**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់

វ៉ាស៊ីនតោន៖ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមាន លោកស្រី ការ៉ូលីន លេវីត កាលពីថ្ងៃអង្គារទី៨ ខែមេសា បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់ នៅថ្ងៃពុធទី៩ ខែមេសានេះ។

លោក ត្រាំ បានប្រកាសក្តែងៗថា លោកនឹងដាក់ពន្ធបន្ថែមរហូតដល់ទៅ៥០ភាគរយលើការនាំចូលពីប្រទេសចិន នៅថ្ងៃពុធទី៩ ខែមេសា ប្រសិនបើរដ្ឋធានីប៉េកាំងមិនដកពន្ធ៣៤ភាគរយលើផលិតផលរបស់សហរដ្ឋអាម៉េរិក កាលពីសប្តាហ៍មុន។ ពន្ធគយរបស់ចិន គឺជាការឆ្លើយតបទៅនឹងពន្ធទៅវិញទៅមក៣៤ភាគរយ ដែលប្រកាសដោយលោក ត្រាំ។ សេតវិមានបានបញ្ជាក់ថាលោក ត្រាំ នឹងបន្តសកម្មភាពនេះ ដោយយកពន្ធបន្ថែមសរុបនៅឆ្នាំនេះដល់១០៤ភាគរយ។

លោកស្រី លេវីត បាន និយាយ នៅ ក្នុង សន្និសីទ សារព័ត៌មាន កាលពី ថ្ងៃ អង្គារ ថា ៖« វា ជា កំហុស មួយ សម្រាប់ ចិន ក្នុង ការ សងសឹក ។ នៅ ពេល ដែល អាម៉េរិក ត្រូវ បាន គេ វាយប្រហារ លោកប្រធានាធិបតី នឹងវាយប្រហារតបវិញ»។ នោះហើយជាមូលហេតុដែលពន្ធ១០៤ភាគរយនឹងចូលជាធរមានលើប្រទេសចិននៅយប់នេះ នៅពាក់កណ្តាលអធ្រាត្រ»។

កាលពីព្រឹកថ្ងៃអង្គារ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសប្រឆាំងដាច់ខាតនឹងពន្ធបន្ថែម៥០ភាគរយលើការនាំចូលរបស់ចិន ដោយហៅវាថាកំហុសឆ្គង។

ក្រសួងបានប្តេជ្ញាបង្កើនការសងសឹកលើការនាំចេញរបស់សហរដ្ឋអាម៉េរិក។ ចិនគឺជាប្រភពនាំចូលធំទីពីររបស់អាម៉េរិកកាលពីឆ្នាំមុន ដោយបានដឹកជញ្ជូនទំនិញសរុបចំនួន៤៣៩ ពាន់លានដុល្លារទៅកាន់សហរដ្ឋអាម៉េរិក ខណៈសហរដ្ឋអាម៉េរិកបាននាំចេញទំនិញមានតម្លៃ១៤៤ពាន់លានដុល្លារទៅកាន់ប្រទេសចិន។ប្រទេសរាប់សិបផ្សេងទៀត ដូចជាសហភាពអឺរ៉ុប ក៏ប្រឈមនឹងអត្រាពន្ធថ្មី។ អត្រាពន្ធទាំងនោះលោក ត្រាំ បានដាក់ចេញកាលពីសប្តាហ៍មុនមានចាប់ពី១១ទៅ៥០ភាគរយ។

លោកស្រី លេវីត បានប្រាប់អ្នកយកព័ត៌មានថា ទោះបីជាមានការសន្ទនាជាច្រើនជាមួយមេដឹកនាំពិភពលោក ក្នុងគោលបំណងចរចាអំពីអត្រាពន្ធទាបក៏ដោយ លោក ត្រាំ មានចំណង់តិចតួចក្នុងការពន្យារពេលផែនការរបស់គាត់។ ក្នុងពេលជាមួយគ្នានេះ អ្នកនាំពាក្យដដែលនិយាយថា លោក ត្រាំ បានណែនាំក្រុមពាណិជ្ជកម្មរបស់គាត់ឱ្យធ្វើកិច្ចព្រមព្រៀងតាមតម្រូវការជាមួយប្រទេសដែលចង់ចរចា៕

អត្ថបទដែលជាប់ទាក់ទង