**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

ប្រធានាធិបតីអាមេរិក ថាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance នឹងត្រូវបានធ្វើឡើងមុនថ្ងៃផុតកំណត់នៅថ្ងៃទី០៥ ខែមេសា

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេរបស់ TikTok ជនជាតិចិនគឺ ByteDance ដើម្បីលក់កម្មវិធីដ៏ពេញនិយមដែលមានប្រើប្រាស់អាមេរិកប្រមាណ ១៧០លាននាក់ នឹងត្រូវបានធ្វើឡើងមុនថ្ងៃផុតកំណត់នៅថ្ងៃទី០៥ ខែមេសា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

លោក Trump បានកំណត់ថ្ងៃផុតកំណត់នៅក្នុងខែមករា ដោយតម្រូវឱ្យ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ស្វែងរកអ្នកទិញដែលមិនមែនជាជនជាតិចិន ឬប្រឈមនឹងការហាមឃាត់ដ៏មានសក្តានុពលនៅក្នុងសហរដ្ឋអាមេរិក ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខជាតិ។

លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One កាលពីល្ងាចថ្ងៃអាទិត្យថា «យើងមានអ្នកទិញសក្តានុពលជាច្រើន»។ ខណៈពួកគេ «មានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុង Tiktok» លោកបានបន្ថែមថា «ខ្ញុំចង់ឃើញ Tiktok បន្តដំណើការ»។
យ៉ាងណា ជុំវិញរបាយការណ៍នេះក្រុមការងារ TikTok នៅមិនទាន់មានការបញ្ចេញមតិឆ្លើយតបនៅឡើយនោះទេ។

របាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសុក្រសប្តាហ៍មុនបរាយការណ៍ថា មានក្រុមហ៊ុនភាគហ៊ុនឯកជនមួយទៀតឈ្មោះ Blackstone កំពុងបង្ហាញខ្លួនវាយតម្លៃលើការវិនិយោគនៅក្នុងប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក។ Blackstone កំពុងពិភាក្សាអំពីការចូលរួមជាមួយម្ចាស់ភាគហ៊ុនដែលមិនមែនជាជនជាតិចិនដែលមានស្រាប់របស់ ByteDace ដែលដឹកនាំដោយ Susquehanna International Group និង General Atlantic ក្នុងការរួមចំណែកដើមទុនថ្មីដើម្បីដេញថ្លៃសម្រាប់អាជីវកម្មរបស់ TikTok នៅសហរដ្ឋអាមេរិក។ ខណៈក្រុមនេះត្រូវបានគេរាយការណ៍ថា បានលេចមុខកាលពីប៉ុន្មានសប្តាហ៍មុន។

គួរជម្រាបថា ជុំវិញរឿងរ៉ាវដែលកើតឡើងជាបន្តបន្ទាប់នៅលើ TikTok គឺដោយសារតែអាមេរិមានកង្វល់ថាកម្មវិធីនេះអាចត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលចិនសម្រាប់ប្រតិបត្តិការដ៏មានឥទ្ធិពល ឬការប្រមូលទិន្នន័យលើពលរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ មិនទាន់មានកិច្ចព្រមព្រៀងណាមួយដែលត្រូវបានបង្ហាញទាក់ទងនឹងការលក់នោះទេ ប៉ុន្តែលោក Trump នៅតែសង្ឃឹមថា កិច្ចព្រមព្រៀងមួយនឹងត្រូវបានសម្រេចមុនកាលបរិច្ឆេទកំណត់។ ខណៈកាលពីពេលថ្មីនេះលោក Trump ធ្លាប់បានបង្ហើបថា អនាគត TikTok នៅក្នុងកណ្តាប់ដៃរបស់លោក លោកអាចនឹងកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងនេះ។

អត្ថបទដែលជាប់ទាក់ទង