែលជាកង្វល់របស់ប្រជាពលរដ្ឋ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា វត្តមានរបស់គណៈប្រតិភូកម្ពុជាក្នុងកិច្ចប្រជុំកំពូលឆ្នាំនេះ បញ្ជាក់ពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ដ៏មុតមាំរបស់កម្ពុជានៅក្នុងការថែរក្សាសុខសន្តិភាព។ សភាកម្ពុជាទន្ទឹងរង់ចាំក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូ ជាមួយសហព័ន្ធសន្តិភាពសកលក្នុងការជំរុញចក្ខុវិស័យរួមនៃសន្តិភាព និងវិបុលភាពសកល។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា រដ្ឋសភាកម្ពុជាមានឆន្ទៈបន្តជំរុញការសន្ទនា ការគោរពគ្នាទៅវិញទៅមក ការអត់ឱន និងការជឿទុកចិត្តក្នុងចំណោមប្រជាជាតិ និងសហគមន៍។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា “ខ្ញុំជឿថាការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងការចាប់អារម្មណ៍ទៅវិញទៅមក គឺជាគោលការណ៍សំខាន់ដែលនាំទៅដល់សន្តិភាព និងវិបុលភាពប្រកបដោយចីរភាព។ យើងជឿជាក់យ៉ាងមុតមាំថា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា យើងអាចសម្រេចបានកាន់តែច្រើន និងបង្កើតឥទ្ធិពលដ៏យូរអង្វែង”។

នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ហាក់ ចាន់ ហាម៉ូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល ដែលជាព្រឹត្តិការណ៍សំខាន់នៅក្នុងការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានថ្លែងការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹនាំរបស់សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា ចំពោះចក្ខុវិស័យ និងការរួមវិភាគទានដ៏ថ្លៃថ្លាដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល។

លោកជំទាវបណ្ឌិត ហាក់ ចាន់ ហាម៉ូន សូមកោតសរសើរចំពោះថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាដើម ដែលបានផ្តល់តម្លៃនិងលើកតម្កើងចំពោះស្រ្តី ក្នុងការទទួលបាននូវតួនាទីថ្នាក់ដឹកនាំ ដូចជាសម្តេចរដ្ឋសភាធិបតី ដែលជាឧទាហរណ៍ជាក់ស្តែងមួយស្រាប់។

សម្តេចប្រធានរដ្ឋសភាជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិប្រកបដោយសមត្ថភាព និងបទពិសោធន៍ ហើយវត្តមានសម្តេចនៅក្នុងឱកាសនេះ មានសារៈសំខាន់ជាទីបំផុតចំពោះចក្ខុវិស័យ និងការរួមវិភាគទានដ៏ថ្លៃថ្លាដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង